តារាចម្រៀងលោក សុះ ម៉ាច បានសម្តែងការហួសចិត្តខ្លាំងចំពោះការយល់ខុសពីសំណាក់បុគ្គលមួយចំនួនជុំវិញការបាត់បង់ប្រភពចំណូលអំឡុងពេលបញ្ហានៃវិបត្តិកូវីដ-១៩។
អ្នកសិល្ប:រូបនេះបានលើកឡើងទាំងហួសចិត្តថា លោកនិយាយពិតពីការលំបាកបាត់ប្រភពចំណូលពីការងារសិល្បៈ ការបង្រៀន ការបម្រើការងារនៅហាងរាល់រាត្រី អស់រយៈពេលយូរកន្លងនិង២ឬ៣ខែចុងក្រោយបែរជាថាលោកសម្តែងទៅវិញ។
លោក សុះ ម៉ាច បញ្ជាក់ថា លោករត់មកនៅបាសិតដេកក្នុងតង់ ព្រោះតែគេចពីកូវីដនិងដោយសារកាត់បន្ថយការចំណាយនៅពេលគ្មានចំណូល។ មកនៅចម្ការថែទាំដំណាំនោះវាប្រសើរជាង ណាមួយវាក៏ជួយដល់សុខភាពលោកផង។
លោកបានបន្ថែមថា អ្នកសរសេរអត្ថបទ គាត់ដាក់ចំណងជើង ដើម្បីធ្វើឲ្យបងប្អូនយើងមានការចំ ណាប់អារម្មណ៍ និងការអាណិតអាសូរដល់លោកតែប៉ុណ្ណោះដែលបានសម្ភាសន៍ផ្ទាល់ត្រូវគេស្រង់សម្តីដែលលោករៀបរាប់។
លោកបន្ថែមថា លោកមិនទាន់ដាច់បាយនោះទេ ព្រោះមានមិត្តភ័ក្ដិបងប្អូនប្រពន្ធកូនជួយឧបត្ថម្ភទំនុកបម្រុងលោកជានិច្ច៕
អត្ថបទ ៖ ចាន់រ៉ា ប្រភព៖កម្ពុជាថ្មី