my grandmother
Category: Entertainment
my grandfather
my grandfather
my wife
my wife
my sister
my sister

មាន សូនីតា បង្អួតសម្រស់លើទឹកដីមណ្ឌលគីរី យ៉ាងប្លែកភ្នែក ថែមទាំងរៀបរាប់ថា…
ភ្នំពេញ៖តារាសម្ដែងកញ្ញា មាន សូនីតា ដែលត្រូវបានមហាជនស្គាល់ថាជា រាជនីក្រមា និងជាតារាមូ៉ដែលមួយរូបដែលផ្ទុះការគាំទ្រពីសំណាក់អ្នកគាំទ្រផងនោះ ថ្មីៗនេះកញ្ញាទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើទឹកដី ភូមិភាគឥសា្ឍន្ត ខេត្ត មណ្ឌលគីរី មើលទៅគួរឲ្យទាក់ទាញជាខ្លាំង។ ជាក់់ស្តែង កញ្ញាតែងតែបង្ហោះរូបភាពញឹកញាប់ពីស្ទាយ៍ថតរូប ការស្លៀកពាក់បែប ហាយសូជារឿយៗផងដែរ។ ដោយឡែក ក្នុងកាបង្ហាញរូបភាពនៅលើទឹកដីព្រៃភ្នំដ៏ស្រស់បំព្រងរបស់ តារាសម្តែងស្រីរូបនេះ នៅលើបណ្ដាញសង្គម យើងឃើញថាមានកំពុងមានការពេញចិត្ត ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរពីសម្រស់របស់កញ្ញា ពីព្រោះគ្រប់រូប គ្រប់ប្លង់ ស្ទាយ៍ថត និងការលេងទឹកមុខរបស់កញ្ញា ពិតជាមានភាពទាក់ទាញ និងស្រស់ស្អាត មិនធម្មតានោះឡើយ។ ជាពិសេស ជាមួយនិងការបង្អួតសម្រស់ ដ៏ស្រស់ស្អាតរបស់ កញ្ញា ជាមួយឈុតសម្លៀកបំពាក់ស៊ិស៊ីបែបស៊ីវិល័យ បង្ហាញរាងដ៏ស្រលូន សាច់សខ្ចី អមនិងសម្រស់ធម្មជាតិ នាងក៏បាន សរសេររៀបរាប់ជាមួយ caption បែបនេះថា៖ អេ … មនុស្សកំហូច ! នៅលើលោកនេះ គ្មានអ្នកណាមិនចូលចិត្តអ្នកស្វីតទេ- សួរថាចូលចិត្តអ្នកស្វីតដាក់ខ្លួនឯងអត់? – ចូលចិត្តអោយគេ take…

ចង់គាំង! ក្រោយឃើញបុរសម្នាក់ក្នុងTik Tok មានមុខមាត់ដូច ខេមរ: សិរីមន្ត បេះបិទ (មានវីដេអូ)
ភ្នំពេញ៖ ពុកម៉ែ បងប្អូន និងប្រិយមិត្ត ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ពិតជាបានស្គាល់នូវវត្តមាននៅក្នុងវិស័យសិល្ប:ចាស់វស្សារបស់កំពូលតារាចម្រៀង លោក ខេមរ: សិរីមន្ត ដែលជាសិល្បករចម្រៀងមួយរួប ដ៏មានប្រជាប្រិយភាព ទាំងនៅក្នុងស្រទាប់យុវវ័យ និងមហាជនទូទៅ ជាពិសេសគឺរាល់ទាំងបទចម្រៀងនីមួយៗរបស់លោក តែងតែទទួលបានការគាំទ្រខ្លាំងផងដែរ។

ពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ចឱ្យរុះរើរោងចេញវិញភ្លាម…
ស្របពេលដែលប្រទេសកម្ពុជាយើងទទួលរងការឆ្លងកូវីដ១៩សារជាថ្មីក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ រដ្ឋាភិបាលធ្វើការទាំងយប់ទាំងថ្ងៃដើម្បីទប់ស្គាត់ការរីករាលដាលការឆ្លងដោយ អនុវត្តន៍វិធានការ ការណែនាំតាមក្រសួងសុខាភិបាល។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃនេះសមត្ថកិច្ចបានធ្វើការរុះរើរោងការមួយកន្លែង ដោយអនុញ្ញាតឱ្យរៀបចំកម្មវិធីត្រឹមតែហែរជំនូន និងកាត់សក់តែប៉ុណ្ណោះ ដែលករណីចុះរុះរើរោងការនេះបានកើតឡើងនៅក្នុងមូលដ្ឋានភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នេះបើយោងតាមការ បង្ហោះសាររបស់ទំព័រហ្វេសបុកមួយដែលមានឈ្មោះថា ព័ត៌មាន ជាន់ខ្ពស់។ យោងតាមការបង្ហោះរបស់ទំព័រហ្វេសបុកខាងលើបានបង្ហញនូវវរូបភាពគូរស្វាមីភរិយាថ្មី ដែលកំពុងតែរៀបចំពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែរៀបចំបានត្រឹមតែពិធីហែរជំនូន និងកាត់សក់ប៉ុណ្ណោះ ខណៈដែលសមត្ថកិច្ចបានចុះទៅធ្វើការហាមឃា ត់មិនឱ្យបន្តកម្មវិធី ដោយសារតែការហាម មិនឱ្យមានការជួបជុំ ព្រោះតែព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ យ៉ាងណាក៏ដោយទំព័រហ្វេសបុកខាងលើក៏បានបន្ថែមទៀតផងដែរថា ម្ចាស់ដើមការមិនគួរខឹងនឹងសមត្ថកិច្ចនោះទេ ដោយសមត្ថកិច្ចគឺអនុវត្តតាមតួរនាទីដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិកុំឱ្យមានការឆ្លងរោគតែប៉ុណ្ណោះផងដែរ។

កុមារី៤នាក់នាំគ្នាទៅលេងទឹកអូរ លង់ស្លា ប់ម្នាក់
បន្ទាយមានជ័យ៖ កុមារី៤នាក់នាំគ្នា ទៅលេ ងទឹ កអូ រ ហើយ បានល ង់ទឹ កទាំង៤នា ក់ ប៉ុន្តែ៣ នាក់ជួយ ស ង្គ្រោះ ទា ន់ និង ស្លា ប់កុ មារីម្នាក់។ ហេ តុការ ណ៍នេះ កើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២១ នៅភូមិកោះ ស្នួ ល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ នជ័យ ។ លោកវរសេនីយ៍ ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា កុមារទាំង៤នាក់ ១) ឈ្មោះ អ៊ឹម ដាវ៉ាន…

ប្រវិត្តស្នេហា ប្រូសូនី និង Love Riya ពេលនេះដឹងការពិត ក្រោយពីពួកគេបាន…(មានវីដេអូ)
បើនិយាយដល់គូស្នេហ៏ដ៏ផ្អែមល្ហែមនៅលើបណ្តាញសង្គមហ៊្វេសបុកគឺអ្នកនាង Love Riya និងប្រូសូនី ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះបើយោងតាមការសំភាសន៏ក្នុងកម្ម វិធីល្បីមួយដែលបានរៀបរាប់ខ្ទេចពីប្រវត្តិស្នេហាគ្រាដំបូង ដោយផ្តើមដោយការលេងBigo tiktok ដែលប្រូសូនីតាមឆាត ខមិន ហើយដំបូងគិតថាត្រឹមសម្តែងនេះសម្តែងនោះ ស្រាប់តែយូរៗទៅក៏ឈានដល់ចំនុច នេះ។ ជាពិសេសប៉ះចំ ប៉ះចំ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា សួរឡើងបះសក់ សើចផ្អើលកម្មវិធី តំាងពីដើម ដល់ចប់តែក៏លាយឡំឈុតកំសត់ស្ទើរស្រក់ទឹកភ្នែកផងដែរ ដោយ Riya បានរៀបរាប់ថា ទោះខ្លួនកាច ឆ្នាស់ យ៉ាងណា ក៏ប្រូសូនី តែងតែនៅក្បែរ និងលួងលោមជានិច្ច៕

មិននឹកស្មានជារឿងពិត! នារីខ្មែរម្នាក់ មាននាម តួស្រីក្នុងរឿងប្រលោមលោក ដោយសារ..
ប្រទេសលុចសាំប៊ួរ ៖ ពិតណាស់ ជឿជាក់ថា មហាជនប្រាកដជា មិនអាចរពឹងថា ជីវិតក្នុងប្រលោមលោក អាចកើតមានក្នុងពិភពលោកនេះទេ តែយ៉ាងណាជីវិត គឺមានរឿងនឹកស្មានជាច្រើនកើតឡើង។ ជាមួយគ្នានេះ ប្រសិនបើយើងក្រឡេកទៅមើលខ្សែជីវិតពាក់កណ្តាលចុងក្រោយរបស់ អ្នកនាង ម៉ៅ ម៉ានិច្ច រូបនេះវិញ ប្រាកដជាអាចធ្វើឲ្យការគិតរបស់អ្នក បានយ៉ាងស្រឡះតែម្តង។ គួរបញ្ជាក់ថា អ្នកនាង ម៉ៅ ម៉ានិច្ច មានដើមកំណើតជាកូនអ្នកស្រុកស្រែ ក្នុងខេត្តកំពង់ធំម្នាក់ តែពេលនេះជីវិតរូបនេះបានប្រែក្រឡាស់ ក្លាយជាភរិយាត្រកូលអភិជននៃគ្រួសារ លោកខាងលិចថែមទៀត។ លើសពីនេះទៅទៀត ស្វាមីរបស់នាង ជាម្ចាស់ប្រាសាទបុរាណ Brandenbourg របស់ប្រទេសលុចសាំប៊ួរ ថែមទៀត។ មិនតែប៉ុណ្ណោះ រូបនាងបានបន្ថែមថា ប្រសិនបើមានបងប្អូនណា ដែលបានមកដល់ប្រាសាទនេះហើយ គ្រាន់តែ Inbox ទៅរូបនាង នាងនឹងនាំ ដើរលេងនិងណែនាំបង្ហាញពីប្រាសាទនោះ ដល់បងប្អូនភ្លាម។ ពិតណាស់ រូបនាងក៏បានសរសេររៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកថា ៖ នាងខ្ញុំឈ្មោះ ម៉ៅ ម៉ានិច្ច ជាកូនខ្មែរនិងជាកូនអ្នកស្រុកស្រែម្នាក់មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ…

កែវ នីសា វ័យឈានជិតចូល៤០ឆ្នាំ តែកុំមើលសម្រស់ ស្អាតគ្មានទាស់
ភ្នំពេញ៖ បច្ចុប្បន្ននេះគ្មាននរណាម្នា ក់នៅបណ្ដោយឲ្យខ្លួនធ្លាក់សម្រស់ទោរទន់ទៅតាមវ័យនោះទេ ហើយអ្វីដែលពិសេសគឺអ្នកដែលប្រកបអាជីពជាតារាទៀតនោះ គឺរឹតតែមិនអាចដាច់ខាតរឿងសម្រស់នេះ។ ជាក់ស្ដែងតារាសម្តែង និង ជាពិធីការិនី កញ្ញា កែវ នីសា បើទោះបីស្ថិតក្នុងឈ្មោះ ជាអ្នកមេម៉ាយមានវ័យជ្រេបន្តិចក៏ពិតមែន ក៏ប៉ុន្តែតារាសម្ដែងនិងពិធីការិនីរូបនេះ មិនដែលបណ្ដោយខ្លួនឲ្យធ្លាក់សម្រស់នោះទេ។ ដោយគេឃើញ នាងនៅតែមានការតុបតែងខ្លួនទាន់សម័យ Cute គួរឲ្យស្រលាញ់ផងដែរនោះ ដែលមើលទៅមិនដឹងថានាងមានវ័យក្បែរ៤០នោះទេ។ តាមរយៈវ័យក្បែរ៤០ឆ្នាំនេះ កញ្ញា កែវ នីសា បានត្រូវមហាជនលើកសរសើរមិនដាច់ពីមាត់ថានាងពូកែថែសម្រស់ មិនបណ្ដោយឲ្យវ័យមកបង្អាក់ភាពស្រស់ស្អាតរបស់នាងឡើយ ហើយភាពនៅតែស្រស់ស្អាតរបស់អ្នកនាងផងដែរ ត្រូវបានមហាជនមួយចំនួននិយាយចំៗ ថាពេលកន្លងទៅនេះដែរថាទំនងជាបានមកពីការកែកុនបន្ថែម។ តែទោះជាយ៉ាង កញ្ញា នៅតែទទួលបានការសសើរ ពីសំណាក់មហាជនច្រើនជាង ពាក្យរិះគន់ផងដែរ ព្រោះថាសម័យនេះគឺជា យុគសម័យដែលគេត្រូវការស្អាតដើម្បីលើកហុងស៊ុយឲ្យខ្លួន៕ សូមទស្សនារូបភាពខាងក្រោម៖

ស្ដែងពេកហើយ! កំពុងតែគេងលក់ស្រួល ស្រាប់តែរថយន្ដពាក់ផ្លាកលេខខេមរភូមិន្ទ បើកបុកទម្លុះចូលមកដល់គ្រែដេក រត់សឹងតែមិនទាន់
ខេត្តព្រះសីហនុ៖ យោងតាមព័ត៌មានបឋមដែលក្រុមការងារសារព័ត៌មានទទួលបាននាមុនពេលបន្តិចនេះបានឲ្យដឹងថា នាវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១នេះ មានករណីរថយន្តម៉ាក RANGE ROVER ពណ៌ត្រេអ៊ុី១គ្រឿង ដែលមានផ្លាកលេខខេមរភូមិន្ទ 2.8859 បើកបុកទម្លុះផ្ទះ ប្រជាពលរដ្ឋ។ ហេតុការណ៌ដ៏គួរឲ្យឲ្យរន្ធត់នេះបានកើតឡើងនៅម្តុំវិទ្យាល័យហ៊ុនសែនមិត្តភាព ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាមួយគ្នានេះដែរ ភ្លាមៗនោះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុហេតុការណ៌ខាងលើនៅឡើយទេ ព័ត៌មានលម្អិតយ៉ាងណានឹងជម្រាបជូននៅពេលក្រោយទៀត ៕