បន្ទាយមានជ័យ៖ កុមារី៤នាក់នាំគ្នា ទៅលេ ងទឹ កអូ រ ហើយ បានល ង់ទឹ កទាំង៤នា ក់ ប៉ុន្តែ៣ នាក់ជួយ ស ង្គ្រោះ ទា ន់ និង ស្លា ប់កុ មារីម្នាក់។ ហេ តុការ ណ៍នេះ កើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២១ នៅភូមិកោះ ស្នួ ល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ នជ័យ ។ លោកវរសេនីយ៍ ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា កុមារទាំង៤នាក់ ១) ឈ្មោះ អ៊ឹម ដាវ៉ាន…
Category: Entertainment

ប្រវិត្តស្នេហា ប្រូសូនី និង Love Riya ពេលនេះដឹងការពិត ក្រោយពីពួកគេបាន…(មានវីដេអូ)
បើនិយាយដល់គូស្នេហ៏ដ៏ផ្អែមល្ហែមនៅលើបណ្តាញសង្គមហ៊្វេសបុកគឺអ្នកនាង Love Riya និងប្រូសូនី ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះបើយោងតាមការសំភាសន៏ក្នុងកម្ម វិធីល្បីមួយដែលបានរៀបរាប់ខ្ទេចពីប្រវត្តិស្នេហាគ្រាដំបូង ដោយផ្តើមដោយការលេងBigo tiktok ដែលប្រូសូនីតាមឆាត ខមិន ហើយដំបូងគិតថាត្រឹមសម្តែងនេះសម្តែងនោះ ស្រាប់តែយូរៗទៅក៏ឈានដល់ចំនុច នេះ។ ជាពិសេសប៉ះចំ ប៉ះចំ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា សួរឡើងបះសក់ សើចផ្អើលកម្មវិធី តំាងពីដើម ដល់ចប់តែក៏លាយឡំឈុតកំសត់ស្ទើរស្រក់ទឹកភ្នែកផងដែរ ដោយ Riya បានរៀបរាប់ថា ទោះខ្លួនកាច ឆ្នាស់ យ៉ាងណា ក៏ប្រូសូនី តែងតែនៅក្បែរ និងលួងលោមជានិច្ច៕

មិននឹកស្មានជារឿងពិត! នារីខ្មែរម្នាក់ មាននាម តួស្រីក្នុងរឿងប្រលោមលោក ដោយសារ..
ប្រទេសលុចសាំប៊ួរ ៖ ពិតណាស់ ជឿជាក់ថា មហាជនប្រាកដជា មិនអាចរពឹងថា ជីវិតក្នុងប្រលោមលោក អាចកើតមានក្នុងពិភពលោកនេះទេ តែយ៉ាងណាជីវិត គឺមានរឿងនឹកស្មានជាច្រើនកើតឡើង។ ជាមួយគ្នានេះ ប្រសិនបើយើងក្រឡេកទៅមើលខ្សែជីវិតពាក់កណ្តាលចុងក្រោយរបស់ អ្នកនាង ម៉ៅ ម៉ានិច្ច រូបនេះវិញ ប្រាកដជាអាចធ្វើឲ្យការគិតរបស់អ្នក បានយ៉ាងស្រឡះតែម្តង។ គួរបញ្ជាក់ថា អ្នកនាង ម៉ៅ ម៉ានិច្ច មានដើមកំណើតជាកូនអ្នកស្រុកស្រែ ក្នុងខេត្តកំពង់ធំម្នាក់ តែពេលនេះជីវិតរូបនេះបានប្រែក្រឡាស់ ក្លាយជាភរិយាត្រកូលអភិជននៃគ្រួសារ លោកខាងលិចថែមទៀត។ លើសពីនេះទៅទៀត ស្វាមីរបស់នាង ជាម្ចាស់ប្រាសាទបុរាណ Brandenbourg របស់ប្រទេសលុចសាំប៊ួរ ថែមទៀត។ មិនតែប៉ុណ្ណោះ រូបនាងបានបន្ថែមថា ប្រសិនបើមានបងប្អូនណា ដែលបានមកដល់ប្រាសាទនេះហើយ គ្រាន់តែ Inbox ទៅរូបនាង នាងនឹងនាំ ដើរលេងនិងណែនាំបង្ហាញពីប្រាសាទនោះ ដល់បងប្អូនភ្លាម។ ពិតណាស់ រូបនាងក៏បានសរសេររៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកថា ៖ នាងខ្ញុំឈ្មោះ ម៉ៅ ម៉ានិច្ច ជាកូនខ្មែរនិងជាកូនអ្នកស្រុកស្រែម្នាក់មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ…

កែវ នីសា វ័យឈានជិតចូល៤០ឆ្នាំ តែកុំមើលសម្រស់ ស្អាតគ្មានទាស់
ភ្នំពេញ៖ បច្ចុប្បន្ននេះគ្មាននរណាម្នា ក់នៅបណ្ដោយឲ្យខ្លួនធ្លាក់សម្រស់ទោរទន់ទៅតាមវ័យនោះទេ ហើយអ្វីដែលពិសេសគឺអ្នកដែលប្រកបអាជីពជាតារាទៀតនោះ គឺរឹតតែមិនអាចដាច់ខាតរឿងសម្រស់នេះ។ ជាក់ស្ដែងតារាសម្តែង និង ជាពិធីការិនី កញ្ញា កែវ នីសា បើទោះបីស្ថិតក្នុងឈ្មោះ ជាអ្នកមេម៉ាយមានវ័យជ្រេបន្តិចក៏ពិតមែន ក៏ប៉ុន្តែតារាសម្ដែងនិងពិធីការិនីរូបនេះ មិនដែលបណ្ដោយខ្លួនឲ្យធ្លាក់សម្រស់នោះទេ។ ដោយគេឃើញ នាងនៅតែមានការតុបតែងខ្លួនទាន់សម័យ Cute គួរឲ្យស្រលាញ់ផងដែរនោះ ដែលមើលទៅមិនដឹងថានាងមានវ័យក្បែរ៤០នោះទេ។ តាមរយៈវ័យក្បែរ៤០ឆ្នាំនេះ កញ្ញា កែវ នីសា បានត្រូវមហាជនលើកសរសើរមិនដាច់ពីមាត់ថានាងពូកែថែសម្រស់ មិនបណ្ដោយឲ្យវ័យមកបង្អាក់ភាពស្រស់ស្អាតរបស់នាងឡើយ ហើយភាពនៅតែស្រស់ស្អាតរបស់អ្នកនាងផងដែរ ត្រូវបានមហាជនមួយចំនួននិយាយចំៗ ថាពេលកន្លងទៅនេះដែរថាទំនងជាបានមកពីការកែកុនបន្ថែម។ តែទោះជាយ៉ាង កញ្ញា នៅតែទទួលបានការសសើរ ពីសំណាក់មហាជនច្រើនជាង ពាក្យរិះគន់ផងដែរ ព្រោះថាសម័យនេះគឺជា យុគសម័យដែលគេត្រូវការស្អាតដើម្បីលើកហុងស៊ុយឲ្យខ្លួន៕ សូមទស្សនារូបភាពខាងក្រោម៖

ស្ដែងពេកហើយ! កំពុងតែគេងលក់ស្រួល ស្រាប់តែរថយន្ដពាក់ផ្លាកលេខខេមរភូមិន្ទ បើកបុកទម្លុះចូលមកដល់គ្រែដេក រត់សឹងតែមិនទាន់
ខេត្តព្រះសីហនុ៖ យោងតាមព័ត៌មានបឋមដែលក្រុមការងារសារព័ត៌មានទទួលបាននាមុនពេលបន្តិចនេះបានឲ្យដឹងថា នាវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១នេះ មានករណីរថយន្តម៉ាក RANGE ROVER ពណ៌ត្រេអ៊ុី១គ្រឿង ដែលមានផ្លាកលេខខេមរភូមិន្ទ 2.8859 បើកបុកទម្លុះផ្ទះ ប្រជាពលរដ្ឋ។ ហេតុការណ៌ដ៏គួរឲ្យឲ្យរន្ធត់នេះបានកើតឡើងនៅម្តុំវិទ្យាល័យហ៊ុនសែនមិត្តភាព ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាមួយគ្នានេះដែរ ភ្លាមៗនោះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុហេតុការណ៌ខាងលើនៅឡើយទេ ព័ត៌មានលម្អិតយ៉ាងណានឹងជម្រាបជូននៅពេលក្រោយទៀត ៕

កំពុងមានរឿងច្រើនពេក! នាយពាក់មី ទម្លាយចរិតពិត លោកជំទាវស្រីអូន ស្តាប់ហើយពិតជា…(មានវីដេអូ)
ភ្នំពេញ: តារាកំប្លែង ពូកែខាងវេហាស័ព្ទដ៏ល្បីល្បាញ នាយ ពាក់មី ដែលពុកម៉ែ បងប្អូន និងទស្សនិកជន ព្រមទាំងប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសបានស្គាល់និងដឹងថា លោកពូកែខាងកំប្លែង ចាក់ទឹកមិនលិចនោះ កាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ខណ:ពេលដែលលោកកំពុងតែធ្វើការឡាយលក់ផលិតផលអនឡាញ លោកក៏បានឆ្លៀតនិយាយអំពីអត្តចរិតរបស់ លោកជំទាវស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិយ៉ាងដូច្នេះថា៖ មេខ្ញុំ ស្រីអូន គាត់ឡាយ៩ម៉ោងបងប្អូន គាត់ជាមនុស្សដែលជោគជ័យហើយ ដល់ប៉ុណ្ណឹងហើយគាត់នៅតែខំប្រឹងឡាយ ដើម្បីឲ្យកូនចៅ ស្រ្តីម្នាក់ដែលខ្លាំង ខ្លួនតូច ប៉ុន្តែខ្លាំងណាស់ ខ្លាំងទាំងគំនិត ខ្លាំងទាំងកម្លាំងកាយ កម្លាំងចិត្ត ហើយថែមទាំងចិត្តបុណ្យទៀត គាត់ជួយគេច្រើនណាស់ ទាំងនៅក្នុងហ្វេសប៊ុក និងនៅខាងក្រៅ គាត់ល្អណាស់ ស្រីអូននេះ បើយើងមិនបានស្គាល់គាត់ថាជាអ្នកល្បី នៅពេលដើរតាមផ្លូវយើងគ្រាន់តែដឹងថាគាត់ជាក្មេងស្រីធម្មតាតែប៉ុណ្ណោះ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ នាយពាក់មី លោកក៏បានក្លាយជាតំណាងចែកចាយមួយរូបរបស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដោយលោកបានធ្វើការឡាយលក់ផលិតផលសម្រស់ធម្មជាតិ តាមរយ:ហ្វេសប៊ុក ផងដែរ៕ ខាងក្រោមនេះ ជាវីដេអូរបស់នាយពាក់មី ដែលឡាយនិយាយពីអត្តចរិតរបស់លោកជំទាវស្រីអូន សូមទស្សនាដូចតទៅ៖ …

រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់ ទៀតនៅប៉េង ហួត ៦០ម៉ែត្រ(មានវីដេអូ)
ក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានចុះទៅយកអ្នកជំងឺកូវីដ១៩ ជាជនជាតិចិនប្រុសស្រីចំនួន ២ នាក់ នៅចំណុចផ្ទះលេខ ២០ ផ្លូវលេខ២ ស្ថិតក្នុងបុរីប៉េងហួត ផ្លូវ៦០ ម៉ែត ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បញ្ជូនទៅមណ្ឌលចត្តាឡីស័កព្រែកភ្នៅ រាជធានីភ្នំពេញ។អ្នកឆ្លងបុរសអាយុ ៤០ និងស្រ្តីអាយុ ១៩ ឆ្នាំ។ សកម្មភាពក្រុមគ្រូពេទ្យចុះនាំអ្នកជំងឺដល់ផ្ទះ៖

ក្រោយពេលលេចឮដំណឹងថា ម្តាយធម៌ ស្រីអូនសម្រស់ធម្មជាតិ យំចេញមុខបកស្រាយបែបនេះ លោក តាន់ គឹមសួរ ចេញមុខព្រលះថា…
ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ នៅលើគណនីរបស់លោក អ៊ឹម ជីវ៉ា បានចេញមុខមកសម្ភាសន៍ទៅលើម្តាយធម៌របស់ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ឬ នួន ស៊ុន្ទរី ដោយគាត់បានយំរៀបរាប់ថា តាំងពីពេលដែលគាត់បានក្លាយជាម្តាយធម៌របស់ ស្រីអូន រួចមក ពេលនេះគាត់ដាច់បាយហើយក៏ព្រោះតែពេលនេះលែងមានអ្នកណាហៅគាត់ឲ្យថតសម្តែងរឿងដូចមុន។ តារាស្រីជើងចាស់ ក៏បានបញ្ជាក់ថា គាត់ចង់សំណូមពរកុំឲ្យមហាជនមានការយល់ច្រឡំមកលើរូបគាត់ថា តាំងពីគាត់ក្លាយម្តាយធម៌របស់សេដ្ឋីរួចមក គាត់មានលុយច្រើន មានផ្ទះនៅ មានប្រាក់ខែរាប់ពាន់ដុល្លារ ក៏ប៉ុន្តែធាតុពិតនោះគឺមិនដូចពាក្យគេនិយាយឡើយ។ ភ្លាមៗនោះដែរ គេក៏បានឃើញលោក តាន់ គឹមសួរ ក៏បានបង្ហោះសារបែបនេះថា “ស៊ុន្ទរី នួន ម៉េចបានជាធ្វើបែបនេះដាក់អ្នកម្តាយធម៌អ៉ីចឹង? ហ៊ានចំណាយលុយរាប់សិបម៉ឺនដុល្លារជួយដល់សង្គម ហេតុអ្វីទុកឲ្យម្តាយខ្លួនឯងអត់បាយដល់ថ្នាក់នេះ? សែនហួសចិត្ត ហួសចិត្តដែលប្អូនជួយប៉ះចំក្រពើ ឲ្យរាង ថ្ងៃក្រោយមុនជួយមនុស្ស ត្រូវចេះមើលមុខ មើលក្រោយផង បិសាចចេញកន្ទុយបណ្តើរៗហើយ”៕

ពិតគួរអោយខ្លាចមែន គ្រាន់តែឃើញហើយចង់សន្លប់បើមុនញិចចេញធំម្លឹងៗបែបនេះ(មានវីដេអូ)
ពិតគួរអោយខ្លាចមែន គ្រាន់តែឃើញហើយចង់សន្លប់បើមុនញិចចេញធំម្លឹងៗបែបនេះដែលវីដេអូនេះត្រូវបានដកស្រង់ចេញពីបណ្តាញវីដេអូយូធូបមួយមានឈ្មោះថា 三立新聞網SETN ជាភាសាចិនដែលយើងមិនដឹងថាមានអត្ថន័យយ៉ាងណាទេ តែវីដេអូនេះគឺត្រូវបានគេថតចេញពីហាងកែសម្ជស្សមួយកន្លែងនៅក្នុងប្រទេសចិន។ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ

ពេជ្រសូលីកា តុបតែងខ្លួនបែបនេះ សម្រស់កាន់តែទាក់ទាញទោះបីជាមានកូនមួយរូចទៅហើយ
អ្នកគាំទ្រភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀងស្រី ដែលមានសម្រស់ស្រស់ស្អាត វ័យក្មេង គឺ ពេជ្រ សូលីកា នោះ។ ស្ទើរតែគ្រប់បទ របស់ សូលីកា នៅតែឆក់យក បេះដូងអ្នកគាំទ្ររបស់ខ្លួនជាច្រើន ស្ទើរមិនគួរឲ្យជឿ នេះក៏ព្រោះតែ ទឹកដមសំនៀង និងការដាក់អារម្មណ៍មនោសញ្ចេតនាខ្លាំង នៅក្នុងបទចម្រៀង ដែលខ្លួនបានបកស្រាយ ធ្វើឲ្យគ្រប់គ្នា ស្តាប់ហើយ ស្តាប់ទៀត កាន់តែលង់តាម។ បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងសាងក្តីសុខជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេស គឺមានកូនប្រុសសំណព្វចិត្តម្នាក់ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ ។ ទោះបីជា ពេជ្រ សូលីកា មានកូនមួយហើយ ក៏ដោយ ក៏សម្រស់របស់តារារូបនេះនៅតែស្អាតដដែល អមដោយការស្លៀកពាក់ តុបតែងខ្លួន ប្លែកៗ មិនឲ្យដដែលៗឡើយ។ …

មានអ្នកខកចិត្តហើយខ្លះហើយដោយសារតែតារាទាំងពីរនាក់ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន និងចេន បង្ហោះស្វី ត ៗជាមួយគ្នានិង…
រយៈពេលប៉ុន្មានថ្ងៃនេះមហាជន និងអ្នកគាំទ្រជាច្រើនកំពុងភ្ញាក់ផ្អើល និងមានចម្ងល់យ៉ាងច្រើន បន្ទាប់ពីតារាចម្រៀងប្រចាំក្រុម Nevrmind Band គឺលោក ជេន និងពិធីការិនីដ៏ស្រស់ស្អាតប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័នគឺកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពដើរលេងនៅលើឆ្នេរសមុទ្របង្ហាញកាយវិការយ៉ាងស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគ្នាសឹងតែគ្រប់ពេលវេលា ពិសេសបានសរសេរ Caption បែបស្វីតៗនៅលើបណ្តាញសង្គមរៀងៗខ្លួនថែមទៀតផង។ អ្វីដែលអ្នកគាំទ្រជាច្រើនកំពុងដាក់ការសង្ស័យថាតារាប្រុសស្រីទាំងពីររូបនេះមានទំនាក់ទំនងស្នេហាជាមួយគ្នា។ នេះគឺដោយសារតែ ហ៊ិន ច័ន្ទនីរ័ត្ន កម្រនឹងបង្ហោះរូបភាពកៀកកើយ ឬស្និទ្ធស្នាលជាមួយនឹងតារាប្រុសផ្សេងៗក្នុងរង្វង់សិល្បៈណាស់ ហើយនាងក៏មិនដែលប្រើ Caption អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ដែរ។ ជាមួយគ្នានេះផងដែរ បើតាមប្រភពស្និទ្ធស្នាលជាមួយនឹងតារាប្រុសស្រីទាំងពីរនេះបានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ ជេន និង ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុ ដើម្បីថតពាណិជ្ជកម្មឲ្យក្រុមហ៊ុនភេសជ្ជៈមួយតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទំនាក់ទំនងស្នេហាដែលមហាជនកំពុងដាក់មន្ទិលសង្ស័យនោះគឺមិនទាន់អាចនិយាយបានឡើយ៕

នាង គន្ធា ទម្លា យស្ថានភាពជំងឺ គួរឱ្យបារម្ភ ក្រោយធ្លា ក់ខ្លួនឈឺដេកលើគ្រែពេទ្យ ដែលមិនធ្លាប់ជួបពីមុនមក….
អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ កញ្ញា នាង ប្រាក់គន្ធា នៅពេលនេះកំពុងតែ សាងប្រជាប្រិយភាពរបស់ខ្លួនបន្តិចម្តងៗ បន្ទាប់ពីចូលខ្លួនជាតារាចម្រៀង នៅ ក្នុងផលិតកម្មសាន់ដេ ដែលមានបទចម្រៀងមានសន្ទុះគាំទ្រជាច្រើនដូចជាបទ “បេះដូងចេះស្រវឹង” និងបទ «គេជាសង្សារ អូនជាប្រពន្ធ» ជាដើម។ កាលពីពេលថ្មីៗនេះដែរ ក្រោយពីបានឃើញរូបភាពរបស់តារាចម្រៀង នាង គន្ធា ដេកស្តូកស្តឹងនៅមន្ទីរពេទ្យបានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង បារម្ភពីសុខទុក្ខនាងយ៉ាងខ្លាំង ក៏ព្រោះតែ មហាជនហាក់មិនទាន់បានដឹងច្បាស់ថា តើរូបភាពនោះគឺជាការសម្តែង ឬ នាង គន្ធា ពិតជាកំពុងមានជម្ងឺពិតមែន ។ យ៉ាងណាមិញ ចម្ងល់ខាងលើនេះដែរ លោក នាង ប្រាក់ សុគន្ធ ត្រូវជាបងប្រុសរបស់ នាង គន្ធា ក៏បានបញ្ជាក់ថា ប្អូនស្រីរបស់លោកពិតជាកំពុងមានជំងឺសម្រាកនៅមន្ទីរពេទ្យពិតមែន ហើយពេលនេះក៏មិនទាន់ធូរស្រាលដែរ ។ លោក នាង ប្រាក់សុគន្ធ បានបន្ថែមទៀតថា នាង គន្ធា មានជំងឺរលាកផ្លូវដង្ហើម និង…