ក្រោយរៀបការជាមួយនឹងអតីតភរិយាជា អតីតបេក្ខភាពតារាម៉ូដែល មិនទាន់បានកន្លះឆ្នាំស្រួលបួលផង admin ជីងចក់ អ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏ល្បីឈ្មោះម្នាក់ ត្រូវបានអតីតភរិយា ប្រកាសលែងលះក្តែងៗ ផ្អើលពេញបណ្តាញសង្គម ព្រោះមូលហេតុមានស្រីញី មិនចេះស្វាង។ យ៉ាងណាមិញ ដំណឹងនេះធ្វើឲ្យ គេឯងផ្ទុះការវែកញែកជាខ្លាំង ខណៈ អតីតភរិយា បានLiveទម្លាយរឿងជាច្រើន ពីតារាប្រុសរូបនេះ និងគ្រួសារខ្លួន ដែលធ្វើឲ្យ តារាប្រុសរូបនេះ ដំបូងឡើយហាក់ស្ងប់ស្ងាត់ព្រមទទួលស្គាល់កំហុស ប៉ុន្តែ ក្រោយរឿងធ្លាយដល់ម្តាយនិងប្អូនស្រីភ្លាម គេឃើញ រូបលោក ចេញមកប្រតិកម្មចុកៗវិញ ទៅកាន់អតីតភរិយាខ្លួន។ ដូចដែលមហាជនអ្នកតាមដានបានជ្រាបរួចមកហើយ ក្រោយពីបែកធ្លាយរូបភាពមួយសន្លឹកក្នុងកម្មវិធីរួច អ្នកតាមដានហាក់ស្រងាក់ចិត្ត រហូតដល់ថ្នាក់សាមុីខ្លួនចេញមុខបញ្ចក់ថាពុំទាន់ ត្រូវគ្នាទេ ប៉ុន្តែទោះយ៉ាងណាក៏មហាជនហាក់ពុំសូវជឿ ដោយសារតែរូបនោះ ហាក់សិទ្នស្នានឹងគ្នាខ្លាំង។ ជាក់ស្តែងនេះបើយោងតាមប្រភព ពេលប្រពន្ធពូចក់ឡាយ ស្រាប់តែAdminជីងចក់ថែម ទាំងចូលទៅខំមិនពាក្យផ្អែមល្ហែមថា «ស្រឡាញ់ចែពេញបេះដូង» នាំអោយគ្រប់គ្នាស្រឡាំងកាំង ហើយបែកធ្លាយឆាតទៀត កាន់តែសង្ស័យ តែចង់ដឹងច្បាស់ថាសម្តែង ឬយ៉ាងណានោះ សូមរងចាំភាគបន្ត៕ ទស្សនាវិដេអូខាងក្រោមនេះ៖ …
Category: Nation News

ពិតឫទេដែលមហាសេដ្ឋីលំដាប់ពិភពលោក លោកElon Muskមានបំណង់ចង់ទិញក្រុមហ៊ុនយក្សហ្វេបុកដើម្បីលុបចោល?
មានព័ត៌មានដ៏រស៊ើបមួយកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើពិភពលោក ក្រោយពេលដែលគេបានឃើញScreenshot មួយភ្ជាប់ជាមួយគណនីបណ្ដាញ Twitterរបស់មហាសេដ្ឋីលេខមួយនៅលើពិភពលោក ដែលជាCEOនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Teslaនិងក្រុមហ៊ុនអវកាស លោក Elon Musk បានប្រកាសនៅលើបណ្ដាញ Twitterរបស់លោកថាលោកកំពុងតែធ្វើការទិញក្រុមហ៊ុនហ្វេបុកដើម្បីលុបវាចោល។ ដោយScreenshotដែលភ្ជាប់ជាមួយនិងគណនីបណ្ដាញ Twitterរបស់លោក Elon Must ត្រូវបានគេផ្ស`ព្វផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២នាពេលកន្លងទៅ ចំណែកឯសារដែលបង្ហោះលើគណនីរបស់លោក Elon Mustនោះត្រូវបានបង្ហោះកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២។ ពាក់ព័ន្ធនិងរឿងរ៉ាវខាងលើដែលលោក Elon Mustបានបង្ហោះសារចង់ទិញក្រុមហ៊ុនយក្សហ្វេបុកដើម្បីលុបវាចោលនេះ ជាព័ត៌មានមិនពិតនោះទេ ហើយសារដែលបង្ហោះនោះលោក Elon Mustគាត់ក៏មិនបានបង្ហោះដែរ សារដែលអ្នកមើលឃើញគេថត Screenshotមកនោះជាសារកាត់តតែប៉ុណ្ណោះ។

Love Riya ទម្លាយរឿង ដាក់ស៊ីលីកូ នចូលក្នុងដើមទ្រូង (មានវីដេអូ)
អ្នកលក់ឡេដែលមានប្រជាប្រិយភាពគឺអ្នកនាង Love riya ដោយកាលពីពេលថ្មីៗនេះ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយគេប្រទះឃើញ អ្នកនាងបង្ហោះសារបែបនេះថា៖«ចេញមកលំហែរខួរក្បាលខ្លះ នាំមេពូកែរងក់ងរមកប្ដូរបរិយាកាសនៅ(អ៊ុយក្រែន)ម្ដងមេីល បន្ទាប់មកយកអាតនហេីយបងប្អូន» ប៉ុន្តែហ៊្វេនៗយល់ថាជាការផុសលេងសើចទេ ព្រោះប្រទេសអ៊ុយក្រែនកំពុងសង្រ្គា មផងដេរ៕ តួយ៉ាង កាលពិតទៅ Love riya ទៅកែសម្រស់ ដើមទ្រូងសោះ អ្នកនាង រៀបរាប់ពីការលំបាក រកសរសៃ ក្នុងខ្លួនអ្នកនាង និង ជំនះឧបសគ្គ ជាច្រើន ទម្រំា កែបាន៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៕

ឱក សុគន្ធកញ្ញា នាំអ្នកម្តាយ មកលំហែកាយ ក្រោយពីបែកគ្នាអស់រយៈពេល២ឆ្នាំ….
កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ ក្រោយចូលឆ្នាំខ្មែរ គេឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បាននាំ ឆលី ទៅលំហែកាយ ដល់ កោះឬស្សី បាត់ មើលទៅទេសភាពទីនោះ ពិតជាស្អាត ត្រជាក់ភ្នែកខ្លាំងណាស់ ឃើញហើយ មានអារម្មណ៍ថា បាត់អស់នៅទុក្ខកង្វល់ភ្លាមៗ។ ឆ្លៀតក្នុងឱកាស ដ៏ពិសេសនោះ កញ្ញា ក៏បាននាំ អ្នកម្តាយបង្កើត របស់ខ្លួន ទៅកាន់ទីនោះផងដែរ ដោយមើលទៅម្តាយ តារាចម្រៀងស្រីរូបនេះ នៅក្មេង និងស្រស់ស្អាត ខ្លាំងណាស់។ អត់ទាន់អស់ទេ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ថតជាមួយម្តាយ រួចទំលាយរឿងមួយប្រាប់ទៀតថា “ក្រោយពីបែកគ្នាអស់រយះពេលជាង២ឆ្នាំ នាំអ្នកម្ដាយមកលេងកោះ #កោះឬស្សី”។ …

ទ្រី ដាណា ខ្លោចចិត្តណាស់ ពេលឃើញទឹកភ្នែកពួកគាត់ហូរ (មានវីដេអូ)
លោកស្រី ទ្រី ដាណា ខ្លោចចិត្តណាស់ ពេលឃើញទឹកភ្នែកពួកគាត់ហូរ ហើយនឹងសន្យាថាធ្វើរឿងគួរអោយគោរពជូនពួកគាត់ទៀត គណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពដ៏សែនខ្លោចចិត្ត ពេលឃើញ គ្រួសារមួយដែលនៅផ្លូវដាច់ស្រយាល នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកស្រី ទ្រី ដាណា បានប្រាប់ឲ្យដឹងថា “មិនយល់បេះដូងខ្លួនឯង ហេតុអីឆាប់រំជួល ឆាប់មានក្ដីអាណិតយ៉ាងនេះ យល់ហើយ ពាក្យថាក្រោមមេឃតែមួយ វាសនាខុសគ្នា។ លោកស្រី ទ្រី ដាណា បានបន្ថែមទៀតថា “ជួបគាត់តាមផ្លូវដាច់ស្រយាលនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ គ្រួសារគាត់ក្រលំបាក កូន៦នាក់ ហើយក្មេងម្នាក់នេះ គាត់រលា. កភ្លើ . ង របួសជើង គ្មានលុយព្យាបាល។ ខ្ញុំជួយថវិកាខ្លះ ដើម្បីព្យាបាល សន្យាថានឹងទិញរទេះល្អជូន និងសម្ភារៈសិក្សាផ្សេងៗ។ ខ្លោចចិត្តណាស់ ពេលឃើញទឹកភ្នែកពួកគាត់ហូរ យំទាំងអស់គ្នា មិនដឹងថាជីវិតពួកគាត់ជួបទុក្ខសោកអ្វីខ្លះ”។

ច្បាស់ៗ ម្ចាស់ដើមបទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ទម្លាយមូលហេតុចំៗរឿងឱ្យអ្នក Cover លុបបទនេះចេញពី Youtube
មហាជនអ្នកនិយមចូលចិត្តស្តាប់បទចម្រៀង ប្រាកដជាធ្លាប់បានឮមកហើយនូវបទចម្រៀង «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដោយមានការចែករំលែកព្រោងព្រាតតាមបណ្តាញសង្គមដូចជា ហ្វេសប៊ុក Youtube និង TikTok ជាដើម។ ក្នុងនោះ បទចម្រៀងខាងលើនេះ គេបានដឹងថាជាសំនៀងដើមរបស់កញ្ញា ថាន់ នឿថង នៅក្នុងផលិតកម្ម «HB Production»។ ជាក់ស្តែង បទចម្រៀងខាងលើក៏ត្រូវបានតារាចម្រៀងប្រុសស្រីជាច្រើនបានយកមក Cover ជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានកញ្ញា មាស នីតា ក៏បានបកស្រាយ និង ថត MV ផុសនៅលើគណនី Youtube និង ហ្វេសប៊ុក «Neng Norng Music» ផងដែរ ដោយមានការចូលទស្សនាដល់ទៅ ១៦ លានដងឯណោះ។ យ៉ាងណា ក្រោយពីការ Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» របស់កញ្ញា មាស នីតា មានអ្នកទស្សនាបានច្រើនសន្ធឹកយ៉ាងនេះ ស្រាប់តែនៅថ្ងៃទី ០៧…

សាន្ត ប៊ុនធឿន ទៅរករឿង អាចារ្យធំ ដល់ហាងកាហ្វេ នៅសៀមរាប ហើយអង្គុយផឹ ក….(មានវីដេអូ)
ថ្មីៗនេះរឿងរ៉ាវ អាចារ្យធំ ម្ចាស់ហាងកាហ្វេវប្បធម៌ នៅខេត្តសៀមរាប និងលោកចាងហ្វាង សាន្ត ប៊ុនធឿន កំពុងល្បីពេញបណ្ដាញសង្គមហ្វេបុកហើយ ដែលមានការឆ្លងឆ្លើយទៅវិញទៅមក។ ហើយនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២នេះ លោក សាន្ត ប៊ុនធឿន មិនបាននៅស្ងៀមឡើយ ដោយធ្វើដំណើរមកកាន់ខេត្តសៀមរាប រកអាចារ្យធំទៀត ដោយផ្សាយផ្ទាល់ចេញពីមុខហាងកាហ្វេវប្បធម៌ និងបានលើកឡើងគំ.រាម (វីដេអូខាងក្រោម) ទៅកាន់អាចារ្យធំទៀតផង។ នេះបើយោងតាមផេកហ្វេសប៊ុក កាហ្វេវប្បធម៌-សៀមរាប Culture Café បានបង្ហោះយប់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២ នេះថា៖ សេចក្ដីជូនដំណឹង៖ ផ្ទះកាហ្វេវប្បធម៌សៀមរាប សូមធ្វើការថ្កោលទោសចំពោះបុគ្គល សាន្តប៊ុនធឿន អ្នកសារព័ត៌មានគ្មានវិជ្ជាជីវ: ក្នុងរូបភាពប្រេីក្បាលមេក្រូ អង្គភាពសារព័ត៌មាន ទាំងអាការ:ស្រវឹងស្រា អួតក្អេងក្អាង បានមកបង្ករឿងដោយចេតនា គម្រាមកំហែងដល់អាយុជីវិតម្ចាស់ហាង ដោយបានប្រើពាក្យពេចន៍ #យក កាំ ភ្លេីង មកអោយអញ #ចេញមកអញកាត់ក្បាល… គ្មានកោតក្រែងច្បាប់ …

កូនកំលោះសល់១អាទិត្យ ដល់ថ្ងៃមង្គលការ បែរជាជួបរឿងអកុសល…
ជារឿងឲ្យអាណិតជាពន់ពេក ដ្បិតជិតដល់ថ្ងៃរៀបការទៅហើយ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ កូនកម្លោះខិតខំម្នីម្នា រៀបចំផ្ទះសំបែង ហើយឡើងជណ្ដើរទៅតខ្សែរភ្លើង ប៉ុន្តែជាអកុសល្យ ជណ្ដើរដាក់ចំលើខ្សែរភ្លើងខាងក្រោម បណ្ដាលឲ្យរហែកជ័ររុំខ្សែរ ឆ្លងចរន្តតាមជណ្ដើរដែក បណ្ដាលឲ្យឆក់កូនកម្លោះធ្លាក់ពីលើជណ្ដើរបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ។ កូនក្រមុំរន្ធត់ស្លុតចិត្ត យំស្ទើរគាំងបេះដូង ។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២នៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ យឺ តារា អាយុ៣២ឆ្នាំ ជាលោកគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះកេតុមាលា មានឋានន្តរសក្ត័ អនុសេនីយ៏ត្រី ។ បើតាមការរៀបរាប់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះដាក់ជណ្តើរឡើងបាញ់វីសសង្ក័សីដំបូលយ៉ាកផ្ទះ នៅខាងមុខដែលទើបកាត់រួច ក៏ត្រូវបាន ជើងជណ្តើររខាងក្រោមសង្កត់លើខ្សែភ្លើងដែលដាច់រលាត់ឆ្លងចរន្តឆក់ផ្តាច់ជីវីតតែម្តង ។ ឪពុកជនរងគ្រោះឈ្មោះ អ៊ូច យឺ ម្តាយជនរងគ្រោះបានទទួលមរណភាពតាំងពីជនរងគ្រោះកេីតបាន១ខែកន្លះ ហេីយបានម្តាយ ចិញ្ចឹមឈ្មោះ សាន ហៀង ជាអ្នកបីបាច់ថែរក្សា។ ជនរងគ្រោះមានបងប្អូនបង្កើត ៦នាក់ ដែលជនរងគ្រោះគឺជាកូនទី៦ កូនពៅ…

នារី វ័យក្មេង អាយុទើបតែ ១៨ ឆ្នាំ ស្លា ប់ ដោយសារតែ…
កាលពីថ្មីៗនេះ ពិតជាភ្ញាក់ផ្អើល ព្រមទំាងសោកស្តាយ ចំពោះ នារីវ័យក្មេង ម្នាក់ អាយុទើបតែ ១៨ឆ្នាំ ដែលមានឈ្មោះថា រី សុគន្ធនីត្តា មរណ ភាពដោយសារដា ច់សរសៃឈា មខួ រក្បា ល សូមចូលរួមសោ កស្តាយ និងរំលែកទុក្ខដ៏ក្រៀ មក្រំនេះផង គាត់មិនមែនលោ.តទឹ.កនោះទេ ដោយក្ដីគោរចំនែក ឯ ហ្វេសប៊ុករបស់ ប្អូនស្រីក៌បានបង្ហោះសារថា (ខ្ញុំលារហូតហើយអរគុណអ្នកទាំងអស់គ្នា ,ហើយក៏សុំទោ សម៉ាក់ប៉ាដែលកូនមិនអាចនៅថែរក្សាអ្នកទាំងពីរ ទទួលមរ ណភា ពដោយសារ ជម្ងឺប្រចាំកាយ ,រី សុគន្ធនីត្តា ៣០ ៣ ២០២២ ។ ក្រោយពីទទួលដំណឹងមរណៈភាព នេះ មិត្តភក្តិបងប្អូន ស ព បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ។

ស្ថានភាពជម្ងឺវីរៈសិល្បៈករលោក ព្រហ្ម ម៉ាញ បានធូរស្រាលហើយ មិនដូចព័ត៌មានដែលគេបង្ហោះថ្ងៃមិញទេ (មានវីដេអូ)
វីរៈសិល្បៈករលោក ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម រហូតមកទល់ពេលនេះ លោកមានសភាពធូរស្រាលបន្តិចហើយ ក្រោយចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ តាំងពីថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។ ពាក់ព័ន្ធរឿនេះ កាលពីពេលថ្មីៗនេះ មានគណនេយ្យហ្វេសបុកខ្លះ បានបង្ហោះព័ត៌មានមិនពិត ដោយថាលោកបានទទួលមរណភាពដោយសារជំងឺ និងមានការស៊ែរចែករំលែកតៗគ្នាលើបណ្តាញសង្គម។ ដោយឡែកនាយប់ថ្ងៃទី២៤ ខែមីនានេះ លោកតាំង គីមឡេង បានចុះទៅសួរទុកលោកផ្ទាល់ដល់មន្ទីរពេទ្យ និងបានធ្វើការសម្ភាសន៍លោកពីស្ថានភាពជំងឺ សូមទស្សនាវិដេអូខាងក្រោម៖

ម្ចាស់រថយន្ត Tundra ប្រាប់ពីមូលហេតុសំខាន់ដែលធ្វើឲ្យខ្លួនបើកបរបញ្រ្ចាសទិសចរាចរណ៍…
រាជធានីភ្នំពេញ៖ ម្ចាស់រថយន្តTundra ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 ដែលបានបើកបរបញ្រ្ចាសទិសចរាចរណ៍ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានអះអាងពីមូលហេតុដែលខ្លួនជិះបញ្រ្ចាសទិសដោយសារតែមានកូនតូច ឈឺ ហើយត្រូវលេបថ្នាំបន្ទាន់ និងផ្លូវមានការកកស្ទះចរាចរណ៍ ហើយផ្ទះនៅផ្លូវម្ខាងជិតគា្ន ទើបសម្រេចចិត្តបើកបររថយន្តបញ្រ្ចាស់ទិសចរាចរណ៍ ប្រញ៉ាប់យកថ្នាំឲ្យកូនលេប។ ជាមួយគ្នានេះដែរ នាថ្ងៃត្រង់ទី២២ ខែមីនា ឆ្នាំ២០២២ ម្ចាស់រថយន្តTundra ក៏ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅឲ្យចូលខ្លួនដើម្បីធ្វើការផាកពិន័យតាមច្បាប់។ គួររំលឹកដែលថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង២១:៥៣នាទី មានបុរសម្នាក់បើកបររថយន្ត១គ្រឿង ម៉ាក Tundra ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 បើកបរបញ្រ្ចាសទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៉ី BIDC Bank ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានមកទុលមុខរថយន្ត១គ្រឿងទៀត ម៉ាក SUZUKI…

ស្ថានភាពលោក ព្រហ្មម៉ាញ បានធូរខ្លះហើយ…(មានវីដេអូ)
ដំណឹងសិល្បករអាយ៉ៃជើងចាស់ដ៏ល្បីល្បាញ លោកតា ព្រហ្មម៉ាញ បានដួលសន្លប់ និង ត្រូវបញ្ចូលទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ បានធ្វើឱ្យអ្នកស្ថិតក្នុងចង្កោមសិល្បៈជាច្រើនមានក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកជាខ្លាំង ក្នុងនោះសូម្បីតែបណ្ដាមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានជូនពរលោកឱ្យជាសះស្បើយឆាប់ៗ។ តាមការបង្ហើបពីតារាកំប្លែង កាឆយ បានបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកតា ព្រហ្មម៉ាញ នៅថ្ងៃទី ២០ខែមីនា ឆ្នាំ ២០២២ ហាក់មិនទាន់បានធូរស្រាលនៅឡើយថា «សូមកុំឱ្យគាត់កើតអីឱ្យសោះ! គាត់ចាប់ផ្តើម ឈឺ ក្បា ល រ វើ រ វា យ អាណិតមីងណាស់តែម្នាក់ឯង។ ព្រះអើយជួយ» ដែលការបង្ហើបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រសិល្បករអាយ៉ៃជើងចាស់រូបនេះ កាន់តែកើតក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកទ្វេដង។ ក្នុងកាលៈទេសៈដ៏លំបាករបស់លោកតា ព្រហ្មម៉ាញ ដែលកំពុងគេងស្ដូកស្ដឹងនៅលើគ្រែអ្នកជំងឺមិនអាចធ្វើអ្វីបាននេះ គេឃើញភរិយារបស់លោក បាននៅមើលថែទាំស្វាមីយ៉ាងដិតដល់ ទាំងយប់ទាំងថ្ងៃតែម្នាក់ឯង មិនឱ្យឃ្លាតសូម្បីមួយជំហាន។ មិនតែប៉ុណ្ណោះ…

សុខ លីន លេង Game បែបនេះ លោក អៀង វុត្ថា ចំណេញមិនស្ទើរទេ (មានវីដេអូ)
ពិតណាស់ ត្រឹមជាអ្នកលេងបណ្ដាញសង្គម TikTok ធម្មតាម្នាក់ សុខ លីន បានវិវឌ្ឍន៍ខ្លួន ក្លាយជាមនុស្សដែលឥទ្ធិពល មានគេឯងស្គាល់ច្រើន និងស្រលាញ់ចូលចិត្តស្ទើរគ្រប់ៗគ្នា រហូតក្លាយជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព និងមមាញឹកនៅក្នុងវិស័យសិល្បៈ ក៏ដូចជាថតប្រម៉ូដផលិផលផ្សេងៗសឹងតែគ្មានថ្ងៃសម្រាក។ តារាស្រីល្បីឈ្មោះ សុខ លីន ដែលជាមេម៉ាយកូន ១ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ។ ជាក់ស្ដែងផងដែរនោះមកមើលពីជីវិតឯកជនរបស់ សុខ លីន វិញកាន់តែផ្អែមល្ហែមខ្លាំងជាមួយនិងតារាចម្រៀងប្រុសលោក អៀង វុត្ថា ដែលក្រោយពេលលោកសារភាពស្នេហ៍ទៅកាន់នាងពួកគេកាន់តែផ្អែមល្ហែមខ្លាំងមិនធម្មតាឡើយ ។ ដោយឡែកទៀតសោតស្រាប់តែកាលពី ពេលថ្មីៗនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយ សុខ លីន និង អៀង វុត្ថា បានធ្វើការ Live វីដេអូប្រកួតគ្នាបរិភោគមី យ៉ាងស្វីតតែម្ដង ធ្វើអោយមហាជនឃើញហើយចាប់អារម្មណ៍ជាខ្លាំង រហូតមានការ Like share ជាហូរហែរ៕ …

លោកតា ព្រហ្មម៉ាញ ដួលសន្ល.ប់ស្តូកស្តឹង ដោយសារជំងឺ
លោកតា ព្រហ្មម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ដោយលោកគឺជាដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី នួន សារី ហៅ យាយយ៉យ ។ លោក ព្រហ្មម៉ាញ ដែលជាសិល្បករចម្រៀងអាយ៉ៃជើងចាស់ម្នាក់ ដោយរូបលោកមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយរូបលោកបានចាប់ផ្តើមចូលវិស័យសិល្បៈតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ដោយកាលណោះលោកទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ ២០២០ នេះ លោក ព្រហ្មម៉ាញ បានប្រឡូកក្នុងសិល្បៈប្រមាណជា ៥០ ឆ្នាំមកហើយ ។យ៉ាងណាមិញ កាលពីយប់មិញ តារាកំប្លែងអាញ៉ៃជើងចាស់លោក ព្រហ្មម៉ាញបានលើ សឈា មដួលស ន្លប់ស្ដូ កស្ដឹងទាំងកណ្ដាលយប់អធ្រាតថ្ងៃអាទិត្យទី២០ ខែ មីនា ឆ្នាំ២០២២….។

ទិដ្ឋភាព កាត់សក់ បង្កក់សិរី ក្នុងថ្ងៃមង្គល នីឡា (មានវីដេអូ)
នៅក្នុងថ្ងៃទី ១៩ ខែមីនា នេះ តារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការយ៉ាងសាមញ្ញ តែមានភាពកក់ក្តៅ ដោយមានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។ កញ្ញា វ៉ាន់ នីឡា គឺជា តារាកំប្លែងស្រី វ័យក្មេង ស្រស់ស្អាតម្នាក់ ហើយក៏ជាកូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ផងដែរ ដែលពុកម៉ែ បងប្អូន និងមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន។ តារាស្រី រូបនេះ មិនត្រឹមតែក្មេង ស្អាតប៉ុណ្ណោះទេ ថែមទំាងមានទេពកោសល្យ ក្នុងការសម្តែងថែមទៀតផង ទើបធ្វើឲ្យ នីឡា នៅតែទទួលបាន ប្រជាប្រិយភាពខ្លាំងដដែល មកទល់ពេលនេះ។ ឆ្លៀតក្នុងឱកាសដ៏សែនសប្បាយរីករាយនេះ នាយ ពាក់មី ក៏បាននាំ ភរិយា ជាទីស្រឡាញ់…

ប្រពន្ធចោតប្តីថាមានស្រីថ្មី ស្រាប់តែប្តីធ្វើបែបនេះបញ្ជាក់ចិត្តស្មោះចំពោះប្រពន្ធអោបនឹងទ្រូង
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណី ធ្វើអត្តឃា – ត– ស— ម្លា ប់ខ្លួន 《ដោយច ងក 》នៅចំណុច៤២ ស្ថិតក្នុងភូមិគីឡូ លេខ៤, សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្តីប្រពន្ធវ័យក្មេងមួយគូ បានចូលធ្វើការនៅក្នុងកាស៊ីណូមួយកន្លែង លុះធ្វើការយូរៗទៅ ភាគីស្ត្រីជាប្រពន្ធក៏ចាប់ផ្តើមមានចិត្តប្រចណ្ឌ ចោទថាប្តីមានទំនាក់ទំនងជាមួយស្រីថ្មី ទោះជាប្តីព្យាយាមពន្យល់បកស្រាយយ៉ាងណាក៏មិនខ្ចីស្តាប់ នៅតែសង្ស័យ រហូតដល់ទាមទារលែងលះគ្នាទៀតផង ទើបធ្វើឱ្យបុរសជាប្តីខូចចិត្ត ក៏រត់ទៅចងកសម្លាប់ខ្លួន ដើម្បីបញ្ជាក់ពីទំហំចិត្តស្មោះចំពោះប្រពន្ធ។ បុរសដែលចងកបញ្ចប់ជីវិតនោះ មានឈ្មោះគយ វ៉ាន់ចាន់ណាត់ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានប្រពន្ធឈ្មោះផាន់ ខេម៉ា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូដូចគ្នា។ ប្តីប្រពន្ធទាំងពីរ សព្វថ្ងៃស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងមានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ ជាចំណងនិស្ស័យ។ លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា រឿងរាវដែលនាំឱ្យបុរសជាប្តី…

សិស្ស០២នាក់ស្លាប់បាត់បង់អាយុជីវិត ក្រោយត្រូវរថយន្តបុកពេញមួយទំហឹង ឪពុកម្តាយយំបោកខ្លួនស្តាយស្រណោះកូន…(មានវីដេអូ)
យ៉ាងហោចណាស់សិស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ភ្លាមៗខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង ហេតុការណ៍នៅវេលម៉ោង៨និង ១០នាទីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពាននាគ១៥០ម៉ែត្រ ក្នុងភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ សមត្ថកិច្ចចរាចរណ៍ខេត្តបានប្រាប់សៀមរាបប៉ុស្តិ៍ ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡេីងដោយរថយន្តម៉ាកព្រួសពណ៌ប្រផេះស្លាកលេខភ្នំពេញ2BD7208 បានបេីកទៅបុកនិងម៉ូតូម៉ាកស្គុបពីពណ៌ស០២២ ពាក់ស្លាកលេខសៀមរាប1AK3416 បណ្តាលអោយស្លាប់អ្នកបេីកបរម៉ូតូម្នាក់និងអ្នករួមដំណើរម្នាក់ផងដែរ។ សមត្ថកិច្ចចរាចណ៍បន្តថាជនរងគ្រោះទី១ ឈ្មោះ ឡេង ស៊ីវ ហង់ ភេទស្រីអាយុ១២ឆ្នាំ មុខរបរ សិស្ស នៅភូមិវាលសង្កាត់គោកចក ក្រុងសៀមរាប។ទី២ ស្គាល់អត្តសញ្ញាណនៅឡើយ អាយុ១៣ឆ្នាំ មុខរបរសិស្ស នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកជនសង្ស័យបេីកបររថយន្តត្រូវបានប៉ូលិសឃាត់ខ្លួន បញ្ជូនយកទៅស្នងការគរបាលខេត្តសៀមរាបនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕

ភ្លើងប្រចណ្ឌ ប្តី សម្លា ប់ ប្រពន្ធនៅភ្នំពេញទៅចូលសារភាពនៅខេត្តពោធិ៍សាត់
ជនសង្ស័យម្នាក់បាន ស ម្លា ប់ ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាកាលពីរវេលាម៉ោង ០៨ នឹង០០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលនៅចំនុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីរថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំនុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា មុនពេលបង្កឲ្យមានការភ្ញាក់ផ្អើលថា មានករណីឃាតកម្មនៅក្នុងបន្ទប់ជួលនេះ គឺនៅពេលជនដៃដល់ជាប្ដី បានចូលសារភាពទោសកំហុសរបស់ខ្លួន ជូននគរបាលនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បន្ទាប់ពីរូបគេបានរត់គេចខ្លួន ក្រោយធ្វើសកម្មភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងទៅ។ ជនដៃដល់ដែលជាប្តីមានឈ្មោះ រ័ត្ន វិជ្ជា អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ហ៊ាង…