បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយ ចង្វារ ឃា ត់ខ្លួន នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការ បេីក បរម៉ូតូ បុ ក ប៉ារ៉ាស់ បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ និងបា ន ជេ រ ប្រ មា ទ មេី លងា យ និង វា យ បង្ករបួ សស្នា ម មកលេីសមត្ថកិច្ចទៀតផង ។ ជនប ង្ក រូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វារ ឃា ត់ខ្លួន នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ និងរៀបចំសំណុំ…
Category: Nation News

បុរសម្នាក់ជាមន្ត្រីយោធា ជិះបុ កប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម និង ជេ រប្រ មា ថ វា យមកលេីសមត្ថកិច្ច កាលពីព្រឹកមិញនេះ
បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយ ចង្វារ ឃា ត់ខ្លួន នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការ បេីក បរម៉ូតូ បុ ក ប៉ារ៉ាស់ បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ និងបា ន ជេ រ ប្រ មា ទ មេី លងា យ និង វា យ បង្ករបួ សស្នា ម មកលេីសមត្ថកិច្ចទៀតផង ។ ជនប ង្ក រូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វារ ឃា ត់ខ្លួន នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ និងរៀបចំ…

ភ្លៀងមួយមេធំ យុវជនម្នាក់បានស្លាប់នៅនិងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសាររន្ទះ បា ញ់
យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសាររន្ទះ បា ញ់ នាវេលាម៉ោង ៣និង២៥នាទី សៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នៅចំណុចវាលព្រៃត្បែង ស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈ ពួកគេទាំង២នាក់ ជាបងប្អូននឹងគ្នា ដឹកជីយកទៅដាក់ស្រែ។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា:ជន រងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ស៊ុំ សំណាង អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ុ វល័ក្ខ អាយុ២៦ឆ្នាំ ពួកគេទាំង២ នាក់មានទីលំនៅភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បងប្អូន បានបើកគោយន្តដឹកជី យកទៅដាក់ស្រែ នៅចំណុចវាលព្រៃត្បែងពីខាងក្រោយភូមិដែលពួកគេបានរស់នៅ។ ក្នុងពេលពួកគេទាំងពីរនាក់កំពុងបរគោយន្តបាចជីដាក់ស្រែ ក៏ស្រាប់តែមានភ្លៀងធ្លាក់និងខ្យល់ផង រំពេចនោះ ក៍មាន រន្ទះ បា ញ់ ត្រូវពួកគេទាំង២នាក់ បណ្ដាលឲ្យយុវជនឈ្មោះ ស៊ុំ…

អុញម៉េចចឹង! អ្នកនាង សួស វីហ្សា ត្រូវក្រុមគ្រូពេទ្យចុះយកសំណាកម្តងទៀតដល់ផ្ទះ
ភ្នំពេញ៖ កាលពីម្សិលមិញ គឺនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅដល់មុនផ្ទះរបស់តារាចម្រៀង សួស វីហ្សា ដើម្បីមកយកសំណាករបស់នាងម្តងទៀត បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នករស់នៅទីនោះ។តារាមចម្រៀង សួស វីហ្សា បានឲ្យដឹងថា សូមបងប្អូនកុំមានការភ័យខ្លាច ឬភ្ញាក់ផ្អើលខណៈឃើញក្រុមគ្រូពេទ្យចុះមកយកសំណាកម្តងទៀតដល់ផ្ទះនេះ គឺធ្វើឡើងតាមការណាត់រវាងនាង ហើយក្រុមគ្រួពេទ្យប៉ុណ្ណោះ ពោលគឺ ក្រុមគ្រូពេទ្យបានចុះមកយកសំណាករបស់នាងម្តងទៀតជាលើកចុងក្រោយនៅផ្ទះរបស់នាងរួចរាល់ហើយ លទ្ធផលយ៉ាងណានោះ យើងនឹងរង់ចាំទាំងអស់គ្នា រយៈពេល៤ថ្ងៃបន្ទាប់ពីយកសំណាកនេះ សូមអរគុណ។នាងសួស វីហ្សា បញ្ជាក់ថា ការចុះយកសំណាក់ជាលើកចុងក្រោយរបស់ក្រុមគ្រូពេទ្យនេះ គឺដើម្បីបានដឹងប្រាកដថា នាងពិតជាជាសះស្បើយ១០០ភាគរយពីកូវីដ-១៩ ឬយ៉ាងណាបន្ទាប់ពីព្យាបាលជាសះស្បើយហើយត្រូវបានអនុញ្ញាតឲ្យចេញមកផ្ទះវិញតែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត៕ប្រភព៖kbn

អ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែកម្នាក់ឈ្មោះ មុំ សុជាតិ ត្រូវបានសមត្ថកិច្ចឃាត់ ករណីលួចម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ
អ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែកម្នាក់ឈ្មោះ មុំ សុជាតិ ត្រូវបានស ម ត្ថកិ ច្ចឃា ត់ ករណីលួចម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីរសៀល ស ម ត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការឃា ត់ខ្លួនជ នស ង្ស័យម្នាក់ជាអ្នកយកព័ត៌មាន ករណីកា ច់កលួ ចម៉ូតូមួយគ្រឿ ងនៅសង្កាត់កាកា ប២ ខណ្ឌពោធិ៍សែនជ័យ ជនស ង្ស័ យឈ្មោះ មុំ សុជាតិ ជាអ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែ ក។បច្ចុប្បន្នជ នសង្ស័ យ កំពុងឃា ត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាម នី តិ វិ ធី ច្បា ប់៕ …

ធំៗអស់ហើយ! បុរស៦នាក់ ជួបជុំផឹ ក ស៊ី ល្មើសនឹងច្បាប់ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ៦:០០នាទីល្ងាចនេះ
រាជធានីភ្នំពេញ ៖ វេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នា ក់ បា នជួ ប ជុំ ផឹ ក ស៊ី ផ្ទុ យ ពី ច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដើម្បីចាប់ឃាត់ខ្លួនជន ផឹ ក សុី ទាំងនោះ យកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

២នាក់ថែមទៀតហើយ! លួចចល័តទីផ្គើនមិនព្រមអនុវត្តតាមវិធានការហាមឃាត់ការធ្វើដំណើរ
២នាក់ថែមទៀតហើយ! លួចចល័តទីផ្គើនមិនព្រមអនុវត្តតាមវិធានការហាមឃាត់ការធ្វើដំណើរ ត្រូវបានធ្វើតេស្ត្ររកឃេីញវិជ្ជមានកូវីដ-១៩ ដែលគាត់ជាអ្នកស្រុកកំចាយមារ ខេត្តព្រៃវែង ដោយធ្វើដំណើរមកពីរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ។ អ្នកទាំង ២នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងព្យាបាលរួច។ ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវពត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។

ជាករណីដំបូងហើយក្នុងខេត្តកំពង់ឆ្នាំង រៀបចំបុណ្យសពបុរសម្នាក់ ទាំងមិនដឹងថាគាត់ស្លាប់ដោយសារជំងឺកូវីដ១៩ …
បុរសម្នាក់ ឈ្មោះ នូ ចុល ភេទប្រុសអាយុ៥៧ ឆ្នាំ មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លា ប់នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ បណ្ដាល មកពីជម្ងឺកូវីដ-១៩ ស ពជនរងគ្រោះត្រូវបានបូជានៅក្នុងវត្តក្នុងព្រះរាមរង្សី ដែលមានប្រជាពលរដ្ឋចូលរួមជាច្រើននាក់។ ឥឡូវនេះប្រជា ពលរដ្ឋដែលមានការពាក់ព័ន្ធ ត្រូវបានរថយន្តរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទៅដឹកយកមកធ្វើចត្តាឡីស័ក នៅសាលាគំរូក្រុងកំពង់ ឆ្នាំងទាំងយប់ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិ បាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីគាត់ស្លា ប់ហើយ ទើបមានការសង្ស័យ ក៏យកសំណាកគាត់ទៅធ្វើតេស្តនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នាវេលាម៉ោង ៨៖០០ព្រឹក ដោយឧបករណ៍តេស្តរហ័ស (Rapid Test) ហើយលទ្ធផលបានបញ្ជាក់ នៅម៉ោង ៤៖០០រសៀលនាថ្ងៃដដែល។ អាជ្ញាធរបញ្ជាក់ថា មានមនុស្សជាច្រើននៅក្នុងមូលដ្ឋាន បានពាក់ព័ន្ធជាមួយស…

មុននេះបន្តិច! អាជ្ញាធរខេត្តកណ្ដាល សម្រេចបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្តាល ក្រោយពីបើកបានមួយថ្ងៃដោយសារតែ…
Breaking News, មុននេះបន្តិច! អាជ្ញាធរខេត្តកណ្ដាល សម្រេចបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្តាល ក្រោយពីបើកបានមួយថ្ងៃ , ខាងមន្ត្រីសុខាភិបាលរកឃើញអ្នកឡើងកំដៅលើសពី ៣៧អង្សាសេ ចំនួន១១នាក់ ! ខេត្តកណ្តាល, យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១១នាក់ ត្រូវបានខាងជំនាញមន្ត្រីសុខាភិបាលពិនិត្យឃើញមានកំដៅមិនប្រក្រតី លើសពី ៣៧អង្សាសេ រហូតដល់ចំនួន ១១នាក់ ទើបអាជ្ញាធរខេត្តកណ្ដាលសម្រេចបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះជាបណ្តោះអាសន្ន ។ សូមបញ្ជាក់ផងដែរថា, ក្រោយពីមានបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត អោយបិទផ្សារខាងលើនេះ ក្រុមសមត្ថកិច្ចក្នុងនោះមានការដឹកនាំផងដែរពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឲ្យកម្លាំងយករថយន្តដឹក អ្នកដែលលើសកំដៅចំនួន ១១នាក់ យកទៅធ្វើចត្តាឡីស័កនៅព្រែកសំរោង ។ ដោយឡែកចំពោះផ្សារពហុកីឡាដ្ឋានខេត្តកណ្ដាល ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធ ដើម្បីយកសំណាកអ្នកដែលកំពុងលក់នៅក្នុងទីនោះ និងអ្នកដែលបានចូលទិញទំនិញគ្រប់បែបយ៉ាង ។ បច្ចុប្បន្ននេះ កម្លាំងនគរបាលខេត្តកណ្ដាលរួមជាមួយនឹងកម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរក្រុងតាខ្មៅ កំពុងតែធ្វើកិច្ចការនេះដោយប្រុងប្រយ័ត្នបំផុត ដើម្បីទប់ស្កាត់មិនឱ្យអ្នកនៅក្នុងផ្សារចេញដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច៕ ដោយ, ស្អាងជ័យ ប្រភព៖Takhmao TV Online …

ខុសគេខុសឯង! ឆ្លៀតឱកាស បិទខ្ទប់ អាជីវករម្នាក់ លក់តម្លើងថ្លៃខុសធម្មតា ត្រូវសមត្ថកិច្ច អនុវត្តវិធានការមួយនេះ
ភ្នំពេញ ៖ ពិតណាស់ រាជរដ្ឋាភិបាល បានប្រកាសបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ មេសា ដល់ថ្ងៃទី ២៨ មេសា ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លង នៃជំងឺកូវីដ១៩នេះ កាន់តែខ្លាំង។ ទន្ទឹមនឹងនេះ ក្រោយពេល បានចេញនូវ សេចក្តីប្រកាសនេះហើយ អាជ្ញាធរបានកំពុងធ្វើ ការរឹតបន្តឹងការចេញចូល របស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឲ្យសម្រាប់តែ ការងារណាដែលចាំបាច់តែប៉ុណ្ណោះ ដែលខណៈពេល មានអាជីវករមួយចំនួនតូច ឆ្លៀតឱកាសលក់តម្លើងថ្លៃ ខុសពីធម្មតា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ មេសា កន្លងទៅថ្មីៗនេះ សមត្ថកិច្ច បានចុះទៅណែនាំ អប់រំ និងចុះកិច្ចសន្យា សម្រាប់អាជីវករម្នាក់ នៅក្នុងផ្សារលូ សង្កាត់បឹងកេងកង ក្រោយទទួលដំណឹងថា បានលក់សាច់ជ្រូកក្នុងតម្លៃថ្លៃ ខុសធម្មតា ស្របពេលបិទខ្ទប់នេះ ។ ពិតណាស់ អាជីវកររូបនេះ…

ច្រើនណាស់ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៦២៤នាក់ ភាគច្រើនជាអ្នកនៅភ្នំពេញ
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៦២៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ០១៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៦ ៤៧០នាក់, អ្នកជាសះស្បើយចំនួន ២៥២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៤៣៩នាក់, អ្នកស្លាប់ចំនួន ៤៥នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

បញ្ញា សិទ្ធ បញ្ជាក់ថា ខ្លួនបានជាសះស្បើយ ពីជំងឺកូវីដ-១៩ ដោយបន្តធ្វើចត្តាឡីស័កនៅផ្ទះថែមទៀត
(ភ្នំពេញ)៖ តារាចម្រៀងប្រុសលោក កា បញ្ញា សិទ្ធ បានបញ្ជាក់ឲ្យដឹងថា លោកបានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ ប៉ុន្តែនៅបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះ គេហដ្ឋានផ្ទាល់ខ្លួនបន្តទៀត។ លោក បញ្ញា សិទ្ធ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ រូបលោកត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាលហើយ ពោលគឺលោកបានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ហើយ។ ទោះជាបែបនេះក្តី លោកត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះបន្តទៀត។ តារាចម្រៀង ក៏បានថ្លែងអំណរគុណផងដែរ ដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់កំលាំងកាយកំលាំងចិត្ត ដោយមិនខ្លាចនឿយហត់ ក្នុងការព្យាបាលរូបលោក ក៏ដូចជាអ្នកជំងឺកូវីដ-១៩ ផ្សេងទៀតរហូតដល់បានជាសះស្បើយ បានត្រឡប់ទៅផ្ទះវិញ។ គួរជម្រាបថា តារាចម្រៀងប្រុសឯករាជ្យ លោកបញ្ញា សិទ្ធ ត្រូវបានធ្វើតេស្តរកឃើញថាមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅសណ្ឋារគារ Great Duke។ ក្រោយទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះលោកបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ៕