តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៤នាក់ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។ អ្នករកឃើញវិជ្ជមានវីរុសកូវីដ១៩ ទាំង៤នាក់ ក្នុងនោះមានម្នាក់ជា បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គួរបញ្ជាក់ផងដែថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧និង៤៥នាទី នៅក្រុមហ៊ុនDEAM អគារលេខ២៩BCD ភូមិ៤ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ បានសហការជាមួយនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងក្រសួងសុខាភិបាលចំនួន០៦នាក់ (ប្រុស៥ នាក់,ស្រី០១នាក់) ដឹកនាំដោយលោក តឹក ប៊ុនឈឿង…
Category: Nation News

ក្រសួងសុខាភិបាល សម្រេចបិទអគារកាណាឌីយ៉ា បន្ទាប់ពីរកឃើញបុគ្គលិកធនាគារចិនម្នាក់មានផ្ទុកមេរោគកូវីដ១៩
(ភ្នំពេញ)៖ យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងសុខាភិបាលសូមប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនសាធារណៈជ្រាបថា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។ លោកស្រី យក់ សម្បត្តិ បានថ្លែងបញ្ជាក់ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេ្នះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោគ។ សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកស្រី យក់ សម្បត្តិ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការពាក់ម៉ាសជាការចាំបាច់បំផុតនៅពេលធ្វើដំណើរចេញក្រៅ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាគុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ៕ …

អបអរសាទរ ចំពោះអ្នកទាំង០៨នាក់នៅស្រុកព្រៃឈរ ដែលពាក់ព័ន្ធនឹងអ្នករកឃេីញមានជំងឺកូវីដ១៩ តេស្តលើកទី១គឺលទ្ធផលអវិជ្ជមានទាំងអស់
អ្នកទាំង០៨នាក់ ដែលប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ នៅភូមិសេកយំឃុំព្រៃឈរស្រុកព្រៃឈរ ក្រោយពីពិនិត្យជាលើកទី១គឺលទ្ធផលអវិជ្ជមានទាំងអស់គ្នា។ ក្នុងនោះផងដែរ នៅថ្ងៃអង្គារ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ គណះអភិបាលស្រុកបានដឹកនាំប្រធានការិល័យសុខាភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ សហការជាមួយក្រុមគ្រូពេទ្យមកចុះយកសំណាក ពីប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន កូវិត១៩ និងបាញ់ថ្នាំសម្លាប់មេរោគ នៅផ្ទះលោក កែវ ស៊ន នៅភូមិសេកយំឃុំព្រៃឈរ ស្រុកព្រៃឈរ។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធករណីអ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» បានធ្វើដំណើរទៅលេងបងប្អូន នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា អ្នកឆ្លងកូវីដ១៩ ទាំង៦នាក់ បានធ្វើដំណើរទៅសាកសួរសុខទុក្ខបងប្អូនរបស់ពួកគេ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលដែលក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ មិនបានមកខេត្តកំពង់ចាមក្នុងពេលថ្មីៗ ឬនៅព្រឹកថ្ងៃទី០១ ខែធ្នូ…

ទើបឡើងមកពីខេត្ត លក់ឡានបានលុយ១មុឺនដុល្លារជាង ចូលម៉ាស្សាមួយសន្ទុះ ស្រាប់តែបាត់លុយអស់៥ពាន់ដុល្លារ
បុរស៣នាក់បងប្អូនលក់ឡានបានលុយ ចូលម៉ាស្សាមួយសន្ទុះ ផ្អើលឈុលទាំងយប់ ព្រោះបា្រក់៥ពាន់ដុល្លារ ក្លែងជាដុល្លាសែនឆេងម៉េង ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៥៧នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខហាងម៉ាស្សាមួយកន្លែង តាមបណ្តោយផ្លូវ២០០៥ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះដែលចូលម៉ាស្សា អូនស្រីធ្វើឲ្យស្រួលខ្លួនបន្តិចរួចស៊ីដាច់ប្រាក់អស់៥ពាន់ដុល្លារនេះ មាន ឈ្មោះរឿន ស៊ីដេត អាយុ២៧ឆ្នាំ រស់នៅភូមិជ្រុងពពាល ស្រុករមាសហែក ខេត្តស្វាយរៀង។ ជនរងគ្រោះបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ បងប្អូនគាត់ទាំង៣នាក់ បាននាំគ្នាមកលក់រថយន្តកូរ៉េ១គ្រឿង ប្រាក់១ម៉ឺន៥០០ដុល្លារ បន្ទាប់មក ក៏នាំគ្នាចូលមកហាងម៉ាស្សាខាងលើ ដើម្បីឲ្យ អូនស្រីៗ ជួយគក់ច្របាច់ឲ្យស្រួលសរសៃសរសូង លុះពេលពួកគាត់ចូលម៉ាស្សាបានបន្តិច ស្រាប់តែស្រីៗទាំងនោះ ស្រែកផ្អើលឆោឡោឡើងថា មានកម្លាំងប៉ូលិសមកចាប់ ទើបបងប្អូនគាត់ប្រញាប់គ្នាចេញពីហាងម៉ាស្សានោះ ហើយទៅរកផ្ទះសំណាក់ ដើម្បីសម្រាកសិន មុននឹងត្រឡប់ទៅស្រុកវិញ។ បុរសខាងលើបន្តថា ពេលទៅដល់បន្ទប់ផ្ទះសំណាក់បងប្អូនគាត់ នាំគ្នាយកលុយមករាប់ ស្រាប់តែបាត់អស់៥ពាន់ដុល្លារ ជំនួសមកវិញនូវក្រដាស់ប្រាក់ដុល្លារខ្មោចមួយចំនួន ៦០០ដុល្លារ ទើបពួកគាត់រន្ធត់ចិត្តជាខ្លាំង ប្រញាប់នាំគ្នាធ្វើដំណើរមកហាងម៉ាស្សារកមុខស្រីជើងល្អទាំងនោះ តែពេលមកដល់ ស្រាប់តែហាងម៉ាស្សានេះចាក់សោបិទទ្វារជិតឈឹង…

ទទួលបានការឯកភាពពីសម្តេច ក្រសួងសម្រេចអនុញ្ញាត ឲ្យផ្សារទំនើប AEONមួយបើកដំណើរឡើងវិញហើយ
យោងតាមគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល សូមប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនសាធារណជនជ្រាបថា ក្រសួងសម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ ក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់អវិជ្ជមានកូវីដ១៩ទាំងអស់។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។ លោកស្រី យក់ សម្បត្តិ បានបន្ថែមថា ការអនុញ្ញាតបើកដំណើរការផ្សារទំនើប AEON I ឡើងវិញ ក្រោយបានបិទបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ក្រសួងសុខាភិបាលក៏បានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។ សូមជំរាបថា កាលថ្ងៃទី២៨ ខែវិច្ឆិកា…

បងថ្លៃឃើញប្អូនថ្លៃងូតទឹកអូរ ទ្រាំមិនបាន ស្ទុះទៅ វា យ ៣ដៃ រួចអូសចូលក្នុងលូហើយ រំ លោ ភ បាន សម្រេ ច
ជន ស ង្ស័ យ ម្នាក់ ត្រូវបានកម្លាំង នគរបាល ឃា ត់ ខ្លួន ពា ក់ ព័ ន្ធ ក រ ណី រំ លោ ភ សេ ព ស ន្ថ វៈ ទៅលើជនរងគ្រោះ ដែលជាប្អូនថ្លៃ បានស ម្រេ ច ហើយបានរត់គេចខ្លួនបាត់៤ខែ ភ្លេចត្រជៀកជាប់ខ្នោះសមត្ថកិច្ច។ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងមា នកា រសម្រប សម្រួល ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ឃា ត់ ខ្លួ ន ជន ស ង្ស័ យ ខាងលើនេះ នៅវេលា…

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ តែត្រូវជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋវិញ
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាថ្មីមួយឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ជាបណ្ដោះអាសន្ន រហូតរង់ចាំព្រឹត្ដិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវបានបិទបញ្ចប់ និងមានការណែនាំថ្មី។ យោងតាមសារសម្លេង តេឡេក្រាមរបស់ឯកសារសាធារណៈ បានឲ្យដឹងថា ៖ ” ឯកឧត្ដម អគ្គស្នងការនគរបាលជាតិ សម្រេចផ្អាកការផាកពិន័យអំពើល្មើសចរាចរណ៍ រយៈពេល ១៥ថ្ងៃ។ មន្ត្រីនគរបាលត្រូវ «សម្រួលចរាចរណ៍» ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕ លោកឧត្តមសេនីយ៍ឯក ស ថេត បានសង្កត់ធ្ងន់ថា បើទោះបីត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នមែន ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឲ្យផ្អាកការពិនិត្យជាតិអាល់កុលនៅពេលយប់ដូចគ្នាផងដែរ៕

អនិច្ចារណាស់ ពីរនាក់ ប្តី-ប្រពន្ធ ស្លាប់នៅកន្លែងកើតហេតុ ដោយសារដោយសាររថយន្តបើកបរលឿនរេចង្កូត ចូលទៅគន្លងភាគីម៉ូតូ
ព្រះវិហារ ៖ ប្តី-ប្រពន្ធ បានស្លាប់នៅកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅវេលាម៉ោង ១៨.៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុច អូរស្រឡៅប្រហោង ភូមិស្រយង់ជើងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ជនរងគ្រោះមានឈ្មោះ ម៉ៅ ស្រស់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិបឹងមាលាឃុំបឹងមាលាស្រុកស្វាយលើ ខេត្តសៀមរាប និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ សុខ ឃា អាយុ៣៣ឆ្នាំ ។ ទាំង២នាក់ជិះ បើកបរម៉តូម៉ាកហុងដា C-125 ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1A-2887 ។ អ្នកបើកបររថយន្តឈ្មោះ មៀវ គន្ធា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាបុគ្គលិកក្រុមហ៊ុន បំពង់ទីបជ័រ មិនមានរបួសទេ ។ រថយន្តម៉ាក ISUZU ពណ៌ក្រហម ពាក់ស្លាកលេខ…

គិតត្រឹមពេលនេះ មានមនុស្ស០២នាក់ហើយបានស្លាប់ និង១៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ករណីពុលទឹកអណ្តូង
យ៉ាងហោចណាស់ មានមនុស្សរងគ្រោះរហូតដល់ស្លាប់ចំនួន០២នាក់ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងចំនួន១៣នាក់ ក្រោយពីពួកគាត់បានផឹកទឹកអណ្តូងដៃ ក្នុងពេលកំពុងច្រូតកាត់។ ករណីនេះបានកើតហេតុនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលរហូតមកដល់ថ្ងៃទីនេះមានជនរងគ្រោះស្លាប់ចំនួន២នាក់ហើយ។ ន30លីត្រដែរ តែដោយការច្រូតស្រូវពេញមួយថ្ងៃ និងខ្វះទឹកផងនោះ។ ពួកគាត់បានទៅដងទឹកអណ្តូងដៃមួយនៅជិតចំការឪឡឹកយកមកផឹកក្រោយពីផឹករួចប្រមាណជាង1ម៉ោងក៏មានការពុល និងបានស្លាប់បន្តគ្នាចំនួន២នាក់ និង១៣នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តនៅឡើយ។ តាមការសន្និដ្ឋានជំហានដំបូងបានអោយដឹងថា អាចមកពីអ្នកចំការប្រើប្រាស់ថ្នាំពុលរួចយកទៅលាងនៅក្បែរអណ្តូងនោះ នាំអោយមានគ្រោះថ្នាក់បែបនេះតែម្តងទៅ។ នៅព្រឹកនេះផងដែរ អភិបាលខេត្តកំពង់ឆ្នាំងកំពុងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមទៅចែកជូនគ្រួសារសពផងដែរ និងបន្តទៅជួបជនរងគ្រោះក្នុងមន្ទីរពេទ្យនៅរសៀលនេះ៕

ឡានធំ២គ្រឿង បានបើកបរកៀរគ្នាពេញផ្លូវ យ៉ាងគគ្លើន និងមិនអស់ចិត្ត ថែមទាំងយកដុំថ្មគប់គ្នាថែមទៀតផង(មានវីដេអូ)
កាលពីថ្ងៃទី២៥ ខែវិឆ្ឆិកានេះ តាមរយៈបណ្តាញសង្គមហ្វេសបុក មានការចែករំលែកវីដេអូមួយស្តីពីសកម្មភាពឡានធំ២គ្រឿង បានបើកបរកៀរគ្នាពេញផ្លូវ យ៉ាងគគ្លើន និងមិនអស់ចិត្ត ថែមទាំងយកដុំថ្មគប់គ្នាថែមទៀតផង ដែលស្ថិតនៅលើផ្លូវវិមានឈ្នះឈ្នះ ធ្វើឲ្យអ្នកដំណើរតាមផ្លូវនោះ ព្រលឹងចុងសក់អស់ហើយ។ សកម្មភាពបែបនេះជាការប្រមាថអ្នកដ៏ទៃ ប្រសិនបើមានគ្រោះថ្នាក់ណាមួយ ជាសំណូមពរ សូមឲ្យសមត្ថកិច្ចធ្វើការឃាត់តៃកុងរថយន្តនោះយកមកព្រមាន និងធ្វើការអប់រំ ជាពិសេសដល់ថៅកែជាម្ចាស់រថយន្តទាំងអស់ គួរតែឧស្សហ៍ក្រើនរម្លឹកដល់កូនចៅរបស់ខ្លួន ឲ្យបើកបរគោរពច្បាប់ និងបើអាចគួរតែដាក់វិន័យឲ្យបានតឹងរ៉ឹងបំផុត ។

ដឹងការពិតហើយក្រោយឆែកឆេរឃើញសុទ្ធតែស្រោ ម និងទឹករំអិលនៅហាងដាយម៉ិន Diamond Massage ពិតជាបង្កប់សេវាផ្លូ វភេ ទមែន
អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្ដីពីករណីចុះបង្ក្រាបទីតាំងហាងម៉ាស្សាដែលមានយីហោ DIAMOND MASSAGE ដែលបានបង្ហោះក្នុងបណ្ដាញសង្គម ដែលបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរ នឹងខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងផ្ទះលេខ ៤៨C ផ្លូវ២២២ ភូមិ៤ ក្រុម១៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សេង ហៀង ជាព្រះអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានសមាសភាពចូលរួមដូចខាងក្រោម÷ 1-លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ 2-លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ 3-លោក ចាន់ កន្ថេត អភិបាលរងខណ្ឌដូនពេញ 4-លោក វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ 5- លោក វរសេនីយ៍ទោ អ៉ឹម ផល្គុន អធិការរងនគរបាលខណ្ឌដូនពេញ 6-លោក…

បែ កធ្លា យ រូបភាព ម៉ាស្សាស្រា ត នៅ ដាយ ម៊ិន ម៉ា ស្សា Diamond Massage ដែលបើកបង្ក ប់សេ វា ផ្លូ វ ភេ.ទ (មានវីដេអូ)
ទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទី តាំងម៉ាស្សា ប ង្ក ប់ សេ វា ផ្លូវ ភេ ទ ដោយ ចំ ហ រ និងបង្ហោះពេញបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ មន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យ ប្រ ឆាំ ង ការ ជួ ញដូរ មនុស្ស និងកា រពា រអនី តិ ជ ន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមក បិ ទទីតាំងម៉ា ស្សានេះ និងឃា ត់ខ្លួនបុរសម្នាក់ដែលជាសន្ដិសុខ ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ធ្វើឡើងនៅ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០…