រថយន្តធុនធ្ងន់២គ្រឿង បុកប៉ះគ្នា បណ្ដាលឲ្យស្លាប់តៃកុងម្នាក់ព្រមទាំងមានអ្នករងរបួស៣នាក់ កាលពីម៉ោងប្រមាណ៤ទាបភ្លឺ ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិថ្នល់ ឃុំល្វែងឬសី្ស ស្រុកជីក្រែង ខេត្តសៀមរាប។ រថយន្តដឹកសាំងក្រុមហ៊ុនមួយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-1331។ រថយន្ត ដឹកជី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5880។ ករណីនេះ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួស ៣នាក់ រួមមាន៖ 1.ឈ្មោះ តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់) មានទីលំនៅរាជធានីភ្នំពេញ អ្នកបើកបររថយន្តដឹកសាំង។ 2.ឈ្មោះ ហង់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ អ្នកបើកបររថយន្តដឹកដី (របួសធ្ងន់) ទីលំនៅភូមិទះលព្រហា ឃុំជ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ 3.ឈ្មោះ លឹម ប៊ុនធី…

ចុងក្រោយមានសពតែមួយប៉ុណ្ណោះ ដែលភរិយាមកទទួលធ្វើបុណ្យ អួលដើមក រៀបរាប់ពីហេតុការណ៍កើតឡើង…(មានវីដេអូ)
តាមប្រភពព័ត៌មានមួយបា នឱ្យដឹងថា សា ក ស ពឧក្រិដ្ឋ ជ នទាំង៤នាក់ ដែលត្រូវបានកម្លាំងរាជអាវុធហត្ថរា ជធានីភ្នំពេញ បង្ក្រាប បណ្តា ល ឱ្យ ស្លា ប់នៅ ក្នុងថ្លុ ក ឈា ម នៅម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅវីឡាលេខ២០ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ រហូតមកដល់ពេលនេះ មិនទាន់មានសាច់ញាតិបងប្អូនណាម្នាក់មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីឡើយ ដោយមានតែសពមួយប៉ុណ្ណោះ មានក្រុមគ្រួសារសាច់ញាតិមកទទួលយកធ្វើបុណ្យ គឺឈ្មោះរី ពិសី ហៅលុច ត្រូវបានក្រុមគ្រួសារមកទទួលធ្វើបុណ្យតាមប្រពៃណីក្នុងវត្តទឹកថ្លាហើយ ។ ដោយសា កស ពផ្សេងទៀត ត្រូវគេទុកចោលមកទល់ពេលនេះ។ ស្ត្រីជាប្រពន្ធ របស់ស.ពជន សង្ស័យឈ្មោះរី ពិសី មានមុខរបរជាកម្មការីរោងចក្រ បានរៀបការជាងមួយឆ្នាំ មានកូនម្នាក់ ប៉ុន្តែជាអកុសលកូន ស្លា…

គិតត្រឹមព្រឹកនេះ សា ក ស ពទាំង៤នាក់ មានតែម្នាក់ប៉ុណ្ណោះ
ចំនួ ន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប ង្ក្រា ប និង កា រ ពា រ ខ្លួន ដោយ បា ញ់ ត ប ត រហូតជន ស ង្ស័យទាំង៤នាក់ បានស្លា ប់ ជា ប ន្ត បន្ទា ប់ នៅក្នុងភូមិគ្រិះមួយកន្លែង ស្ថិតនៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ។ ជនស ង្ស័ យទាំង៤នាក់ ក្នុងនោះមានម្នាក់ ជាអតីតតៃកុងឡាន ហើយជាអ្នកការពារថៅកែ ផ្ទាល់ បានរៀប គម្រោង ជាមួយបក្ខពួក ដោយ ប៉ ងចាប់ជ ម្រិ តយកប្រាក់១លានដុល្លារ បើមិនបានពួកគេនឹង…

ដឹងហើយស្ទើរក្អួ តឈា ម! ព្រោះតែ lexus 570 kuro នឹងប្រញាប់លុយការប្រពន្ធ ទើបមេខ្លោងរូបសង្ហារប្រ៊េនៗបែកគំនិតចេញប្ល ន់បែបនេះ
រាជធានីភ្នំពេញ៖ ក្រោយពីគេបានស្គាល់ពីអត្តសញ្ញាណរបស់មេខ្លោង អ៉ឹម សុវណ្ណារិទ្ធ ដែលជាមនុស្សចូលចិត្តភាពហ៊ឺហ៊ារ អួតសំញ៉ែងពីសំភារៈនិយម នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលម្សិលមិញនេះមានការបែកធ្លាយយ៉ាងខ្ចាត់ខ្ចាយអំពីការផុសរបស់ជនល្មើស ដែលបានសរសេរថា៖«ជិតបាន lexus 570 kuro ជិះហើយ ជាមួយនឹងការទិន្នន័យលុយនៅអាខោនធនាគារ ព្រមទាំងបានសរសេរទៀតថា សង្ឃឹមថាជោគជ័យការងារចុងខែនេះ» ដោយប្រយោគទាំងអស់នេះវាហាក់បីដូចជាមានអត្ថន័យទៅ នឹងការធ្វើសកម្មភាពរៀបគម្រោងប្លន់ជម្រិតប្រាក់១លានដុល្លារ ដែលគេអាចនិយាយបានថា «ឃើញដំរីជុះ ជុះតាមដំរីដែរ» ទើបធ្វើឲ្យកើតចិត្តហ៊ានធ្វើទង្វើដ៏ល្ងង់ខ្លៅបែបនេះ។ គួរជម្រាបថា បើយោងតាមផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានអោយដឹងថា កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិតនិងប្លន់សម្លា.ប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លា.ប់នៅនឹងកន្លែង គឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត ។ អ្នកផ្តើមគំនិតឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប…

បែកធ្លា យ វីដេអូស្តែងៗ! ស្នូរគ្រា ប់កាំភ្លើងដូចលាជផ្ទុះ អាវុធហត្ថប ង្រ្កា ប ក្រុមឧ ក្រិ ដ្ឋជ នប្ល ន់ស ម្លា ប់ និងជំរិ ត ប្រាក់១លានដុល្លារ (មានវីដេអូ)
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណជា១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ មានក្រុមឧក្រិដ្ឋជនបាន ចូលប្លន់ និងជំរិតទារប្រាក់១លានដុល្លារ ក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្រុមជនសង្ស័យបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម តែយ៉ាងណា ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍បង្រ្កាបទាន់ពេលវេលា បណ្តាលឲ្យក្រុមជនសង្ស័យចំនួន៤នាក់ស្លាប់នៅកន្លែង។ ជុំវិញនឹងករណីដ៏កក្រើកនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមឧក្រិដ្ឋជននេះ ធ្វើឡើងតាមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ អ្នកផ្តើមគំនិតឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី២៦នេះជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី ២៧វិញ…

ស្តែងៗនេះវីដេអូប្រតិបត្តិការរបស់សមត្ថកិច្ច…
នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ករណីឧក្រិដ្ឋ ជ ន ០៤នាក់ ចូលជំ រិ ត និ ងប្លន់ ស ម្លា ប់ មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លា ប់ នៅនឹងកន្លែងគឺបាន រៀបផែនការ គួរឲ្យភ្ញា ក់ផ្អើលបំផុត។ អ្នកផ្តើមគំនិតឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើ ជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិ ត និង ប្ល ន់ ស ម្លា ប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់…

លួចឡើង គ្រែស្ងាត់ៗ ជាមួយប្តីមិត្តខ្លួនឯង ស្រាប់តែ…
ហេតុការណ៍មួយកំពុងតែផ្ទុះកក្រើកនៅលើបណ្ដាញសង្គមក្នុងប្រទេសថៃ បន្ទាប់ពីឃើញឃ្លីបវីឌីអូមួយបង្ហោះឡើងរវាងប្រពន្ធដើមតាមទាន់ប្ដីនៅដេកជាមួយស្រីដែលជាមិត្តភក្តិខ្លួន ។ តាមការឱ្យដឹងពីនារីប្រពន្ធដើមថា ថ្ងៃមួយពេលកូនរបស់នាងទូរស័ព្ទរកឪពុកសុំអត្តសញ្ញាណបណ្ណ និង សៀវភៅស្នាក់នៅ ដើម្បីទៅចុះឈ្មោះចូលរៀន តែឪពុកមិនបានលើកទូរស័ព្ទទេ ។ បន្ទាប់កូនក៏បានទូរស័ព្ទទៅកាន់ខ្លួនដើម្បីឱ្យយកឯកសារនោះទៅបានចុះឈ្មោះចូលរៀននឹងគេ ក្រោយមកនាងក៏បានចេញពីកន្លែងធ្វើការហើយធ្វើដំណើរទៅផ្ទះ ដើម្បីទៅយកឯសារឱ្យកូន តែមិននឹកស្មានថាជួបរឿងបែបនោះឡើយ ខណៈទៅដល់ផ្ទះ នារីជាប្រពន្ធដើមបានស្រងាកចិត្តខ្លាំង ព្រោះឃើញប្តីកំពុងដេកនៅជាមួយមិត្តភក្តិខ្លួនឯង បន្ទាប់មកទៀតនារីប្រពន្ធដើមក៏បានយកទូរស័ព្ទមកឡាយ ដោយមានការឈ្លោះប្រកែកគ្នាជាមួយមិត្តភក្តិដែលហ៊ានធ្វើរឿងបែបនេះ ។ តាមរយៈឃ្លិបវីដេអូនោះ នារីជាប្រពន្ធដើមបាននិយាយឡើងហួសចិត្ត ព្រោះមិននឹកស្មានថាមិត្តភក្តិដែលរាប់អានស្រឡាញ់គ្នាទុកចិត្តគ្នា បែរជាមកធ្វើរឿងស្មោគគ្រោកដាក់ខ្លួនដូចនេះសោះ ។ រឿងដែលធ្វើឱ្យនាងកាន់តែហួសចិត្តនោះ ប្ដីនាងបានយកស្រីឡើងមកដេកដល់លើផ្ទះរបស់ខ្លួនដោយគ្មានភាពអៀនខ្មាសសោះឡើយ ។ យ៉ាងណាមិញ បន្ទាប់ពីវីឌីអូនោះបានបង្ហោះឡើង ក្នុងនោះគេសង្កត់ឃើញមានអ្នកចូលមើលរហូតទៅដល់ ៣ លាននាក់ឯណោះ ។ ទន្ទឹមនឹងនេះ ដែរក្រោយពីហេតុការណ៍នេះកើតឡើយនារីជាប្រពន្ធដើម ក៏បានសុំលែងលះប្តី ព្រោះនាងទទួលយកមិនបាន មិនអាចទ្រាំរួមរស់នៅជាមួយប្តីនាងបន្តទៀតទេ ។ នេះបើតាមបទសម្ភាសនាងជាមួយសារព័ត៌មានក្នុងស្រុកមួយរបស់ថៃ ៕ប្រភព POP

សូមអ្នក ដែលធ្លាប់ចេញចូលនៅផ្សារទំនើបដារុនហ្វា(ដំរី៥ជិតរង្វង់មូលតោពីរ) ចាប់ពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ សូមប្រញ៉ាប់ទៅធ្វើតេស្ត
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា៖ នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ CHEN XIANGHAN អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED9010564 ដែលនៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។ រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ចាប់ពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ខាងលើសូមអញ្ជើញទៅធ្វើតេស្តនៅទីតាំងសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករឱ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ តទៅដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕ រូបភាព និងប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

NAGA World ស្ម័គ្រចិត្តផ្អាកអាជីវកម្មបណ្តោះអាសន្ន ក្រោយរកឃើញបុគ្គលិកចំនួន១១រូប បានឆ្លងកូវីដ១៩
ក្រុមហ៊ុន NAGA ស្ម័គ្រចិត្តបិទផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្នកន្លងមកបុគ្គលិក NAGA ចំនួន ១១រូប ត្រូវបានរកឃើញថាមាន “វិជ្ជមានកូវីដ-១៩”។ នេះបើតាមប្រភពពី Telegram ឯកសារមន្រ្ដីសាធារណៈ ចេញផ្សាយនាយប់ថ្ងៃទី១ ខែមីនានេះ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនបានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនប្រមាណ៣០០០នាក់ ត្រូវបានតេស្តសំណាករកជំងឺកូវីដ១៩ ដោយក្នុងនោះក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន១១ករណី នៅលើបុគ្គលិក និងភ្ញៀវទេសចរណ៍ ដូច្នេះក្នុងនាមក្រុមហ៊ុនធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ក្រុមហ៊ុនស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីពិនិត្យឲ្យបានហ្មត់ចត់បន្ថែមទៀត អំពីវិធានការបង្ការ និងទប់ស្កាត់ដល់និយោជក និងភ្ញៀវទាំងអស់ដែលមកកាន់ទីនេះ។

ក្តៅៗ សូមប្រុងប្រយ័ត្ន! យប់នេះ មានករណីវិជ្ជមានកូវីដ១៩ បុរសជនជាតិខ្មែរ រស់នៅក្នុងបុរីពិភពថ្មី១ ចំការដូងខណ្ឌដង្កោ
តាមរយៈគណនេយ្យហ្វេសបុក Keng Tha ដែលគេស្គាល់ថាជា នាយករងរដ្ឋបាលខណ្ឌដង្កោ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងបែបនេះថា៖ ០១/មីនា/២០២១ ករណីវិជ្ជមាន បុរសជនជាតិខ្មែរ រស់នៅក្នុងបុរីពិភពថ្មី១ ចំការដូង (ផ្ទះលេខ១៥៤ ផ្លូវលេខ៣) សង្កាត់ដង្កោ ខណ្ឌដង្កោ។ សូមបង្កើនការអនុវត្តអោយ បានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ និង ៣ ក៉ំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ចឱ្យរុះរើរោងចេញវិញភ្លាម…
ស្របពេលដែលប្រទេសកម្ពុជាយើងទទួលរងការឆ្លងកូវីដ១៩សារជាថ្មីក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ រដ្ឋាភិបាលធ្វើការទាំងយប់ទាំងថ្ងៃដើម្បីទប់ស្គាត់ការរីករាលដាលការឆ្លងដោយ អនុវត្តន៍វិធានការ ការណែនាំតាមក្រសួងសុខាភិបាល។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃនេះសមត្ថកិច្ចបានធ្វើការរុះរើរោងការមួយកន្លែង ដោយអនុញ្ញាតឱ្យរៀបចំកម្មវិធីត្រឹមតែហែរជំនូន និងកាត់សក់តែប៉ុណ្ណោះ ដែលករណីចុះរុះរើរោងការនេះបានកើតឡើងនៅក្នុងមូលដ្ឋានភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នេះបើយោងតាមការ បង្ហោះសាររបស់ទំព័រហ្វេសបុកមួយដែលមានឈ្មោះថា ព័ត៌មាន ជាន់ខ្ពស់។ យោងតាមការបង្ហោះរបស់ទំព័រហ្វេសបុកខាងលើបានបង្ហញនូវវរូបភាពគូរស្វាមីភរិយាថ្មី ដែលកំពុងតែរៀបចំពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែរៀបចំបានត្រឹមតែពិធីហែរជំនូន និងកាត់សក់ប៉ុណ្ណោះ ខណៈដែលសមត្ថកិច្ចបានចុះទៅធ្វើការហាមឃា ត់មិនឱ្យបន្តកម្មវិធី ដោយសារតែការហាម មិនឱ្យមានការជួបជុំ ព្រោះតែព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ យ៉ាងណាក៏ដោយទំព័រហ្វេសបុកខាងលើក៏បានបន្ថែមទៀតផងដែរថា ម្ចាស់ដើមការមិនគួរខឹងនឹងសមត្ថកិច្ចនោះទេ ដោយសមត្ថកិច្ចគឺអនុវត្តតាមតួរនាទីដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិកុំឱ្យមានការឆ្លងរោគតែប៉ុណ្ណោះផងដែរ។

បន្ទាន់! មានអ្នកឆ្លងជំងឺកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារម៉ាក្រូភ្នំពេញ កាលពីជាង១០ថ្ងៃមុន…
មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារ ម៉ាក្រូ ភ្នំពេញ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ២០២១ ។ ១. សូមអញ្ជេីញបងប្អូន ដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ: ពេលវេលាខាងលេី សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាលរាជនី-ខេត្ត មានស្រាប់ ។ ២. ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។ ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC