លោកស្រី ទ្រី ដាណា កាលពីយប់មិញ បាន surprise តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា កញ្ញា ពេជ្រ សោភា ជាកាដូ ខ្សែក ពេជ្រ១ខ្សែ ក្នុងពិធីបើកសម្ពោធ ភោជនីយដ្ឋាន កាប៉ាកឡាក របស់ តារាចម្រៀង សួស វីសា និងលោក ថមមី ។ ក្រោយពីទទួលកាដូ ពេជ្រ ១ខែ្សហើយ កញ្ញា ពេជ្រ សោភា រំភើបខ្លាំង និយាយមិនចេញ រហូតបានពោលពាក្យថា ក្នុងមួយឆាកជីវីត ទើបទទួលបានកាដូ ពេជ្រ លើកទី១ ពីលោកស្រី ទ្រី ដាណា ។ ក្នុងពិធីបើកសម្ពោធ ភោជនីយដ្ឋាន របស់ តារាចម្រៀង សួស វីសា និងលោក ថមមី មានសុទ្ធតែតារាល្បីៗជាច្រើនរូប ឡើងច្រៀងទៀត មានដូចជា អ្នកនាង…

លោក ឌួង ឆាយ រំភើបពេក ដាច់ចិត្តទម្លា យ អារម្មណ៍ពិតថា
មុននេះបន្តិច នាយប់ម៉ោងជាង ៩ នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ លោក ឌួង ឆាយ បានបង្ហោះរូបភាពដ៏ស្រស់ស្អាតមួយសន្លឹក ជាមួយអនាគតភរិយា រួចប្រាប់បែបនេះថា “កូនប្រុស ស្រលាញ់ច្បាស់លាស់ គឺហ៊ានចូលចែចូវ តាមចាស់ទុំ គោរពតាមទំនៀមទំលាប់ ប្រពៃណីខ្មែរ យើងប្រារព្ធពិធីពិសារស្លាដក់ និងកន្សែង។ សូមគោរពអរគុណដល់អ្នកម្តាយ ដែលបានណែនាំនារីខ្មែរ ដ៏ល្អម្នាក់ មានពូជពង្សវង្សត្រកូលល្អដល់កូន។ សូមអរគុណអនាគតលោកឳពុកក្មេក និងអ្នកម្តាយក្មេក ដែលបានផ្តល់ឱកាស អនុញ្ញាតព្រមព្រៀង ឲ្យកូនទាំងពីរ ស្រលាញ់គ្នា និងបានប្រារព្ធធ្វើពិធីនេះឡើង។ សូមអរគុណដល់អនាគតឧត្តមភរិយា ដែលអូនព្រមស្រលាញ់ជ្រើសរើស ទទួលយកបង ធ្វើជាគូជីវិត ជាពិសេស គឺក្នុងថ្ងៃដែលជីវិតបង ឋិតនៅក្នុងភាពងងឹតបាត់បង់ អ្វីៗគ្រប់យ៉ាង ជួបទុក្ខលំបាក វេទនាជាទីបំផុត អូនបានចូលមកជួយបំពេញអត្ថន័យជីវិតបង អូនតែងតែឈរកៀក នៅក្បែរ ជួយផ្តល់កម្លាំងចិត្ត និងមិនដែលហាស្តី បន្ទោសដាក់បង សូម្បីតែមួយម៉ាត់ ចំពោះនូវរាល់កំហុសឆ្គង…

នាយ ចឺម ត្រូវសង្សារ ជូតស្បែកជើងក្រោយឆាក (មានវីដេអូ)
តារាចម្រៀងវ័យក្មេង នាយចឺម កាន់តែបើកបង្ហាញពីជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និង សង្សារថ្មីឈ្មោះ សេង សុខឃីម ដែលត្រូវបានគេស្គាល់ថាជាសង្សារទី ៤ នោះមិនសូវសល់ថ្ងៃឡើយ។ សង្សារថ្មីនេះជាសាធារណៈភ្លាម នាយចឺម ក៏ត្រូវមហាជនជាច្រើនលើកសរសើរព្រោងព្រាតថា គូស្នេហ៍ក្រោយរបស់លោកមានសាច់ឈាមស្រស់ថ្លា មុខមាត់រាងរៅស្រស់ស្អាតណាស់ ថែមទាំងនៅវ័យក្មេងទៀតផង តែរឿងដែលមហាជននាំគ្នាស្រឡាំងកាំងបំផុតនោះគឺ គូស្នេហ៍តារាចម្រៀងរូបនេះ គឺជាមេម៉ាយកូនមួយ។ ដោយឡែកថ្មីៗនេះ នាយចឺម បានបង្ហោះវីដេអូ តាមគណនី Tik Tok ក្រោយឆាកសម្តែង សង្សារថ្មី នាយចឺម ពាក់ស្បែកជើងឲ្យរូប លោក ជូតសម្អាតឲ្យឡើងចាំង រៀបខ្លួនឲ្យរូបលោក មួយស្អាតតែម្តង ហើយល្អម្លឹងៗ មិនឲ្យ នាយចឺម បាក់ចិត្តស្រឡាញ់ ទើបជារឿងចម្លែក៕ សូមទស្សនាវីដេអូដូចខាងក្រោម៖

អ្នកនាង ដេត ម៉ាលីណា ត្រូវកូនប្រុសលើកទឹកចិត្ត តាមរយៈរបស់បែបនេះ
អ្នកនាង ដេត ម៉ាលីណា តែងតែមហាជនលើបណ្តាញសង្គម តែងកោតសរសើរពី សមត្ថភាពរកស៊ី និងភាពរឹងមាំ បើទោះបីជាត្រូវចិញ្ចឹមកូនទាំំង៣ ដោយខ្លួនឯងមែន តែ រូបនាង តែងបង្ហាញស្នាមញញឹម ផ្តល់ភាពកក់ក្តៅឲ្យកូនៗជានិច្ច។ ដោយឡែកតាមផេកហ្វេសប៊ុករបស់ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដោយភ្ជាប់សារមួយថា៖ «កូនប្រុសម៉ាក់ចេះណាស់ខលមកថាកូនគូរអោយម៉ាក់ស្រលាញ់ម៉ាក់ខ្លាំង💙ចេះណាស់រាល់ថ្ងៃប្រឹងរៀនណាស់ មកពីធ្វេីការហត់កូនប្រុសសួរម៉ាក់ហត់អត់ថ្ងៃនេះធ្វេីការម៉ាក់កូនប្រុសចេះនោះចេះ ម៉ាក់ចង់និយាយថាអត់ហត់ផងធ្វេីការងាររកលុយដេីម្បីចិញ្ចឹមកូនៗសប្បាយចិត្ត🥰 Duong Manavid»។ ក្រោយពីឃើញបង្ហោះបែបនេះហើយអ្នកគាំទ្ររបស់ អ្នកនាង ដេត ម៉ាលីណា បានជូនពរថា «សូមជូនពរឲបងស្រីនិងកូនៗមានសេចក្ដីសុខនិងមានសំណាងល្អរហូត,,កូនៗនិងហើយជាកំលាំងចិត្តរបស់អ្នកម្ដាយគ្រប់រូប,,,,!» ។

អនាគតប្រពន្ធថ្មី លោក ឌួង ឆាយ នៅក្មេងណាស់ អាយុត្រឹមតែ…
នរណាក៏ស្គាល់ច្បាស់ លោក ឌួង ឆាយ ដែលបញ្ហាជីវិតគ្រួសាររបស់រូបលោក ត្រូវអ្នកលេងបណ្តាញសង្គម ដាក់ល្បីថា វែងជាងរឿងឥណ្ឌា ហាក់មិនឃើញភាគបញ្ចប់ឡើយ ផ្ទុយទៅវិញ ក្រោយស្ងប់ស្ងាត់ មិនសូវរំលឹករឿងចាស់ បានតែមួយរយៈ ស្រាប់តែ លោក ឌួង ឆាយ ដឹកដៃនារីម្នាក់ ភ្ជាប់ពាក្យ ផ្អើលពេញបណ្តាញសង្គម កាលពីម្សិលមិញនេះ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយនារី ដ៏ស្រស់ស្អាត វ័យក្មេងម្នាក់។ ជាក់ស្តែង មហាជននរណាៗក៏ផ្ទុះការចាប់អារម្មណ៍ ពីសម្រស់គូដណ្តឹងថ្មីរបស់លោក មិនត្រឹមតែ ស្អាតមួយមុខនោះឡើយ បើនិយាយពីអាយុវិញ រូបនាងទើបតែ ធ្វើពិធីខួបកំណើត១៨ឆ្នាំ កាលពីដើមខែមករា កន្លងទៅនេះ។ …

គំនិតច្នៃម៉ូតបែបថ្មីប្លែកភ្នែកពី តារាសម្តែង គង់ ចាន់ស្រីមុំ ស្លៀកឈុតរ៉ូបច្នៃពីម៉ាស់…
រាជធានីភ្នំពេញ ៖ មិនត្រឹមតែ ត្រូវគេស្គាល់ថាជា ពិធីការិនីវោហាសព្ទមិនរីងស្ងួតនោះទេ តារាស្រី គង់ ចាន់ស្រីមុំ ក៏ត្រូវស្រទាប់យុវវ័យ ចាត់ទុកជានិមិត្តរូបខ្លួនផងដែរ ដោយសារតែ ការនិយមលេងស្ទាយ៍ប្លែកៗ និងការប្រើជីវិតរស់នៅបែប ហាយសូថ្នាក់លំដាប់អភិជនផងដែរ។ យ៉ាងណាមិញ ការនិយមយ៉ាងដូច្នេះមិនមែន ទើបនឹងចាប់ផ្តើមនោះទេ តារាស្រីរូបនេះ ត្រូវបណ្តាអ្នកគាំទ្រ ស្គាល់ពីរសនិយមបែបនេះ តាំងពីប្រឡូកក្នុងវិស័យសិល្បៈដំបូងៗមកម្លេះ ។ ជាក់ស្តែង ថ្មីៗនេះ មហាជនហួសចិត្ត សរសើរពូកែរកនឹកអ្វីថ្មីៗបន្តកន្ទុយគ្នា មិនដែលរំលោះសោះ ម្តងនេះ ប្លែកក៏ប្លែកពីគេ គ្មានជាន់នរណាទេ តារាស្រី គង់ ចាន់ស្រីមុំ ច្នៃឈុតចេញពីម៉ាស មើលទៅទំនងខ្លាំងណាស់ បូករួមនឹងសម្រស់អ្នកប្រើឈុតញាក់ទៀត កាន់តែធ្វើឲ្យគេឯងទាក់ភ្នែកខ្លាំង៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖

ស្ថានភាពជម្ងឺវីរៈសិល្បៈករលោក ព្រហ្ម ម៉ាញ បានធូរស្រាលហើយ មិនដូចព័ត៌មានដែលគេបង្ហោះថ្ងៃមិញទេ (មានវីដេអូ)
វីរៈសិល្បៈករលោក ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម រហូតមកទល់ពេលនេះ លោកមានសភាពធូរស្រាលបន្តិចហើយ ក្រោយចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ តាំងពីថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។ ពាក់ព័ន្ធរឿនេះ កាលពីពេលថ្មីៗនេះ មានគណនេយ្យហ្វេសបុកខ្លះ បានបង្ហោះព័ត៌មានមិនពិត ដោយថាលោកបានទទួលមរណភាពដោយសារជំងឺ និងមានការស៊ែរចែករំលែកតៗគ្នាលើបណ្តាញសង្គម។ ដោយឡែកនាយប់ថ្ងៃទី២៤ ខែមីនានេះ លោកតាំង គីមឡេង បានចុះទៅសួរទុកលោកផ្ទាល់ដល់មន្ទីរពេទ្យ និងបានធ្វើការសម្ភាសន៍លោកពីស្ថានភាពជំងឺ សូមទស្សនាវិដេអូខាងក្រោម៖

ស្ងាត់ៗ! លោក ឌួង ឆាយ រៀបចំពិធីភ្ជាប់ពាក្យជាមួយគូអនាគតថ្មី ដែលមានសម្រស់យ៉ាងស្រស់សោភា
ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ដោយមានការបែកធ្លាយរូបថតមួយសន្លឹក ហើយនៅក្នុងរូបថតនោះគេបានឃើញក្រុមគ្រួសាររបស់លោក ឌួង ឆាយ ជាមួយនិងក្រុមគ្រួសារខាងស្រីបានធ្វើពីធីភ្ជាប់ពាក្យ ឬ ពិធីពិសាស្លាដក់ និងកន្សែង តាមទំនៀមទម្លាប់ប្រពៃណី មុននឹងឈានទៅដល់ពិធីអាពាហ៍ពិពាហ៍ថែមទៀតផង។ ពិធីពិសាស្លាដក់ និងកន្សែង ត្រូវបានប្រព្រឹត្តិឡើងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយយើងសង្កេតឃើញកម្មវិធីនេះមិនសូវមានភាពអធឹកអធម រៀបចំធំដុំប៉ុន្មាននោះទេ ពោលគឺកម្មវិធីនេះធ្វើឡើងស្ងាត់ៗដោយមានតែវត្តមានគ្រួសារទាំងសងខាង និងមនុស្សជិតស្និតប៉ុន្មាននាក់ចូលរួមនោះទេ។ ចំណែកសាមីខ្លួនលោក ឌួង ឆាយ ផ្ទាល់ក៏មិនឃើញមានការបង្ហោះពាក់ព័ន្ធនឹងកម្មវិធីនេះផងដែរ ខណៈមហាជនជាច្រើនក៏បានចូលរួមសម្តែងការអបអរសាទរដល់លោក ឌួង ឆាយ ជាមួយអនាគតភរិយាក្រោយលើសពីនេះទៅទៀតមហាជនក៏បានធ្វើការជូនពរឲ្យគូស្នេហ៍ទាំងពីរជួបតែសេចក្តីសុខ និងមានសុភមង្គលផងដែរ ៕

ឧកញ៉ា ខេមរៈ សិរីមន្ត ផ្តល់ថវិកាទៅកាន់ប្អូនប្រុសលក់លៀស ដល់ទៅ…
ភ្នំពេញ៖ ក្រោយពីលោកឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសរកក្មេងប្រុសម្នាក់ដែល មានជីវភាពលំបាករុញរទះលក់លៀសលាសថ្ងៃមុនមក ពេលនេះបានជួបផ្ទាល់ហើយ លោកក៏បានជូនជាថវិកាដល់ប្អូនប្រុសរហូតដល់ពីរលានរៀល សម្រាប់ការលើកទឹកចិត្តចំពោះការព្យាយាមតស៊ូរបស់ប្អូនប្រុសម្នាក់នេះផងដែរ។ ដោយឡែក យោងតាមគណនីបណ្តាញសង្គមរបស់តារាប្រុសរូបនេះ បានបង្ហោះរូបជាមួយប្អូនប្រុស និងព្រមទាំងបានផ្តល់ជូនជាប្រាក់រង្វាន់លើកទឹកចិត្តទៀតផង ដោយខ្លឹមសារដែលលោកបានសរសេរមានអត្ថន័យថា៖ស្រលាញ់ប្អូនត្រង់ចេះតស៊ូនឹងតែម្តង ការតស៊ូពិតប្រាកដ ភាពស្មោះត្រង់ ថែមទាំងប្រឹងរៀនឱ្យពូកែទៀតអនាគតទៅប្អូននឹងជោគជ័យ ថវិកា២លានរៀលនេះជាការលើកទឹកចិត្តដល់ប្អូន យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏បានថ្លែងអំណរទៅកាន់ លោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលកន្លងមកលោកតែងតែមានចិត្តសណ្តោសប្រណីដល់អ្នកដែលមានជីវភាពខ្វះខាត ជានិច្ច សូម្បីតែការងារសង្គមក៏លោកតែងឆ្លៀតពេលចូលរួមយ៉ាងសកម្មផងដែរ៕ សូមចូលទស្សនារូបភាពខាងក្រោម៖

ដឹងការពិតហើយ ជុំវិញការចែករំលែកតៗគ្នា នូវរូបភាពកូនកំលោះវ័យចំណាស់ និងកូនក្រមុំវ័យក្មេង…
កាលពីពេលថ្មីៗកន្លងទៅនេះមានរូបភាពមួយសន្លឹកត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកនាំគ្នាយកទៅផុសតនិងចែកចាយក្នុងចំនួនដ៏ច្រើន ព្រមទាំងធ្វើការរិះគន់ខ្លាំងៗផងដែរ។ សម្រាប់មូលហេតុដែលមហាជនរិះគន់រូបថតនេះក៏ព្រោះតែរូបថតនោះគឺជារូបថតរៀបអាពាហ៍ពិពាហ៍របស់បុរសម្នាក់ជាមួយនិងនារីម្នាក់ ដែលបុរសក្នុងរូបនោះគឺមានអាយុស្មើរនិងតារបស់កូនក្រមុំ។ ដោយឡែកក្រោយពេលមានការរិះគន់ទៅលើរូបថតរៀបការនោះរួចមក ស្រាប់តែសាម៉ីខ្លួ..ននៅក្នុងរូបថតនោះបានចេញមកបកស្រាយច្បាស់ៗ កុំអោយមហាជននាំគ្នាជេរគាត់ទៀត ហើយធាតុពិតមិនចឹងនោះទេ ដោយរូបភាពនោះគឺជារូបភាពកាត់តនោះទេ ដោយគាត់ជាកូនកំលោះគឺនៅក្មេងមិនមែនចាស់នោះទេ។ ក្នុងនោះបុរសជាកូនកំលោះបានរៀបរាប់ថា សូមបញ្ឈប់រាល់ការខំមិនពាក្យមិនសមគួរនឹងខ្វះក្រមសីលធម៌របស់ជនអគតិមួយចំនួនផងវាគ្រាន់តែជាកាកាត់តលេងសើចតែប៉ុណ្ណុះ មិនដឹងថាពួកអត់ខួរមួយចំនួនគិតបែបលក្ខណៈមើលងាយចឹងទេសុំខ្លាចហើយប្រជាជនខ្មែរមួយចំនួនគឺចឹងចំណែកឯអ្នកពូកែទេីស ទេីសអត់បេីកភ្នែក ទេីសអត់យកខួរមកគិត គ្មានសតិ គ្រាន់តែរូបថតប៉ុននឹងអ្នកឯងចេញមកជេគេ មេីលងាយគេ វា..យតម្លៃគេត្រឹមរូបថតមួយសន្លឹក Edit មនុស្សយេីងក្នុងខួរអត់ចេះគិតរឿងល្អៗសោះ មានតែខួរដែលពោពេញដោយអាចម៍ហើយក៏សុំទោ..សប្រពន្ធសម្លាញ់សម្រាប់កំហុអចេតនាមួយនេះAhh Heak។

ឃ្លីបវីដេអូថ្មីមួយទៀតនៅលើទូក បង្ហាញពីសក ម្មភា ពមនុស្សទាំង០៣នាក់នេះ មើលទៅដូចជា…(មានវីដេអូ)
បើគិតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២២នេះនាងតេងម៉ូដែលជាតារាសម្ដែងដ៏ល្បីក្នុងប្រទេសថៃបានស្លា..ប់ អស់រយៈពេលប្រមាណជាជិតមួយខែកន្លងមកហើយ តែការស្លា..ប់របស់នាងនៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំង។ ដោយឡែកមហាជននៅក្នុងប្រទេសថៃហាក់ដូចជាមិនអស់ចិត្តទាល់តែសោះជុំវិញការស្លា..ប់របស់នាងតេងម៉ូ ដោយមានអ្នកខ្លះបានខិតខំប្រមូលនិងស្វែងរកភស្តុតាងបន្ថែមទៀត ដើម្បីរកតម្រុយអោយកាន់តែច្បាស់តើតេងម៉ូស្លា..ប់ដោយលង់ទឹកឫក៏ដោយសារអ្វីផ្សេង។ ឥលូវយើងងាកក្រឡេកទៅមើលវីដេអូថ្មីមួយទៀតដែលអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណេតនៅក្នុងប្រទេសថៃបានបញ្ចេញអោយមហាជនបានឃើញដោយវីដេអូឃ្លីបនោះបានបង្ហោះសកម្មភាពរបស់ មនុស្សទាំង០៥នាក់ដែលនៅលើទូកជាមួយនិងតេងម៉ូ ដោយមានមនុស្ស០៣នាក់បានបង្ហាញសកម្មភាពខុសប្លែកពីធម្មតាដែលគួរអោយស..ង្ស័..យមែនទែន។ ក្នុងនោះ «Job» បានដោះស្បែ..កជើងរបស់គាត់ដើម្បីគោះអ្វីមួយចេញ ចំណែកឯ «Robert» ឃើញកំពុងព្យាយាមយកអ្វីមួយចេញពីស្បែ..កជើងរបស់គាត់។ រីឯ«Zan» បានដោះស្បែ..កជើងរបស់គាត់ពេលកំពុងនៅលើទូក។ការដោះអ្វីមួយចេញពីស្បែ..កជើងនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណេតដាក់ការស..ង្ស័..យថា របស់ដែលយកចេញពីស្បែ..កជើងនោះប្រហែលអាចជាខ្សាច់ ដែលនេះស្របនឹងការរកឃើញថាសួតរបស់តេងម៉ូ ពោរពេញទៅដោយខ្សាច់។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

ម្ចាស់រថយន្ត Tundra ប្រាប់ពីមូលហេតុសំខាន់ដែលធ្វើឲ្យខ្លួនបើកបរបញ្រ្ចាសទិសចរាចរណ៍…
រាជធានីភ្នំពេញ៖ ម្ចាស់រថយន្តTundra ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 ដែលបានបើកបរបញ្រ្ចាសទិសចរាចរណ៍ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានអះអាងពីមូលហេតុដែលខ្លួនជិះបញ្រ្ចាសទិសដោយសារតែមានកូនតូច ឈឺ ហើយត្រូវលេបថ្នាំបន្ទាន់ និងផ្លូវមានការកកស្ទះចរាចរណ៍ ហើយផ្ទះនៅផ្លូវម្ខាងជិតគា្ន ទើបសម្រេចចិត្តបើកបររថយន្តបញ្រ្ចាស់ទិសចរាចរណ៍ ប្រញ៉ាប់យកថ្នាំឲ្យកូនលេប។ ជាមួយគ្នានេះដែរ នាថ្ងៃត្រង់ទី២២ ខែមីនា ឆ្នាំ២០២២ ម្ចាស់រថយន្តTundra ក៏ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅឲ្យចូលខ្លួនដើម្បីធ្វើការផាកពិន័យតាមច្បាប់។ គួររំលឹកដែលថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង២១:៥៣នាទី មានបុរសម្នាក់បើកបររថយន្ត១គ្រឿង ម៉ាក Tundra ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 បើកបរបញ្រ្ចាសទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៉ី BIDC Bank ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានមកទុលមុខរថយន្ត១គ្រឿងទៀត ម៉ាក SUZUKI…

ស៊ឹម សូលិកា រំលឹកអនុស្សាវរីយកម្សត់ជាមួយ អេង ឬទ្ធី កាលពីរស់នៅជាមួយគ្នាដំបូង
ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយ អ្នកនាង ស៊ឹម សូលិកា និងស្វាមីលោក អេង ឬទ្ធី ឈ្មោះដើម ម៉ែន អេង អំឡុងប្រហែលជិត២០ឆ្នាំមុនជាតារាសម្ដែង និងបានវិវដ្ដខ្លួនក្លាយជាពិធីករ-ពិធីការិនី ទូរទស្សន៍បាយ័នរហូតមកដល់ពេលនេះ។ ជាការពិតណាស់ ពិធីការិនី ស៊ឹម សូលិកា និងលោក អេង ឬទ្ធី ទើបបានរៀបការជាមួយគ្នាតាមប្រពៃណី កាលពីអំឡុងចុងឆ្នាំ២០១៩ ដែលមកដល់ពេលនេះមានរយៈពេល៣ឆ្នាំប៉ុណ្ណោះ។ ត្បិតថា ចំណងអាពាហ៍ពិពាហ៍ ទើបមានអាយុកាល៣ឆ្នាំពិតមែន ក៏ប៉ុន្តែចំណងស្នេហ៍របស់ពួកគេកើតមានយូរជាងនេះ។ អ្វីកាន់តែកោតស្ញប់ស្ញែងទៀតនោះ នៅមុនពេលក្លាយជាប្ដីប្រពន្ធពួកគេបានឆ្លងកាត់របត់ជីវិតជាច្រើនដូចគ្នា ថែមទាំងបានឆ្លងកាត់អនុស្សាវរីយគ្រប់រសជាតិជាមួយគ្នាជាច្រើនរាប់មិនអស់ជាមួយគ្នាទៀតផង នៅក្នុងដំណាក់កាល ដែលពួកគេជាមិត្តរួមអាជីពសិល្បៈ។ ជាមួយនឹងរូបថតអនុស្សាវរីយជាមួយគ្នារបស់ប្ដីប្រពន្ធអ្នកទាំងពីរ អ្នកនាង ស៊ឹម សូលិកា បានររៀបថា កាលអ្នកនាងទើបមានអាយុម្ភៃឆ្នាំស្ដើង គឺជាមិត្តល្អ បងប្អូនល្អរបស់លោក អេង ឬទ្ធី ប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់ថា៖ “ យើងធ្លាប់បានដើរឆ្លងកាត់វិថីជីវិតរួមគ្នាដ៏វែងឆ្ងាយ យើងបានរួមសុខទុក្ខជាមួយគ្នាច្រើនរាប់មិនអស់ យើងធ្លាប់យំជាមួយគ្នា យើងធ្លាប់ដួល…យើងធ្លាប់បែកបាក់…

នាយ ចឺម ស្វីតណាស់ ធ្វើអោយគូស្នេហ៍លង់ដាក់ចិត្តមិនរួច (មានវីដេអូ)
ជាការពិតណាស់ មានហ្វេនៗអ្នកគាំទ្រមិនតិចនោះទេ ដែលបានដឹងពីទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរបស់តារាប្រុសពហុជំនាញ នាយចឺម និង មេម៉ាយកូនមួយ អ្នកនាង សេង សុឃីម ព្រោះជារឿយៗ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមស្និតស្នាលនៅលើបណ្ដាញមិនចេះដាច់។ ដែលបានដឹងពីទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរបស់តារាប្រុសពហុជំនាញ នាយចឺម និង មេម៉ាយកូនមួយ អ្នកនាង សេង សុឃីម ព្រោះជារឿយៗ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមស្និតស្នាលនៅលើបណ្ដាញមិនចេះដាច់។ មិនតែប៉ុណ្ណោះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ក៏តែងតែបង្ហាញនូវសកម្មភាពជាមួយគ្នាជាហូរហែ មិនថាចូលរួមកម្មវិធី ឬមានការងារអ្វីនោះទេ គឺតែងតែលេចវត្តមានទាំងគូតែម្ដង។ លើសពីនេះទៅទៀត បើទោះបីជាទើបតែទាក់ទងគ្នាក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ នាយចឺម និងគូស្នេហ៍ពិតជាស្រលាញ់មើលថែ និងយកចិត្តទុកគ្នាខ្លាំងមែនទែន។ ជាក់ស្ដែង ដូចក្នុងវីដេអូឃ្លីបដែលគូស្នេហ៍ នាយចឺម ទើបតែបង្ហោះប៉ុន្មាននាទីមុននេះអញ្ចឹង គឹបានបង្ហាញនូវសកម្មភាពប្រៀបដូចជាភរិយាទៅហើយ ដោយចូលរួមកម្មវិធីមង្គលការរបស់មិត្តរួមសិល្បៈ កញ្ញា នីឡា កាលពីយប់មិញនេះ នាយចឺម និងមិត្តស្រីពិតជាល្អូកល្អើនស្អិតរមួតខ្លាំងមែនទែន ធ្វើឲ្យហ្វេនមើលហើយ ចង់លើសជាតិស្ករនឹងគូស្នេហ៍មួយគូនេះខ្លាំង ដោយអោបថើបគ្នាយ៉ាងស្និតស្នាលធ្វើឲ្យអ្នកទស្សនាឃើញហើយអៀនជំនួស៕…

ស្ថានភាពលោក ព្រហ្មម៉ាញ បានធូរខ្លះហើយ…(មានវីដេអូ)
ដំណឹងសិល្បករអាយ៉ៃជើងចាស់ដ៏ល្បីល្បាញ លោកតា ព្រហ្មម៉ាញ បានដួលសន្លប់ និង ត្រូវបញ្ចូលទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ បានធ្វើឱ្យអ្នកស្ថិតក្នុងចង្កោមសិល្បៈជាច្រើនមានក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកជាខ្លាំង ក្នុងនោះសូម្បីតែបណ្ដាមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានជូនពរលោកឱ្យជាសះស្បើយឆាប់ៗ។ តាមការបង្ហើបពីតារាកំប្លែង កាឆយ បានបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកតា ព្រហ្មម៉ាញ នៅថ្ងៃទី ២០ខែមីនា ឆ្នាំ ២០២២ ហាក់មិនទាន់បានធូរស្រាលនៅឡើយថា «សូមកុំឱ្យគាត់កើតអីឱ្យសោះ! គាត់ចាប់ផ្តើម ឈឺ ក្បា ល រ វើ រ វា យ អាណិតមីងណាស់តែម្នាក់ឯង។ ព្រះអើយជួយ» ដែលការបង្ហើបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រសិល្បករអាយ៉ៃជើងចាស់រូបនេះ កាន់តែកើតក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកទ្វេដង។ ក្នុងកាលៈទេសៈដ៏លំបាករបស់លោកតា ព្រហ្មម៉ាញ ដែលកំពុងគេងស្ដូកស្ដឹងនៅលើគ្រែអ្នកជំងឺមិនអាចធ្វើអ្វីបាននេះ គេឃើញភរិយារបស់លោក បាននៅមើលថែទាំស្វាមីយ៉ាងដិតដល់ ទាំងយប់ទាំងថ្ងៃតែម្នាក់ឯង មិនឱ្យឃ្លាតសូម្បីមួយជំហាន។ មិនតែប៉ុណ្ណោះ…

សុខ លីន លេង Game បែបនេះ លោក អៀង វុត្ថា ចំណេញមិនស្ទើរទេ (មានវីដេអូ)
ពិតណាស់ ត្រឹមជាអ្នកលេងបណ្ដាញសង្គម TikTok ធម្មតាម្នាក់ សុខ លីន បានវិវឌ្ឍន៍ខ្លួន ក្លាយជាមនុស្សដែលឥទ្ធិពល មានគេឯងស្គាល់ច្រើន និងស្រលាញ់ចូលចិត្តស្ទើរគ្រប់ៗគ្នា រហូតក្លាយជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព និងមមាញឹកនៅក្នុងវិស័យសិល្បៈ ក៏ដូចជាថតប្រម៉ូដផលិផលផ្សេងៗសឹងតែគ្មានថ្ងៃសម្រាក។ តារាស្រីល្បីឈ្មោះ សុខ លីន ដែលជាមេម៉ាយកូន ១ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ។ ជាក់ស្ដែងផងដែរនោះមកមើលពីជីវិតឯកជនរបស់ សុខ លីន វិញកាន់តែផ្អែមល្ហែមខ្លាំងជាមួយនិងតារាចម្រៀងប្រុសលោក អៀង វុត្ថា ដែលក្រោយពេលលោកសារភាពស្នេហ៍ទៅកាន់នាងពួកគេកាន់តែផ្អែមល្ហែមខ្លាំងមិនធម្មតាឡើយ ។ ដោយឡែកទៀតសោតស្រាប់តែកាលពី ពេលថ្មីៗនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយ សុខ លីន និង អៀង វុត្ថា បានធ្វើការ Live វីដេអូប្រកួតគ្នាបរិភោគមី យ៉ាងស្វីតតែម្ដង ធ្វើអោយមហាជនឃើញហើយចាប់អារម្មណ៍ជាខ្លាំង រហូតមានការ Like share ជាហូរហែរ៕ …

ឡូយមែន!ទិដ្ឋភាពនាពេល កា.ត់នំ នីឡា ស្រស់ស្អាតដូចឋានសួគ៌(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញា វ៉ាន់ នីឡា ជាតារាកំប្លែង ស្រស់ស្អាត វ័យក្មេង ម្នាក់ ដែលពុកម៉ែ បងប្អូន និងមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយក៏ជាកូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ផងដែរ ។ តារាស្រី រូបនេះ មិនត្រឹមតែនៅក្មេង ស្អាតប៉ុណ្ណោះទេ ថែមទំាងមាន ទេពកោសល្យ ក្នុងការសម្តែង ថែមទៀតផង ទើបធ្វើឲ្យ នីឡា នៅតែទទួលបាន ប្រជាប្រិយភាពខ្លាំងដដែល មកទល់ពេលនេះ។ ចំណែក នាព្រឹកម៉ិញនេះ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ វ៉ាន់ នីឡា បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែររបស់ហើយ ជាមួយកំលោះ សង្ហាម្នាក់ ឈ្មោះ ស៊ុត សក្ការៈ មើលទៅអ្នកទំាងពីរ…

តម្លៃស្បែកជើងស្វាមី នីឡា ពាក់ក្នុងថ្ងៃមង្គលការ ថ្លៃដល់ទៅ
ដូចដែរដឹងស្រាប់ហើយថា ការពីថ្ងៃម្សិលមិញនេះ កញ្ញា វ៉ាន់ នីឡា គឺជា តារាកំប្លែងស្រី វ័យក្មេង ស្រស់ស្អាតម្នាក់ ហើយក៏ជាកូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ផងដែរ ដែលពុកម៉ែ បងប្អូន និងមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន។ តារាស្រី រូបនេះ មិនត្រឹមតែក្មេង ស្អាតប៉ុណ្ណោះទេ ថែមទំាងមានទេពកោសល្យ ក្នុងការសម្តែងថែមទៀតផង ទើបធ្វើឲ្យ នីឡា នៅតែទទួលបាន ប្រជាប្រិយភាពខ្លាំងដដែល មកទល់ពេលនេះ។ យ៉ាងណាមិញ គ្រាន់តែបើកបង្ហាញទិដ្ឋភាពក្នុងរោងជ័យ រូបភាពគូស្វាមីភរិយាជាមួយនឹងតារាខ្មែរ ស្រាប់តែ មហាជនក្រឡេកឃើញ ប្លែកភ្នែកត្រង់ស្បែកជើងរបស់ ស្វាមីតារាកំប្លែងស្រីរូបនេះ ពណ៌ឡើងគួរឲ្យទាក់ទាញ មិនតែប៉ុណ្ណោះ ជារបស់ប៊្រេនល្បីឈ្មោះថែមទៀត។ ជាមួយគ្នានេះ ស្បែកជើងរបស់ស្វាមីតារាស្រីរូបនេះ ត្រូវគេដឹងច្បាស់ជាយីហោរបស់ Versace មានឈ្មោះថា Barocco Print Silk Slippers…