កញ្ញា តន់ ច័ន្ទសីម៉ា ជាតារាមួយរូបកំពុងមានសន្ទុះនៃការគាំទ្រច្រើនពីទស្សនិកជន និងមិត្តៗយុវវ័យ
ហើយរាល់បទចម្រៀងរបស់នាង តែងតែមានចុចចូលស្ដាប់មិនចេះតិចអ្នក ជាពិសេស បទចម្រៀងនាងល្បីដល់ប្រទេសជិតខាងទៀតផង។
តារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងស្រីក្នុងផលិតកម្ម Galaxy Navatra
កំពុងតែផ្ទុះការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជនមិនថាក្នុងប្រទេសប៉ុណ្ណោះទេ នៅក្រៅប្រទេសនាងក៏ល្បីមិនធម្មតាដែរ។
ជាក់ស្ដែងផងដែរនោះកាលពីពេលថ្មីៗតារាចម្រៀងស្រីរូបនេះបានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា Are You Okay?
ដែលត្រឹមរយៈពេល ១១ ថ្ងៃសោះមានអ្នកចូលទស្សនារហូតដល់ទៅ ៤៤ លាននាក់ ដែលចំនួននេះពិតជាច្រើនខ្លាំងមិនធម្មតាក្នុងប្រទេសកម្ពុជាយើង។
ដោយឡែកទៀតសោតខណៈដែលកំពុងតែល្បីល្បាញខ្លាំងនោះ ស្រាប់តែកាលពីពេលប៉ុន្មានម៉ោងមុននេះនាង
បានទម្លាយនូវរូបភាព ១ សន្លឹកដែលនាងនៅពីក្មេងអាយុទើបតែ ៥ ឆ្នាំ មានភាពក្លាហាន
ឡើងច្រៀងបានយ៉ាងពិរោះនៅពីមុខមនុស្សជាច្រើន ដោយនាងបានរៀបរាប់នូវពាក្យប៉ុន្មានម៉ាត់នេះថា ៖
កាលអាយុ5ឆ្នាំខ្ញុំទៅសាលាជាមួយបងស្រី ខ្ញុំយំចង់ចូលរៀន កាលនោះសាលាមិនទាន់ទទួលទេព្រោះមិនគ្រប់អាយុ
ទទួលត្រឹមអាយុ6ឆ្នាំ តែនៅពេលដែលខ្ញុំយំពេកអ្នកគ្រូសួថា ចង់រៀននឹងចេះអីខ្លះ?
ហើយខ្ញុំក៏ឆ្លើយថាចេះច្រៀង អ្នកគ្រូក៏អោយច្រៀង. ហើយអ្នកគ្រូឃើញច្រៀងបានល្អរួមនិងភាពក្លាហានក៏សម្រេចចិត្តទទួល៕