ក្មេ ង ស្ទា វមួយ ក្រុម ត្រូវបានរថយន្តធុនដ្រា បេី ក លឿន បុក- រះម៉ូតូ ៥គ្រឿង បោ ក ផ្ទ ប់ នឹងប ង្គោ លភ្លេីងឆេះមួយកំណាត់មុខ
បណ្ដាលឱ្យមានអ្នកស្លាប់៥នាក់នៅនឹងកន្លែងកេីតហេតុ និងរងរបួសធ្ងន់៣នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយបានស្លា ប់២នាក់ជាបន្តបន្ទាប់ទៀតនៅឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកេីតឡេីងនៅម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវលេខ១១០ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
របាយការណ៍សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានរថយន្ត មួយគ្រឿងម៉ាក TUNDRA ពណ៌ក្រហម
ប្រភេទដឹកអ្នកទំនិញធុនតូច ផ្លាកលេខភ្នំពេញ2BM4386 បើកបរដោយឈ្មោះ លី ចំណាន ហៅឌុន ភេទប្រុស អាយុ ៣១ឆ្នាំ
មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុស អាយុ ២២ឆ្នាំ
មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញ-ស្អាង។
ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូចំនួន ៤គ្រឿង ដែលមានទិសដៅផ្ទុយគ្នា ដែលទី.១ ម៉ូតូម៉ាក HONDA DREAM 125
ពព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AB-9316 បើកបរដោយឈ្មោះ រស់ ប៊ុនលី ភេទប្រុស អាយុ១៨ឆ្នាំ
មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់
ឈ្មោះ វ៉ាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ។
ទី.២ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AF – 5692
បើកបរដោយឈ្មោះ ផុន ភារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល
មានអ្នករួមដំណើរម្នាក់ឈ្មោះ ព្រំ មេសា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។
ទី.៣ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1Y-5923 បើកបរដោយឈ្មោះ សឿន មាន ភេទប្រុស អាយុ១៧ឆ្នាំ
មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួម្នាក់ឈ្មោះបូ ប្រូវីន ភេទប្រុស អាយុ ១៩ឆ្នាំ
មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្លាប់ទាំង ៦នាក់ខាងលើនេះ។
និងម៉ូតូទី.៤ ម៉ាកHONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាលេខភ្នំពេញ 1DD-7096 បើកបរដោយ សុខ បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ
មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ ២០ឆ្នាំ
មានទីលំនៅ ភូមិព្រែកថ្មីជាមួយគ្នា របួសធ្ងន់ទាំង ២នាក់ ត្រូវគ្រួសារយកទៅព្យាបាលនៅរាជធានីភ្នំពេញ។
ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបើកបររថយន្តម៉ាក TUNDRA បាននិយាយប្រាប់សមត្ថកិច្ចថា ដំណើរដើម ហេតុពី ដំបូង គឺក្រុមជនរងគ្រោះ
មានគ្នាជាង ១០នាក់ បានប្រើអំពើហិ- ង្សាដោយកា ប់មកលើខ្លួន និងប្អូនប្រុសមុន នៅមុខវត្តព្រែកដូង តែសំណាងល្អរូបខ្លួន និងប្អូនប្រុសគេចរួច ដោយត្រូវតែ ១កំា បិ តប៉ុណ្ណោះ។
បន្ទាប់មកជនបង្ករូបនេះ បានទៅយករថយន្តរបស់ខ្លួនម៉ាក TUNDRA បំណងទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស
តែនៅពេលធ្វើដំណើរតាមផ្លូវ ក៏ជួបក្រុមជនរងគ្រោះដដែល ក៏កើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង។