ករណីក្រុមចោរប្លន់ប្រដាប់អាវុធនៅផ្ទះអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី បានកើតឡើងនៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១
នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីនេះ គ្រាដំបូងជនរងគ្រោះបានអះអាងទាំងផិតភ័យប្រាប់សមត្ថកិច្ច ដែលចុះទៅដល់ទីតាំងកើតហេតុថា ខ្លួនបាត់បង់ទ្រព្យសម្បត្តិអស់ជិត១០លានដុល្លារ
ប៉ុន្តែបន្ទាប់ពីបានសួរនាំច្បាស់លាស់ ដោយសមត្ថកិច្ចចម្រុះ ទើបជនរងគ្រោះបញ្ជាក់ថាខ្លួនបាត់បង់តែខ្សែក៣ខ្សែប៉ុណ្ណោះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សូមធ្វើការបដិសេធចំពោះការ ចុះផ្សាយពីការបាត់ដ៏ច្រើនលើសលុបនេះ និងសូមបញ្ជាក់ជូនសារធារណជនទាំងអស់ឱ្យបានជ្រាបថា
នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាស់លាស់លើករណីនេះ ជាក់ស្តែងតាមចម្លើយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា បាត់តែខ្សែក៣ខ្សែតែប៉ុណ្ណោះ»។
ស្រាប់តែ មុននេះបន្តិច យោង តាម ផេក ចែម៉ី បានបង្ហោះសារថា (សូមជំរាបជូនមហាជនទាំងអស់ឲ បានជ្រាបថា
ពត៍មាននៃកាបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់នាងខ្ញុំ នៅមិនទាន់ច្បាស់ការនៅឡើយទេ យើងកំពុងធ្វើការសហ ការជាមួយសម ត្ថកិច្ចគ្រប់ជំនាញនៅឡើយ។
ដូចនេះ សូមបណ្តាអង្គភាពពត៍មានទាំងអស់ សូមមេត្តាកុំចុះផ្សាយពត៍មានមិនទាន់ ច្បាស់ការ មិនតម្លាភាព ឬវិភាគដោយឯងៗ
យើងខ្ញុំជាជ.នរ.ង.គ្រោះ សូមអះអាងថាការបាត់បង់មានចំនួនច្រើនលើស លប់។ ពត៍មានជាផ្លូវកា រនឹងចេញបញ្ជាក់នៅពេលឆាប់ៗនេះ
សូមអរគុណដល់សម.ត្ថកិច្ចគ្រប់ជំនាញដែលបានយកចិត្តទុកដាក់ក្នុងការប្រតប.ត្តិ
ការណ៍នេះយ៉ាងសកម្ម ហើយក៏សង្ឃឹមថានឹងអាចវែករកមុខសញ្ញា ចា.ប់ក្រុ.ម.ចោ.រប្ល.ន់ ប្រ.ដាប់.អា.វុធ. នេះបានក្នុងពេលឆាប់ៗនេះ។
យើងនឹងមានការបកស្រាយនៅក្នុងការឡាយ លើករ ណីនេះ។
ពាក្យចរចាមអារ៉ាម រលត់ដោយបញ្ញា!