កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននាំគ្នាចាប់អារម្មណ៍ជាខ្លាំងទៅលើ ការបង្ហោះរូបភាពរបស់គណនីមួយ ដែលបានបង្ហាញពី កូនភ្លោះប្រុសស្រី មួយគូនៅក្នុងពិធីមង្គលការ។
ជាពិសេស គេមិនសូវបានប្រទះឃើញគេប្រារព្ធពិធីមង្គលការឲ្យកូនភ្លោះនោះទេ។
បើយោងតាមការបង្ហោះនោះ បានឲ្យដឹងថា កូនភ្លោះប្រុសមានឈ្មោះថា លឹង សុងហេង និងកូនស្រីឈ្មោះ លឹង សេងហុង ហើយមានអាយុខ្ទង់១០ឆ្នាំតែប៉ុណ្ណោះ។
ជាមួយគ្នានេះ តាមជំនឿពីបុរាណមក គេជឿថា កូនភ្លោះប្រុសស្រីគឺ ជាតិមុន ពួកគេជាគូស្នេហ៍នឹងគ្នាហើយសុំប្រាថ្នាមកកើតជាមួយគ្នា។
ហេតុនេះហើយបានជា កូនភ្លោះប្រុសស្រី ចាស់បុរាណតម្រូវឲ្យធ្វើ ពិធីមង្គលការ ឲ្យពួកគេការជាមួយគ្នាបង្គ្រប់កិច្ច ដើម្បីសុំសេចក្ដីសុខចម្រើន និងកុំឲ្យបាត់បង់ម្នាក់។
បន្ថែមពីនោះ ពិធីបែបនេះ គេធ្វើចំពោះ កូនភ្លោះប្រុសស្រីតែប៉ុណ្ណោះ ហើយនៅតាមតំបន់យូរៗទើបបានឃើញមានម្ដង៕
ប្រភព៖ ឌូ សាលួម