មនុស្សដែលមានប្រជ្រុយលេចឡើងនៅលើបាតដៃឬបាតជើង ត្រូវបាននរវិទូចាត់ទុកជាមនុស្សងាយជោគជ័យមិនថាលុយកាក់ ឬការរស់នៅផ្សេងទៀត។
ទាំងស្រី ទាំងប្រុសដែលមានប្រជ្រុយត្រង់ពីរកន្លែងនេះ គឺជាបុគ្គលនាំទ្រព្យសម្បត្តិហូរហៀរមកក្នុងផ្ទះ។ ជាពិសេស មិនថាពួកគេធ្វើអ្វី និងប្រតិបត្តិការក្នុងវិស័យណាក៏ដោយ នឹងទទួលបានជោគជ័យច្រើនបំផុត។
ប្រជ្រុយនៅលើបាតដៃ
ប្រជ្រុយដែលលេចចេញនៅលើបាតដៃ គឺជាទីតាំងនាំសំណាងដល់ម្ចាស់ប្រជ្រុយ។ មនុស្សភាគច្រើនដែលមានប្រជ្រុយនៅត្រង់នេះ ច្រើនតែជាមនុស្សឆ្លាតវៃ
ជាពិសេសពួកគេពូកែគិតលេខ និងគ្រប់គ្រងហិរញ្ញវត្ថុ។ មនុស្សប្រភេទនេះពូកែរកលុយ និងចេះចាយវាយណាស់។ ដោយសារពូកែផ្នែកលុយ ជីវិតរបស់ពួកគេមានភាពសម្បូរហូរហៀរ មិនសូវខ្វះខាតឡើយ។
ប្រជ្រុយបាតជើង
ប្រជ្រុយដែលលេចឡើងលើបាតជើង ត្រូវបានគេចាត់ជាប្រជ្រុយនាំទ្រព្យសម្បត្តិ និងសំណាងធំដល់ម្ចាស់។ មនុស្សភាគច្រើនដែលមានប្រជ្រុយដុះត្រង់ណេះ
ច្រើនតែកើតមកជាមួយនឹងគុណសម្បត្តិនៃភាពជាអ្នកដឹកនាំ ទេពកោសល្យ និងភាពរហ័សរហួន។ ប្រសិនបើបុរសមានប្រជ្រុយលើបាតជើង គេនឹងមានឋានៈខ្ពស់ក្នុងសង្គម
កាន់អំណាចច្រើនក្នុងដៃ ហើយត្រូវបានមនុស្សជាច្រើនជឿជាក់ និងទុកចិត្ត។ បើមនុស្សស្រីវិញ នាងជាមនុស្សមានឥទ្ធិពល និងកិត្យានុភាពខ្លាំងក្នុងសង្គមផងដែរ៕