តាមបែបហុងស៊ុយគេជឿថានារីៗណាមានប្រជ្រុយនៅកន្លែងទាំង៣នេះ គឺជានារីដែលមានសំណាងបំផុត ហើយតែងតែមានជីវីតថ្កើងថ្កាន មានមុខមានមាត់មានលុយកាក់យ៉ាងច្រើនទៀតផង។
កន្លែងទាំងនោះរួមមាន៖
១. នៅលើភ្លៅ
តាមការទស្សន៍ទាយតាមបែបចិនគេជឿថាអ្នកជាមនុស្សដែលមានសំណាងរឿងលុយកាក់ តែគួរឲ្យស្ដាយអ្នកមានប្រជ្រុយបែបនេះភាគច្រើនកើតចំគ្រួសារដែលមិនសូវមានធនមាន
តែធនធាននោះនឹងរត់មករកអ្នក ពេលអ្នកចេញរកលុយ ហើយវាកាកកបជាមួយអ្នកខ្លាំងណាស់។
២. នៅក្បាលជង្គង់
អ្នកមានទំនាយទាយទុកមកថាកាក់កបខ្លាំងណាស់ជាមួយនឹងការងារ ហើយរបបរកស៊ីក៏ចេះតែជោគជ័យឥតឈប់ឈរ
ព្រោះអ្នកជាមនុស្សឃ្លាសវៃ ហើយពូកែរក្នុងរឿងនេះស្រាប់ទៅហើយ ហើយជាអ្នកដឹកនាំគេដែលឆ្នើមផងដែរ។
៣. នៅម្រាមជើងមេ
ទំនាយទាយមកថាអ្នកកើតមកសម្រាប់ធ្វើជាអ្នកដឹកនាំគេ។ អ្នកអាចនឹងមានមុខមានមាត់ក្នុងសង្គមជាងជំពូកមនុស្សធម្មតា នោះក៏ដោយសារការអំណត់ ការតស៊ូគ្មានថ្ងៃបញ្ចប់របស់អ្នក ដែលធ្វើឲ្យគ្រប់គ្នាតែងតែកោតសរសើរចំពោះស្នាដៃរបស់អ្នក៕