Menu
Kamsantoday
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កំសាន្ត
Kamsantoday

ពិសេសណាស់! នារីៗមានប្រជ្រុយត្រង់ ៥ កន្លែងនេះ យកធ្វើប្រពន្ធទៅ មិនខុសទេ

Posted on February 22, 2023February 22, 2023

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយរឿងប្រជ្រុយ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាមានជំនឿលើវា ព្រោះគ្រប់គ្នាតែងតែគិតថា រាល់ប្រជ្រុយនៅលើដងខ្លួនទាំងមូល

សុទ្ធតែមានអត្ថន័យ តំណាងឲ្យអ្វីមួយ អំពីជោគវាសនា ឬក៏រឿងរ៉ាវនាពេលអនាគត។យ៉ាងណាមិញ ថ្ងៃនេះសូមនាំអាម្មណ៍ប្រិយមិត្ត មកស្គាល់ប្រជ្រុយនៅលើមុខ

ក៏ដូចជាដងខ្លួនរបស់នារីៗចំនួន៥កន្លែង ដែលត្រូវបានស្រាវជ្រាវសិក្សាអបិយជំនឿ។ ក្នុងនោះដែរ ផ្អែកតាមការបង្ហាញបានឲ្យដឹងបន្ថែមថា នារីៗដែលមានប្រជ្រុយត្រង់ចំនុចអស់ទាំងនេះ បើសិនជាបុរសយកធ្វើជាប្រពន្ធ គឺច្បាស់ជាមិនខុសនោះទេ ព្រោះពួកគេនឹងមានសំណាងខ្ពស់ ជួយឲ្យស្វាមី ក៏ដូចជាគ្រួសារក្លាយជាអ្នកមាន នាពេលអនាគតបាន។ខាងក្រោមនេះ គឺជាប្រជ្រុយទាំង៦កន្លែង ដែលបញ្ជាក់ថាជានារីសំណាងសម្រាប់ស្វាមី។ ចង់ដឹងមានចំណុចត្រង់ណាខ្លះ តោះតាមដានខាងក្រោម៖
១. ប្រជ្រុយនៅជិតមាត់៖ ប្រជ្រុយត្រង់ចំណុចនេះ គឺបង្ហាញថាជានារីដែលទទួលបានគុណសម្បត្តិខ្លាំង ពីគ្រួសារ ក៏ដូចជាជីវិតអាពាហ៍ពិពាហ៍។ នារីដែលមានប្រជ្រុយទាំងនេះ នឹងមានសំណាងងាយនឹងជួបមនុស្សស្រលាញ់នាងស្មោះ ហើយថែមទាំងជាអ្នកមានថែមទៀត។ ហើយបើសិនជាប្រជ្រុយនោះ ខ្មៅកាន់តែខ្លាំង និងកាន់តែនៅជិតមាត់ទៀតនោះ គឺបង្ហាញថាជីវិតរបស់អ្នកនឹងសម្បូរសប្បាយ ដូចពាក្យចាស់គេនិយាយថា “ដេកស៊ីលើលុយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ប្រជ្រុយនៅចង្ការខាងឆ្វេង៖ ភាគច្រើនដែលនារីមានប្រជ្រុយត្រង់ចំណុចនេះ គឺសុទ្ធតែអ្នកមានសំណាងតាំងពីកំណើតមក។ ជាមនុស្សដែលមានទេពកោសល្យ និងឆ្លាតវៃ។ លើសពីនេះទៅទៀតនោះ គឺពួកគេមានការគិតគូខ្ពស់ ចេះពិចារណាច្រើន ដែលអាចឲ្យអាជីពការងាររបស់ស្វាមីកាន់តែរីកចម្រើន និងមានការអប់រំកូនៗបានល្អថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ប្រជ្រុយនៅចិញ្ចើមខាងឆ្វេង៖ មនុស្សស្រីដែលមានប្រជ្រុយក្នុងចិញ្ចើមខាងឆ្វេង គឺមានន័យថា ពួកនាងជាមនុស្សមានសំណាង និងមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ហើយបើសិនជាក្នុងករណីប្រជ្រុយនោះ ឃើញរលោង ច្បាស់ និងស្រួចនោះមានន័យថា ជីវិតរបស់ពួកគេពិតជាស្រណុកសុខស្រួល និងពោលពេញដោយសុភមង្គល។ចំណែកឯ បើសិនជាប្រជ្រុយនោះ លាក់ក្នុងចិញ្ចើមពិបាកនឹងឃើញ គឺមានន័យថាអ្នកពិតជាមនុស្សប្រាជ្ញាវៃឆ្លាត មានចំណេះដឹងច្រើន ស្ទើរតែគ្រប់ជំនាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយជាពិសេសនោះ សម្រាប់ប្រជ្រុយបែបនេះ មិនមែននាំតែសំណាងមួយមុខសម្រាប់ជីវិតអ្នកនោះទេ ប៉ុន្តែអ្នកក៏ជាដៃស្តាំដ៏មានឥទ្ធិពល សម្រាប់ជួយជ្រោមជ្រែងស្វាមី ឲ្យកាន់តែជោគជ័យផងដែរ។
៤. ប្រជ្រុយនៅត្រចៀកខាងស្តាំ៖ ផ្អែកតាមការស្រាវជ្រាវ បានឲ្យដឹងថា ចំនួនតួលេខដែលនារីមានប្រជ្រុយបែបនេះ ហើយពិបាកនឹងរកឃើញ គឺជាមនុស្សដែលមានទ្រព្យ និង ជាមនុស្សស្រីដែលឆ្លាត​តាំងពីកំណើត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែនារីដែលមានប្រជ្រុយ នៅត្រចៀកខាងស្តាំ គឺល្អជាងនៅខាងឆ្វេង ព្រោះគេជឿជាក់ថា នារីដែលមានប្រជ្រុយនៅខាងស្តាំ ជានារីដែលចេះជួយជ្រោមជ្រែងស្វាមីក្នុងការងារឲ្យកាន់តែជោគជ័យ។
៥. ប្រជ្រុយនៅលើស្លាបច្រមុះប្រជ្រុយនៅលើស្លាបច្រមុះបែបនេះ គឺត្រូវបានអ្នកស្រាវជ្រាវខាងអបិយជំនឿចាត់ទុកតំណាងឲ្យ ភាពខ្ពង់ខ្ពស់ និងមានលក្ខណៈពិសេស។ ស្រ្តីដែលមានប្រជ្រុយបែបនេះ គឺជាមនុស្សដែលមានទេពកោសល្យច្រើន ដឹងពីតុល្យភាពរវាងការងារនិងគ្រួសារ និងចេះក្នុងការបង្កើនទ្រព្យសម្បត្តិ ក្នុងគ្រួសារ។ ហើយបើសិនជាប្រជ្រុយនេះ ឃើញច្បាស់និងភ្លឺទៀតនោះ គឺមានន័យថាផ្លូវអាជីពរកស៊ី ឬការងាររបស់ពួកគេ ពិតជារុងរឿង។ក្រៅពីនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្រមុះត្រូវបានគេហៅថា “រតនសម្បត្តិ” ដូច្នេះហើយ អ្នកដែលមានប្រជ្រុយត្រង់ស្លាបច្រមុះនេះ គឺសំដៅលើនារីដែលចេះគិតគូ ក្នុងការរក្សាទ្រព្យ និងសន្សំសម្រាប់គ្រួសារ។ ដូច្នេះហើយ បុរសដែលរៀបការជាមួយនារីដែលមានត្រង់ចំណុចនេះ នោះពូកគេនឹងមានជីវភាពមួយ ដែលសំបូរសប្បាយ ដោយគ្មានការព្រួយបារម្ភអំពីខ្វះបាយម្ហូប ឬគ្មានសម្លៀកបំពាក់ល្អៗនោះទេ៕ប្រភព៖ khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

©2023 Kamsantoday