ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្ន តារាកំប្លែង អ្នកនាង ស្រីលាភ នៅតែមានប្រជាប្រិយភាព និងទទួលបានការពេញចិត្តពីអ្នកគាំទ្រជាច្រើន ទៅលើសមត្ថភាព ពោរពេញដោយវោហាស័ព្ទចាក់ទឹកមិនលិច ផ្ដល់ជាសំណើច និងភាពរីករាយដល់ទស្សនិកជន។ ដោយឡែក ក្រៅពីការងារនៅក្នុងវិស័យសិល្បៈដែលធ្វើឲ្យហ្វេនចាប់អារម្មណ៍ហើយនោះ ងាកមកមើលពី ជីវិតឯកជន និងការរស់នៅប្រចាំថ្ងៃរបស់តារាកំប្លែងរូបនេះ កាន់តែមានសុភមង្គល នៅពេលដែលបង្ហាញពីសកម្មភាពជួបជុំគ្រួសារ និងកូនៗ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង ស្រីលាភ ស្រាប់តែធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ក្រោយពីរូបនាងបានបង្ហាញរូបភាពកូនស្រី ពេញវ័យក្រមុំចូលវ័យ ១៨ឆ្នាំ ជាមួយនឹងសារបង្ហោះរីករាយថ្ងៃកំណើតដល់ស្រីទៀតផង។ ជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រដែលបានឃើញហើយ ក៏បានចូលមកសរសើរ ចាប់ភ្លឹក ពីសម្រស់កូនស្រីរបស់នាង ទៅលើភាពស្រស់ស្អាតទាក់ទាញ មិនចាញ់អ្នកម្ដាយនោះឡើយ៕ សូមទស្សនារូបភាពខាងក្រោម៖
Category: Entertainments

វាសនាមើលមិនឃើញ! ពីអតីតក្មេងរើសសំរាម មកជានិស្សិតទទួលបានអាហារូបករណ៍មានតម្លៃស្មើ ៣សែនដុល្លារ!
បរទេស៖ មានរឿងរ៉ាវមួយ ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកនិយមលេងអ៉ីនធឺណែត ទៅនឹង ខ្សែជីវិតរបស់នារីម្នាក់ បានប្រែក្លាយខ្លាំងពី ពីអតីតក្មេងរើសសំរាម មកជានិស្សិតទទួលអាហារូបករណ៍ នៃសាកលវិទ្យាល័យដ៏ល្បីជាប់ចំណាត់ថ្នាក់ទី ១ របស់អូស្រ្តាលី។ តាមប្រភពដដែល បានបញ្ជាក់ប្រាប់ ត្រូវបានស្គាល់ កញ្ញា រ៉ុន សុភី ដែលបានស្គាល់តែគំនរសំរាមតាំងពីក្មេង បានក្លាយទៅជាបុគ្គលិកការិយាល័យនៅប្រទេសអូស្ត្រាលី ក្រោយពីទទួលបានអាហារូបករណ៍ មានតម្លៃស្មើ ៣សែនដុល្លារ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅចុងឆ្នាំ២០២២ ពីសាកលវិទ្យាល័យមែលប៊ន the University of Melbourne ដែលជាសាកលវិទ្យាល័យដ៏ល្បីជាប់ចំណាត់ថ្នាក់ទី ១ របស់អូស្រ្តាលី។ ក្រោយពីឃើញបែបនេះ បានធ្វើឲ្យមហាជន មានការកោតសរសើរជាខ្លាំង ទៅនឹងខ្សែជីវិតរបស់កញ្ញារូបនេះ ដែលបានប្រែក្លាយជីវិតមួយនេះ បានស្រស់បំព្រង ផូរផង់ ដែលនេះបានសរបញ្ជាក់ឲ្យយើងឃើញថា «យើងមិនអាចរើសកន្លែងកើត តែយើងអាចកែប្រែជីវិតខ្លួនឯងបាន»៕ សូមទស្សនាវីដេអូខាងក្រោម៖

នោះក្រោយឃើញយឹម តាស្រង់ឱនថើបម៉ាក់អ៊ីអ៊ី ស្រាប់តែមានអ្នកខមិនខ្លះពោលអាណិតតាកូរ៉េ និងបោះសម្ដីបែបនេះថា…(មានវីដេអូ)
នោះក្រោយឃើញយឹម តាស្រង់ឱនថើបម៉ាក់អ៊ីអ៊ី ស្រាប់តែមានអ្នកខមិនខ្លះពោលអាណិតតាកូរ៉េ និងបោះសម្ដីបែបនេះថា…(មានវីដេអូ) តោះកុំឱ្យខាតពេលវេលាយូរសូមប្រិយមិត្តទៅទស្សនាវីដេអូដែលនៅខាងក្រោមនេះទាំងអស់គ្នា៖

ឈ្មោះក៏ល្បី ទឹ.ក.ចិ.ត្តក៏ល្អ វណ្ណដា ផ្ដល់ជំនួយដល់ ក្មេងស្រីម្នាក់ដែ.ល.ម្ដា.យស្លា..ប់.ចោ.ល ពេ.ល.កូនដើរទៅ.ថ្នាំ.ឲ្យ
ភ្នំពេញ៖ ជាមួយនឹងហេ.តុ.កា.រណ៍ដ៏.គួរឲ្យ.អាណិត.អា.សូរមួយ ដែលបា.ន.កើ.តឡើ.ងចំពោះក្មេងស្រីម្នាក់ ដែលត្រូវបា.នម្ដា.យ.ស្លា.ប់ចោ.ល ព្រោះតែមា.នជំ.ងឺ.ប្រ.ចាំ.កា.យ និង.មិនមា.នល.ទ្ធភាព.ព្យា.បា.ល ប.ន្ទា.ប់ពីម្ដា.យបា.នប្រើ.ឲ្យទៅទិ.ញថ្នាំ ហើ.យអ្វី.ដែ.លគួរឲ្យអាណិ.តថែ.មទៀ.តនោះ នា.ងមិនមា.ន.ល.ទ្ធភា.ព.យ.ក.ស.ពម្ដា.យទៅ.បូជានោះទេ។ យ៉ា.ងណា.មិ.ញ ក្រោ.យពីបា.នឃើញបែ.បនេះ ក៏មា.ន.ប.ង.ប្អូ.នប្រ.ជា.ព.លរដ្ឋ ផ្ញើក្ដីអា.ណិ.ត.អាសូរ ក៏ដូ.ចជា.បាន.ផ្ដ.ល់ជំ.នួ.យជាប្រាក់ ដើ.ម្បីជួ.យ.ទៅ.ដ.ល់នា.ង ទៅតា.មល.ទ្ធភា.ពរប.ស់ពួ.កគេ។ ក្នុងនោះដែរ ក្រ.ឡេ.កឃើញថា តារាចម្រៀង.រ៉េ.ប លោ.ក វណ្ណដា ក៏បា.នបង្ហា.ញពី.ទឹ.ក.ចិត្ត ឧ.បត្ថម្ភប្រា.ក់.ផ្ទាល់ខ្លួន ដើម្បីជួ.យ.ទៅ.ដ.ល់.ក្មេ.ង.ស្រីតូ.ចរូបនេះ ទៀតផង។ ក្រោយពីបា.នឃើ.ញបែ.បនេះហើយ ហ្វេនៗជាច្រើន ពិតជាមា.នក្ដីរំ.ភើ.បរីក.រា.យ ចំពោះទឹកចិត្តរបស់ លោក វណ្ណដា ដែលបា.នប.ង្ហាញពីក្ដីអាណិត និងបា.នជួ.យ.ទៅ.ដ.ល់.ក្មេង.ស្រី.តូ.ច.ម្នាក់ ដែលកំពុងតែជួ.ប.ទុ.ក្ខ.លំ.បាក ផងដែរ៕ ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន សូមទស្សនារូបភាពខាងក្រោម៖

មិនធម្មតាវ័យ១៣ឆ្នាំ ឌៀប សុហ្វៀរ៉ា ក្ដោបតំណែងតួឯកស្រី លើកដំបូងក្នុងរឿងខ្នាតធំ
ភ្នំពេញ៖ អាចនិយាយបានថា បន្ទាប់ពីបានជាប់ជ័យលាភី លំដាប់រងទី២ ក្នុងកម្មវិធី Little Miss Junior Idol 2023 ហើយនោះ យុវតីវ័យ ១៣ឆ្នាំ ដែលជាបវរកញ្ញាវ័យក្មេង ឌៀប សុហ្វៀរ៉ា ចាប់ផ្ដើមមានទីផ្សារខ្ពស់ ក៏ដូចជា ទទួលបានការងារនៅក្នុងសិល្បៈជាច្រើន រួមមានទាំងការថតប្រម៉ូតផលិតផល ផងដែរ។ ថ្មីៗនេះ ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើល និងគួរឲ្យរំភើបសម្រាប់ប្រិយមិត្តអ្នកគាំទ្រ នៅពេលដែលបានជ្រាបថា បវរកញ្ញាវ័យក្មេងរូបនេះ ក្ដោបបានតំណែងតួឯកស្រី ក្នុងរឿងខ្នាតធំមួយរបស់ផលិតកម្ម LD Entertainment ដែលមានចំណងជើងថា «រូបថតចម្លង» និងជាប្រភេទរឿងបែបរន្ធត់ ខណៈដែលរឿងនេះកំពុងដំណើរការក្នុងការថត ទៀតផង។ យ៉ាងណាមិញ ទន្ទឹមនឹងដំណឹងមួយនេះ ឌៀប សុហ្វៀរ៉ា ក៏បានបង្ហាញឲ្យដឹងថា តំណែងតួឯកលើកដំបូងក្នុងរឿងខ្នាតធំនេះ គឹបទពិសោដន៍ថ្មីប្លែកសម្រាប់នាង ព្រោះកាលពីកន្លងមក នាងធ្លាប់តែថតរឿងភាគទូរទស្សន៍ ខណៈដែលផលលំបាកក៏មិនមែនជាបញ្ហាអ្វីសម្រាប់នាងនោះទេ ដោយសារតែធ្លាប់មានបទពិសោធន៍ក្នុងការថតរឿងកាលពីមុន ហើយរូបនាង ក៏មានការរំពឹងខ្ពស់ទៅលើស្នាដៃរបស់ខ្លួន ព្រមទាំងត្រូវការកម្លាំងចិត្ត ការគាំទ្រពីទស្សនិកជន ផងដែរ៕ …

រៀបការច្រើនឆ្នាំ អម្ពរ ទេវី និងស្វាមី នៅតែផ្អែមល្ហែម ដូចគូថ្មោងថ្មី
អាមេរិក៖ បើនិយាយដល់ឈ្មោះអតីតតារាសម្ដែងស្រីជើងចាស់ ពោរពេញទៅដោយសមត្ថភាព អ្នកស្រី អម្ពរ ទេវី ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ និងនៅតែចងចាំ។ ម្យ៉ាងវិញទៀត បើទោះបីច្រើនឆ្នាំមកនេះ តារារូបនេះបានផ្អាកពីការងារសិល្បៈក៏ពិតមែន ប៉ុន្តែនាងនៅតែមានហ្វេនគាំទ្រ និងចង់ឃើញ ចង់ដឹងពីជីវិតឯកជនប្រចាំថ្ងៃសិល្បការិនីរូបនេះផងដែរ។ លើសពីនេះទៅទៀត ជារឿយៗអ្នកស្រី អម្ពរ ទេវី តែងតែបង្ហោះរូបភាពបង្ហាញពីវិតរស់នៅអាមេរិក ជាមួយគ្រួសារយ៉ាងមានសុភមង្គល ខណៈមានស្វាមីដែលយល់ចិត្ត ហើយមានកូនៗល្អផងនោះ។ មិនតែប៉ុណ្ណោះ ជាញឹកញាប់គេតែងឃើញ អតីតារាជើងចាស់រូបនេះ តែងដឹកដៃគ្រួសារ ដើរកម្សាន្តផងដែរ។ មួយវិញទៀត រូបភាពថ្មីដែលអ្នកស្រី អម្ពរ ទេវី បានបង្ហោះអំឡុងពេលទៅដើរលេងនោះ គេឃើញនាង និងស្វាមីកាន់តែបង្ហាញភាពផ្អែមល្ហែម មើលទៅហាក់យល់ចិត្តគ្នា មិនចាញ់កាលគ្រាផ្អើមស្នេហ៍ប៉ុន្មានឡើយ។ ក្នុងនោះដែរ រូបភាពទាំងនោះ ត្រូវបានហ្វេនលួចសរសើរពី ជីវិតប្ដីប្រពន្ធតារារូបនេះ មិនដាច់ពីមាត់ រហូតហ្វេនមួយចំនួនចង់បានជីវិតគូដូចនាងទៀតផង៕ សូមទស្សនារូបភាពខាងក្រោម៖

កូនប្រុសល្អ! ពាក់មី សាងសង់ផ្ទះថ្មីជូនអ្នកមានគុណ យ៉ាងធំប្រណិត
កម្សាន្ដ៖ បើនិយាយដល់តារាកំប្លែងដែលមានប្រជាប្រិយភាព និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ នៅក្នុងវិស័យសិល្បៈ មហាជនប្រាកដជានឹកឃើញដល់តារាកំប្លែង គឺលោក ពាក់មី ហើយលោកមិនត្រឹមតែមានវោហារសព្ទ មិនចេះរីងស្ងួតនោះទេ លោកថែមទាំងមានអាជីពជាតារាចម្រៀងថែមទៀតផង ដែលតែងតែបម្រើទស្សនីយភាពដល់មហាជន ឲ្យផ្ទុះសំណើច ជាមួយការលេងកំប្លែងរបស់លោក។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ តារាកំប្លែងនឹងច្រៀងរូបនេះ បានបង្ហាញជាមួយវីដេអូ និងរូបភាពខ្លះៗក្នុងការសាងសង់គេហដ្ឋានថ្មី នៅឯខាងអ្នកលឿង ជូនដល់ឪពុកម្ដាយក្មេក យ៉ាងធំនឹងប្រណិតភាព ជាមួយម៉ូតរចនាក្បូក្បាច់បុរាណបែបខ្មែរ ទាំងការតុបតែង និងផ្ទៃទាំងមូលនៃផ្ទះគឺពិតជាមានសោភណ្ឌភាពស្រស់ស្អាត ស្រស់ស្រាយខ្លាំងណាស់ ដែលលោកនឹងគ្រួសារបានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មី ជូនដល់ឪពុកម្ដាយក្មេកកាលពីម្សិលមិញនេះ។ លើសពីនេះ លោកបានបញ្ជាក់ប្រាប់មកថា លោកបានប្រាក់មកសាងសង់ផ្ទះ ឲ្យអ្នកមានគុណទាំងសងខាងនោះ គឺលោកបានចំណូលពីខាងសិល្បៈ ដែលបងប្អូនខាងសិល្បៈជួលរូបលោក ហើយលោកបានសន្សំទុកដើម្បីសាងសងផ្ទះថ្មីល្អមួយជូនដល់លោកអ្នកមានគុណបានរស់នៅស្រួស។ គួរបញ្ជាក់ផងដែលថា លោក ពាក់មី មិនត្រឹមតែសាងសង់គេហដ្ឋានថ្មី ជូនឪពុកម្ដាយខាងប្រពន្ធរបស់លោកតែម្ខាងនោះទេ លោកបានសាងសង់គេហដ្ឋានមួយទៀត ជូនអ្នកមានគុណទាំងពីររបស់លោករួចហើយដែល នៅឯខាងខេត្តស្វាយរៀង គឺម៉ូតបែបបុរាណអ៊ីចឹងដូចគ្នា។ ទង្វើរបស់លោកបែបនេះហើយ ធ្វើឲ្យមហាជន កោតសរសើរ រំភើប ត្រេកអរ ចំពោះរូបលោក ដែលអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិមកថា «លោកជាតារាគួរឲ្យគោរពនឹងគួរយកគម្រូតាម, ចឹងបានបងកាន់តែទៅមុខរីកចម្រើន…

ទើសម្ល៉េះ រូបរា.ងគេសោះ! យក់ ថិតរដ្ឋា ចេញបទថ្មី មានគេនិយាយពីនាងថា…
ភ្នំពេញ៖ កន្លងមកប្រិយមិត្ត បានដឹងរួចមកហើយថាអ្នកនាង យក់ ថិតរដ្ឋា តែងតែបញ្ចេញបទចម្រៀងថ្មីៗ ហើយបទចម្រៀងរបស់នាងសុទ្ធសឹងតែពីរោះៗផងដែរ។ ម្យ៉ាងវិញទៀត គេអាចនិយាយបានថា នាងជាកំពូលតារាចម្រៀងម្នាក់ ដែលទទួលបានប្រជាប្រិយភាពខ្លាំង ហាក់មិនថមថយឡើយ ចាប់តាំងពីឈានជើងចូលសិល្បៈដំបូងមកទល់នឹងបច្ចុប្បន្ននេះ។ ពិតណាស់ បើទោះបីអ្នកនាង យក់ ថិតរដ្ឋា ធ្លាប់បានផ្អាកការងារសិល្បៈមួយរយៈ ហើយទើបឈានជើងចូលសិល្បៈវិញប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែន ប៉ុន្តែកេរ្ដិ៍ឈ្មោះនាងនៅតែល្បីល្បាញ មិនចាញ់ពេលមុនៗនោះទេ។ ក្នុងនោះដែរ ថ្មីៗនេះនាងទើបតែចេញបទថ្មីមានចំណងជើងថា «ស្រលាញ់ស្រីចាស់សម្បូរលុយចាយ» ប៉ុន្តែ មានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូច បាននិយាយពីរូបរាងនាងថា ក្បាលពោះសុទ្ធតែខ្លាញ់។ ក្នុងនោះដែរ បន្ទាប់ពីមានគេនិយាយពីរូបរាង អ្នកនាង យក់ ថិតរដ្ឋា គេក៏ឃើញមានហ្វេនជាច្រើន បាននិយាយលើកទឹកចិត្តតារារូបនេះ ព្រមទាំងបានលើកឡើងពីរឿងនេះមកនិយាយយ៉ាងដូច្នេះថា៖ សម័យកាល២០២៣ជិតចូល២០២៤ ខួរក្បាល និងក្រមសីលធម៌មនុស្សមួយចំនួនបែរជាដើរថយក្រោយ។ អ្នកខ្លះមកឈឺក្បាលវិលមុខនឹងរឿងគេធាត់ រឿងគេស្គម មិនទុកពេលទំនេរលំហែខួរក្បាលទេ។ បើសិនជាអ្នកទាំងអស់គ្នាមាន ប្អូន កូន ក្មួយ សូមបង្រៀនពួកគាត់ឲ្យមានក្រមសីលធម៌ និងសុជីវធម៌ក្នុងការរស់នៅ។ បង្រៀនពួកគាត់កុំឲ្យប្រើពាក្យ អសុរោះគ្មានក្រមសីលធម៌ ការនិយាយដោយមិនប្រើខួរក្បាលពិចារណា ដោយសារតែរវល់ដើរទើសគេពេក…

អស្ចារ្យណាស់! និស្សិតស្រីអាមេរិកម្នាក់វ័យ១៩ឆ្នាំ ត្រូវបានជ្រើសរើសហោះហើរ ទៅភពព្រះអង្គារ ឆ្នាំ២០៣០
បរទេស៖ និស្សិតស្រី មានសញ្ជាតិអាមេរិកម្នាក់មានឈ្មោះថា Alyssa Carson វ័យ២២ឆ្នាំ ដែលនាងមានគោលដៅហ្វឹកហាត់ ដើម្បីក្លាយជាអវកាសយានិក ហើយនាងបានបញ្ចប់ការសិក្សា ផ្នែកអវកាសយានិក វ័យក្មេងជាងគេ នៅក្នុងវ័យ១៩ឆ្នាំ។ នៅក្នុងឆ្នាំ២០១៣ NASA បានអញ្ជើញនាងឲ្យនៅលើបន្ទះ MER 10 នៅវ៉ាស៊ីនតោនឌីស៊ី ដើម្បីពិភាក្សាអំពីបេសកកម្មនាពេលអនាគត ទៅកាន់ភពព្រះអង្គារ ផ្ទាល់នៅលើទូរទស្សន៍ NASA. លើសពីនេះ ក្នុងឆ្នាំ ២០១៩ នាងបានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានបច្ចេកទេស Florida ដើម្បីសិក្សាផ្នែកតារាសាស្រ្ដ។ អ្វីដែលកាន់តែអស្ចារ្យនោះ នាងត្រូវបានគេជ្រើសរើស សម្រាប់ការហោះហើរនាពេលអនាគត ទៅកាន់ភពព្រះអង្គារ នៅឆ្នាំ២០៣០ នាងជានារីម្នាក់ដ៏ពូកែខ្លាំងណាស់ បើទោះបីជានាងមានអាយុវ័យក្មេងក៏ពិតមែន តែនាងមានសមត្ថភាពខ្ពស់ខ្លាំងណាស់ អាចរៀនផ្នែកមួយនេះចប់បានជោគជ័យ ហើយជានារីអវកាសយានិកវ័យក្មេង ដែលលះបង់ខ្ពស់សម្រាប់ក្ដីស្រមៃ ជាមួយនឹងអាជីពមួយនេះ។ យ៉ាងណាមិញ នាងត្រូវបានគេស្គាល់ថា The Mars Generation ហើយនៅក្នុងឆ្នាំ២០២២ នាងត្រូវបានគេជ្រើសរើស ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងចំណោម ៥នាក់នៅក្នុងពិភពលោក ដើម្បីធ្វើការជាមួយអង្គការ NATO ហើយនាងជាសមាជិកនៃ…

ប្លែកភ្នែកក្រោយឃេីញ ដួង ម៉ានិច និងស៊ីន យូប៊ីន គ្រងឈុតទេវតាឆ្នាំថ្មី ស្រស់ស្អាតដូចគ្នា
អាចនិយាយបានថា កញ្ញា ដួង ម៉ានិច និងកញ្ញា ស៊ីន យូប៊ីន ជាសិល្បការិនីផ្នែកសម្ដែង ដែលមានទេពកោសល្យ និងសមត្ថភាព។ ហើយអ្នកទាំងពីរក៏ជាតារាស្រី មានឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រពីមហាជនច្រើនដូចគ្នាផងដែរ។ លើសពីនេះទៅទៀត មិនត្រឹមតែជាជាតារាល្បីប៉ុណ្ណោះទេ តែកញ្ញា ដួង ម៉ានិច និងកញ្ញា ស៊ីន យូប៊ីន មានរូបសម្ផស្សស្រស់ស្អាត និងមានភាពទាក់ទាញ់មិនចាញ់គ្នាឡើយ។ មួយវិញទៀត គ្រប់ពេលតារាទាំងពីរដយងនេះ តុបតែងខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់បែបហ្វេសស៊ិន ធ្វើឲ្យហ្វេនៗមើលឡើងភ្លឹកគ្រប់គ្នា។ លើសពីនេះទៅទៀត អ្វីតែតែគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះទាំងកញ្ញា ដួង ម៉ានិច រួមជាមួយនឹងកញ្ញា ស៊ីន យូប៊ីន បានថតរូបតុបតែងខ្លួនស្លៀកឈុតទេវតាឆ្នាំថ្មី ដែលមានព្រះនាមព្រះនាងកិមិរាទេវី។ ដោយរូបភាពទាំងនោះ មើលទៅអ្នកទាំងពីរ ពិតជាសមសួនស្រស់សោភាខ្លាំងតែម្ដង រហូតធ្វើឲ្យអ្នកគាំទ្រ ពោលពាក្យសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា៕ សូមទស្សនារូបភាពខាងក្រោម៖

សាយ សៀរ៉ា ត្រៀមចេ.ញ.ទៅសម្តែងនៅបា.រាំ.ង ក្រោ.យ.ជំ.ងឺរ.លា.កសសៃ.ឈា.ម.ផ្ទៃមុខជាសះស្បើ.យ
ភ្នំពេញ ៖ ក្រោយស្ថានភាព.ជំ.ងឺរ.លា.កសសៃឈា.ម.ផ្ទៃមុខបានជា.សះ.ស្បើ.យស្ទើរ១០០ភាគរយហើយនោះលោក សាយ សៀរ៉ា នឹងចេញទៅសម្តែងនៅប្រទេសបារាំង នៅចុងខែមីនានេះ ដើម្បីបម្រើអារម្មណ៍បងប្អូនខ្មែរ ដែលរស់នៅទីនោះបានសប្បាយរីករាយនាឱកាសចូលឆ្នាំថ្មីចូលមកដល់។ តាមគម្រោងតារាសម្តែងរូបនេះនឹងចេញទៅប្រទេសបារាំងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ខណះពេលដែលការស.ម្តែ.ងរបស់លោកគ្រោ.ងធ្វើឡើងនៅពីរប្រទេសផ្សេងគ្នាគឺបារាំង និងអាល្លឺម៉ង់។ មុនពេលកំណត់នៃការចាកចេញទៅសម្តែងនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបខាងលើនេះលោក សាយ សៀរ៉ា បានពើ.ប.ប្រទះនូវជំ.ងឺ.រលា.កស.សៃ.ផ្ទៃមុខទី៧ ធ្វើឲ្យលោកវៀ.ចមុ.ខ.មា.ត់.នឹងភ្នែក ហើយលោកក៏បានប្រញ៉ា.ប់ប្រញ៉ា.ល់ចេញទៅព្យាបាលនៅក្នុងប្រទេសថៃ។ ក្រោយការសម្រាកព្យាបាលនៅទីនោះប្រមាណជា១សប្តាហ៍អាការៈជំ.ងឺរប.ស់លោកបានវិវឌ្ឈន៍ម.ករកសភា.ពកា.ន់តែប្រសើរឡើង ហើយលោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិ.ញឆាប់ៗនេះ ដើម្បីត្រៀមចេញទៅសម្តែងនៅទ្វីបអឺរ៉ុប។ ការ.ជំ.ងឺបា.នធូរស្បើ.យច្រើននាពេលនេះលោក សាយ សៀរ៉ា ក៏បានបង្ហោះសារតាមបណ្តាញសង្គមប្រាប់ដល់ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រដែលតែងតែបារម្ភ និងបានសាកសួរសុខទុក្ខជាបន្តបន្ទាប់ថា ពេលនេះខ្ញុំបាទមានសុខភាពធម្មតាវិញហើយ ២ថ្ងៃទៀតពេទ្យឲ្យទៅស្រុកយើងវិញហើយ ពុកម៉ែបងប្អូនដែលរស់នៅប្រទេសបារំាងនឹងប្រទេសអាល្លឺម៉ង់ជួបគ្នាទី២៨ខែ៣នឹងខ្ញុំហោះទៅហើយ សូមពុកម៉ែបងប្អូនចូលរួមរាំលេងយ៉ាងសប្បាយជាមួយយើងខ្ញុំទៅពីស្រុកខ្មែរទៅ។ តារាសម្តែងលោក សាយ សៀរ៉ា បានលើកឡើងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា ការដែលលោ.កធ្លា.ក់ខ្លួនឈឺបែបនេះ ក៏ដោយសារលោកគិតច្រើន គេ.ងមិ.នលក់ ព្រោះតែចង់ធ្វើផ្ទះជូនអ្នកមានគុណនៅឯស្រុកកំណើតបានរស់នៅសមរម្យនិងគេ ខណៈដែលការងារសិល្បៈរបស់លោកមិនសូវមានឡើយចាប់តាំងពីឆ្នាំ២០១៩ ដែលកម្ពុជាវា.យ.លុ.កខ្លាំងដោយ.ជំ.ងឺ.កូវី.ដ រហូតមកដល់ពេលនេះមិនទាន់ងើ.បឡើ.ងវិញនៅឡើយ។ យ៉ាងណាបន្ទាប់ពីទទួលបានកា.រព្យា.បា.ល និងមើលថែពីគ្រូពេទ្យជំនាញ លោកបានធូរច្រើន ហើយផ្ទៃមុខ និងមាត់របស់លោកស្ទើរតែវិលមករកសភាពដើមវិញហើយ៕ រក្សាសិទ្ធិដោយ…

សាយ សៀរ៉ា ប្រាប់ពីអាការ មុនធ្លា.ក់.ខ្លួ.នឈឺវៀ.ច.មុ.ខវៀ.ច.មា.ត់ រហូតគេ.ងនៅពេ.ទ្យក្រៅប្រទេស
តារាសម្ដែងប្រុស សាយ សៀរ៉ា កំពុងសម្រាក និងព្យាបា.លជំ.ងឺ.រលា.ក.ស.សៃឈា.មផ្ទៃមុខដែលបណ្ដាលឲ្យលោកវៀចមុខវៀចមាត់ នៅមន្ទីរពេទ្យប្រយ៉ាថៃ១ នាទីក្រុងបាងកក។ គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ ស្ថានភាពជំងឺរបស់លោកបានធូរបន្ដិចហើយ ប៉ុន្ដែស្ថានភាពជំ.ងឺ.របស់លោកត្រូវបន្ដតា.ម.ដានដោយវេជ្ជបណ្ឌិតជំនាញ។ លោក សាយ សៀរ៉ា បានប្រាប់ Sabay នៅមុននេះបន្ដិចថា ការធ្លាក់ខ្លួនឈឺ.បែបនេះ ក៏ដោយសារលោកគិ.តច្រើន គេងមិនលក់ ព្រោះតែច.ង់ធ្វើផ្ទះជូនអ្នកមានគុណនៅឯស្រុកកំណើតបានរស់នៅស.ម.រម្យនិងគេ ខណៈដែលការងារសិល្បៈរបស់លោកមិនសូវមានឡើយចា.ប់ តាំងពីឆ្នាំ២០១៩ ដែលកម្ពុជាវាយលុកខ្លាំងដោយជំ.ងឺ.កូវីដ រហូតមកដល់ពេលនេះមិនទាន់ងើបឡើងវិញនៅឡើយ។ សាយ សៀរ៉ា៖ “ប៉ុន្មានឆ្នាំចុងក្រោយនេះ…ទទួលស្គាល់ថាខ្លួនឯងគិតច្រើន! ឧស្សាហ៍.ឈឺ.ក្បា.ល ហើយមុនកើតជាអីចឹង មុខខ្ញុំខាងស្ដាំញាក់អត់កើតទេ វាប្រទាញប្រទុងគ្នា ញ៉ាំបាយក៏ធ្លា.ក់ ញ៉ាំទឹកក៏ធ្លា.ក់ ហើយពេទ្យនៅខ្មែរ និងនៅថៃថា យើងរលា.កសរសៃឈា.ម”។ បន្ទាប់ពីទទួលបានការព្យា.បា.ល និងមើលថែខ្ពស់ពីគ្រូពេទ្យជំនាញ តារាសម្ដែងរូបសង្ហារ សៀរ៉ា បានធូរច្រើន ហើយផ្ទៃមុខ និងមាត់របស់លោកស្ទើតែវិលមករកសភាពដើមវិញហើយ។ ទាក់ទងនឹងការ.ឈឺស្កា.ត់.យ.ប់ព្រលប់ គេកម្រឃើ.ញតារារូបនេះ គេងពេទ្យយូរណាស់ ប៉ុន្ដែដោយ ម្ដងនេះស្ថានភាពធ្ង.ន់.ធ្ងរ.ទាក់ទងនឹងផ្ទៃមុខផង លោកក៏សម្រេច.ស.ម្រាកពេ.ទ្យយូរ ហើយអ្នកគាំទ្រ និងមិត្ដសិល្បៈឯណេះវិញ ក៏បានផ្ញើសារបង្ហាញពីក្ដីនឹករលឹក…

ប្រហែលជិតឮ ដំណឹងល្អហើយ បើ រ៉េត សារីតា និងគូស្នេហ៍ ផ្អែមល្ហែមម្លឹងៗ
បើនិយាយអំពីអតីតបវកញ្ញាចក្រវាឡកម្ពុជា២០២០ អ្នកលេងបណ្ដាញសង្គមប្រាកដស្គាល់រួចមកហើយថាជា កញ្ញា រ៉េត សារីតា ដែលមានសម្ផស្សយ៉ាងស្រស់សោភា រាងតូចច្រឡឹង ពោលពេញទៅដោយ សមត្ថភាព ចំណេះដឹង ភាពជឿជាក់ និងការតស៊ូ។ អ្វីដែលអ្នកគាំទ្រគ្រប់គ្នាតែងកោតសរសើរដល់រូបនាងនោះគឺ ក្រៅពីភាសាកំណើត នាងអាចនិយាយភាសាបរទេបបាន២ភាសា យ៉ាងស្ទាតជំនាញ គឺភាសាអង់គ្លេស និងភាសាបារាំង។ យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតបវកញ្ញារួចមក បវកញ្ញារូបនេះបានបង្ហាញមុខគូស្នេហ៍របស់នាង ដែលជាជនជាតិបរទេស ហើយពួកគេទាំងពីរតែងតែបង្ហោះរូបភាពសកម្មភាព ស្និតស្នាល ផ្អែមល្ហែម និងក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក យ៉ាងល្អុកល្អើន និងមានក្ដីសុខជាច្រើនផងដែល។ ជាការពិតណាស់ ក្រោយបានឃើញបែបនេះហើយ ហ្វេនៗបាននាំគ្នានិយាយថា «ផ្អែមល្ហែមម្លឹងៗ មិនអាណិតហ្វេនទេអី Queen, ពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់មួយគូនេះ» ហើយពួកគេបានលើកឡើងបន្ថែមទៀតថា «ប្អូនស្រីរបស់ រ៉េត សារីតា ទើបតែភ្ជាប់ពាក្យរួចកាលពីថ្មីៗកន្លងទៅនេះទេ ប្រហែលឆាប់ៗនេះអាច ឮដំណឹងល្អពីQueen ម្ដងហើយបើស្រឡាញ់គ្នាខ្លាំងយ៉ាងនេះ»៕ សូមទស្សនារូបភាពខាងក្រោម៖

ឃើញមិនមាត់ៗ មិនមែនអត់មានទេ! វណ្ណដា ឈ្នះពានស្រុកក្រៅច្រើនមិនធម្មតា
ជាការពិតណាស់ កំពូលតារាចម្រៀងរ៉េប ដ៏មានឈ្មោះបោះសម្លេង លោក វណ្ណដា មិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជានោះទេ បទចម្រៀងរបស់លោក ក៏កំពុងតែទទួលបានការស្ដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដាក្រៅប្រទេសផងដែរ។ អ្វីដែលធ្វើឲ្យតារាប្រុសវ័យក្មេងរូបនេះ ទទួលបានភាពជោគជ័យទៅដល់បរទេសទៀតនោះគឺ ទេពកោសល្យសរសេរប៉ារ៉ូលបទចម្រៀងមួយៗចេញមកគឺខ្លឹមតែម្ដង។ លើសពីនោះ វណ្ណដា ក៏ជាមនុស្សចេះដាក់ខ្លួន និង ចេះគោរពរៀមច្បង មិនឆ្មើងឆ្មៃនោះទេ។ ជាពិសេស លោកមិនដែលមានអំនួតអួតអាងអំពីភាពល្បីល្បាញរបស់ខ្លួនឡើយ លោកនៅតែខិតខំព្យាយាមបង្កើតបទចម្រៀងថ្មីៗមានគុណភាពដល់ហ្វេនៗទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ តារារ៉េប លោក វណ្ណដា ធ្លាប់បានឈ្នះពានរង្វាន់នៅឯក្រៅប្រទេស សរុបគឺ៦ពានទៅហើយ នេះបានបញ្ជាក់ឲ្យឃើញថា លោកពិតជាមានឥទ្ធិពលនៅក្នុងវិស័យចម្រៀងរ៉េបពិតមែន។ នៅក្នុងនោះ ពានរង្វាន់ដែលបានមកពីសក្តានុពល របស់ វណ្ណដា ទទួលបាន ពីក្រៅប្រទេស ទាំង៦នោះមានដូចជា៖ ១. VANNDA Ranked #6 Aisan Hip-hop Artist in Top50 By Lifted Asia ២. December 2021 Cover Artist…

ជាសំណាងមនុស្សស្រី! អ្នកឧកញ៉ា គិត ម៉េង បង្ហាញសារដ៏វែង ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍
ភ្នំពេញ៖ ងាកមកមើលគូស្វាមីភរិយារបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ស្រីតូច ចំណាន ឯណេះវិញ ត្រូវបានអ្នកលេងបណ្ដាញសង្គមតែងតែបានឃើញ អ្នកឧកញ៉ា បង្ហោះរូបភាពជាមួយគ្រួសាររបស់លោក រស់នៅប្រកបដោយក្ដីស្រឡាញ់ សេចក្ដីសុខ និងសុភមង្គល ក្រោយអ្នកឧកញ៉ា បានតភ្ជាប់ខ្សែជីវិត អាពាហ៍ពិពាហ៍ ជាមួយនឹងលោកជំទាវ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។ ជាការពិតណាស់ ថ្ងៃនេះដែលគឺជាខួបអាពាហ៍ពិពាហ៍៨ឆ្នាំ របស់អ្នកឧកញ៉ា ជាមួយនឹងលោកជំទាវ ដោយអ្នកលេងបណ្ដាញសង្គមបានឃើញអ្នកឧកញ៉ា បង្ហោះជាមួយរូបភាពក្នុងទិដ្ឋភាពថ្ងៃអាពាពិហ៍ពិពាហ៍របស់លោក និងភ្ជាប់ជាមួយសំណេរ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ អំពីប្រវត្តស្នេហារបស់លោក ជាមួយភរិយាបណ្ដូលចិត្ត បានយ៉ាងក្បោះក្បាយ ដែលក្នុងសំណេរនោះអ្នកឧកញ៉ា បានសរសេររៀបរាប់មកថា៖ «នៅថ្ងៃដ៏ពិសេសនេះ បងចង់ប្រាប់មនុស្សទាំងអស់នៅលើពិភពលោកម្តងទៀត ដោយក្តីរីករាយថា ការរៀបអាពាហ៍ពិពាហ៍ជាមួយអូនគឺជារឿងដ៏ប្រពៃបំផុតដែលបានកើតទ្បើងចំពោះបង។ បងជ្រើសរើសស្ត្រីដ៏ល្អត្រឹមត្រូវម្នាក់ដែលធ្វើឱ្យបងសប្បាយចិត្តជារៀងរាល់ថ្ងៃបងចងចាំនូវផ្កាដ៏ស្រស់ស្អាត ស្នាមញញឹមដ៏រីករាយ និងបរិយាកាសពោរពេញដោយក្តីស្រទ្បាញ់នៃថ្ងៃមង្គលការរបស់យើង។ ថ្ងៃដែលអូននិងបងកាន់ដៃគ្នាលើផ្លូវជីវិតស្វាមីភរិយា គឺជាថ្ងៃដ៏រីករាយបំផុតក្នុងជីវិតរបស់បង ហើយចាប់តាំងពីពេលនោះមក សុភមង្គលនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។ អូន ចំណាន បានបង្ហាញឲ្យឃើញថាស្នេហាមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ តែជាអារម្មណ៍ដែលគាត់បង្ហាញរៀងរាល់ថ្ងៃ។ ចំណាន ធ្វើឱ្យខ្ញុំស្រទ្បាញ់គាត់ជាខ្លាំង។» …