បើនិយាយអំពីអតីតបវកញ្ញាចក្រវាឡកម្ពុជា២០២០ អ្នកលេងបណ្ដាញសង្គមប្រាកដស្គាល់រួចមកហើយថាជា កញ្ញា រ៉េត សារីតា ដែលមានសម្ផស្សយ៉ាងស្រស់សោភា រាងតូចច្រឡឹង ពោលពេញទៅដោយ សមត្ថភាព ចំណេះដឹង ភាពជឿជាក់ និងការតស៊ូ។ អ្វីដែលអ្នកគាំទ្រគ្រប់គ្នាតែងកោតសរសើរដល់រូបនាងនោះគឺ ក្រៅពីភាសាកំណើត នាងអាចនិយាយភាសាបរទេបបាន២ភាសា យ៉ាងស្ទាតជំនាញ គឺភាសាអង់គ្លេស និងភាសាបារាំង។ យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតបវកញ្ញារួចមក បវកញ្ញារូបនេះបានបង្ហាញមុខគូស្នេហ៍របស់នាង ដែលជាជនជាតិបរទេស ហើយពួកគេទាំងពីរតែងតែបង្ហោះរូបភាពសកម្មភាព ស្និតស្នាល ផ្អែមល្ហែម និងក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក យ៉ាងល្អុកល្អើន និងមានក្ដីសុខជាច្រើនផងដែល។ ជាការពិតណាស់ ក្រោយបានឃើញបែបនេះហើយ ហ្វេនៗបាននាំគ្នានិយាយថា «ផ្អែមល្ហែមម្លឹងៗ មិនអាណិតហ្វេនទេអី Queen, ពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់មួយគូនេះ» ហើយពួកគេបានលើកឡើងបន្ថែមទៀតថា «ប្អូនស្រីរបស់ រ៉េត សារីតា ទើបតែភ្ជាប់ពាក្យរួចកាលពីថ្មីៗកន្លងទៅនេះទេ ប្រហែលឆាប់ៗនេះអាច ឮដំណឹងល្អពីQueen ម្ដងហើយបើស្រឡាញ់គ្នាខ្លាំងយ៉ាងនេះ»៕ សូមទស្សនារូបភាពខាងក្រោម៖

ឃើញមិនមាត់ៗ មិនមែនអត់មានទេ! វណ្ណដា ឈ្នះពានស្រុកក្រៅច្រើនមិនធម្មតា
ជាការពិតណាស់ កំពូលតារាចម្រៀងរ៉េប ដ៏មានឈ្មោះបោះសម្លេង លោក វណ្ណដា មិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជានោះទេ បទចម្រៀងរបស់លោក ក៏កំពុងតែទទួលបានការស្ដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដាក្រៅប្រទេសផងដែរ។ អ្វីដែលធ្វើឲ្យតារាប្រុសវ័យក្មេងរូបនេះ ទទួលបានភាពជោគជ័យទៅដល់បរទេសទៀតនោះគឺ ទេពកោសល្យសរសេរប៉ារ៉ូលបទចម្រៀងមួយៗចេញមកគឺខ្លឹមតែម្ដង។ លើសពីនោះ វណ្ណដា ក៏ជាមនុស្សចេះដាក់ខ្លួន និង ចេះគោរពរៀមច្បង មិនឆ្មើងឆ្មៃនោះទេ។ ជាពិសេស លោកមិនដែលមានអំនួតអួតអាងអំពីភាពល្បីល្បាញរបស់ខ្លួនឡើយ លោកនៅតែខិតខំព្យាយាមបង្កើតបទចម្រៀងថ្មីៗមានគុណភាពដល់ហ្វេនៗទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ តារារ៉េប លោក វណ្ណដា ធ្លាប់បានឈ្នះពានរង្វាន់នៅឯក្រៅប្រទេស សរុបគឺ៦ពានទៅហើយ នេះបានបញ្ជាក់ឲ្យឃើញថា លោកពិតជាមានឥទ្ធិពលនៅក្នុងវិស័យចម្រៀងរ៉េបពិតមែន។ នៅក្នុងនោះ ពានរង្វាន់ដែលបានមកពីសក្តានុពល របស់ វណ្ណដា ទទួលបាន ពីក្រៅប្រទេស ទាំង៦នោះមានដូចជា៖ ១. VANNDA Ranked #6 Aisan Hip-hop Artist in Top50 By Lifted Asia ២. December 2021 Cover Artist…

ជាសំណាងមនុស្សស្រី! អ្នកឧកញ៉ា គិត ម៉េង បង្ហាញសារដ៏វែង ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍
ភ្នំពេញ៖ ងាកមកមើលគូស្វាមីភរិយារបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ស្រីតូច ចំណាន ឯណេះវិញ ត្រូវបានអ្នកលេងបណ្ដាញសង្គមតែងតែបានឃើញ អ្នកឧកញ៉ា បង្ហោះរូបភាពជាមួយគ្រួសាររបស់លោក រស់នៅប្រកបដោយក្ដីស្រឡាញ់ សេចក្ដីសុខ និងសុភមង្គល ក្រោយអ្នកឧកញ៉ា បានតភ្ជាប់ខ្សែជីវិត អាពាហ៍ពិពាហ៍ ជាមួយនឹងលោកជំទាវ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។ ជាការពិតណាស់ ថ្ងៃនេះដែលគឺជាខួបអាពាហ៍ពិពាហ៍៨ឆ្នាំ របស់អ្នកឧកញ៉ា ជាមួយនឹងលោកជំទាវ ដោយអ្នកលេងបណ្ដាញសង្គមបានឃើញអ្នកឧកញ៉ា បង្ហោះជាមួយរូបភាពក្នុងទិដ្ឋភាពថ្ងៃអាពាពិហ៍ពិពាហ៍របស់លោក និងភ្ជាប់ជាមួយសំណេរ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ អំពីប្រវត្តស្នេហារបស់លោក ជាមួយភរិយាបណ្ដូលចិត្ត បានយ៉ាងក្បោះក្បាយ ដែលក្នុងសំណេរនោះអ្នកឧកញ៉ា បានសរសេររៀបរាប់មកថា៖ «នៅថ្ងៃដ៏ពិសេសនេះ បងចង់ប្រាប់មនុស្សទាំងអស់នៅលើពិភពលោកម្តងទៀត ដោយក្តីរីករាយថា ការរៀបអាពាហ៍ពិពាហ៍ជាមួយអូនគឺជារឿងដ៏ប្រពៃបំផុតដែលបានកើតទ្បើងចំពោះបង។ បងជ្រើសរើសស្ត្រីដ៏ល្អត្រឹមត្រូវម្នាក់ដែលធ្វើឱ្យបងសប្បាយចិត្តជារៀងរាល់ថ្ងៃបងចងចាំនូវផ្កាដ៏ស្រស់ស្អាត ស្នាមញញឹមដ៏រីករាយ និងបរិយាកាសពោរពេញដោយក្តីស្រទ្បាញ់នៃថ្ងៃមង្គលការរបស់យើង។ ថ្ងៃដែលអូននិងបងកាន់ដៃគ្នាលើផ្លូវជីវិតស្វាមីភរិយា គឺជាថ្ងៃដ៏រីករាយបំផុតក្នុងជីវិតរបស់បង ហើយចាប់តាំងពីពេលនោះមក សុភមង្គលនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។ អូន ចំណាន បានបង្ហាញឲ្យឃើញថាស្នេហាមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ តែជាអារម្មណ៍ដែលគាត់បង្ហាញរៀងរាល់ថ្ងៃ។ ចំណាន ធ្វើឱ្យខ្ញុំស្រទ្បាញ់គាត់ជាខ្លាំង។» …

ពិតជាខុសគ្នាឆ្ងាយណាស់ ក្រោយឃើញរូបភាព ដេនីឃ្វាន់ មួយសន្លឹកនេះ…
ពិតជាខុសគ្នាឆ្ងាយណាស់ ក្រោយឃើញរូបភាព ដេនីឃ្វាន់ មួយសន្លឹកនេះ…

ចែកគ្នាដឹង ទេវតាឆ្នាំថ្មីឆ្នាំថោះ នឹងយាងមក ៤រសៀល ថ្ងៃ១៤មេសា សោយ…
យល់ដឹង៖ សម្រាប់មហាសង្ក្រានឆ្នាំនេះគឺឆ្នាំថោះ (ទន្សាយ) ត្រូវវេនរបស់ព្រះបុត្រីទី៦ មានព្រះ នាមថា កិមិរាទេវី ទ្រង់នឹងយាងចូលមកនៅក្នុង ថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល។ ជាក់ស្តែង តាមប្រភពមួយចេញពី គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ ព្រះបុត្រីទី៦ មានព្រះ នាមថា កិមិរាទេវី ទ្រង់សោយ ចេកណាំវ៉ា ចេកទឹក ដែលគង់នៅលើខ្នង មាហឹសៈ (សត្វក្របី) ជាពាហនៈ ដែលនឹង ដង្ហែរ ព្រះសិរសា ព្រះកបិលមហាព្រហ្ម ជាព្រះបិតា នាឆ្នាំនេះ នាពេលខាងមុខ ក្នុងឱកាសជូនពរជ័យ ប្រជារាស្រ្តទូទាំងប្រទេសដូច្នេះដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

ប្ដីខំទៅធ្វើការជាពលករកូរ៉េផ្ញើលុយឱ្យប្រពន្ធចាយរហូត លុះពេលត្រូវឆ្នោត៣៤ម៉ឺនដុល្លារបែរជាប្រពន្ធការប្ដីថ្មី ប្ដីបានត្រឹមពោលពាក្យទាំងឈឺចាប់ថា…(មានវីដេអូ)
ប្ដីខំទៅធ្វើការជាពលករកូរ៉េផ្ញើលុយឱ្យប្រពន្ធចាយរហូត លុះពេលត្រូវឆ្នោត៣៤ម៉ឺនដុល្លារបែរជាប្រពន្ធការប្ដីថ្មី ប្ដីបានត្រឹមពោលពាក្យទាំងឈឺចាប់ថា…ដើម្បីជ្រាបព័ត៌មាននេះច្បាស់សូមប្រិយមិត្តទស្សនាវីដេអូដែលនៅខាងក្រោមនេះ៖

ហ៊ានណាស់!! គង់ ចាន់ស្រីមុំ សម្ដែងដល់ៗ ជាមួយតារាប្រុសរូបនេះ
ភ្នំពេញ៖ ពិតណាស់ បច្ចុប្បន្ននេះ តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ តែងតែទាញយកចំណាប់អារម្មណ៍ពីហ្វេនៗ ព្រមទាំងមហាជនជាច្រើន ទៅលើសកម្មភាពផ្សេងៗ មិនថាជាការកម្សាន្តផ្ទាល់ខ្លួន ក៏ដូចជា ការងារនៅក្នុងវិស័យសិល្បៈ ទាំងការសម្ដែង និងធ្វើជាពិធីការិនី ផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ ស្រាប់តែបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្រឡាំងកាំង ជាមួយនឹងរូបភាពដ៏ផ្អែមល្ហែម ដែលបានបង្ហាញចេញពីក្នុងកម្មវិធី 3Fun ជាមួយនឹងឈុតឆាក កៀកកើយយ៉ាងស្និទ្ធស្នាល ជាមួយនឹងតារាសម្ដែងប្រុស លោក ពឹង ពុទ្ធិស័ក្ដិ។ ជាពិសេស អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែជក់ចិត្ត មើលឃើញពីឈុតផ្អែមល្ហែមនៅក្នុងនោះ ស្របពេលដែលមានរូបភាពបង្ហាញពីការប៉ះពាល់ ថើ.បគ្នាយ៉ាងក្ដៅគគុក រវាងតារាប្រុសស្រីទាំងពីរដួងនេះ នៅពីមុខពិធីករផ្សេងទៀត។ តែទោះជាយ៉ាងណា នេះគ្រាន់តែសិល្បៈនៃការសម្ដែងឈុតមួយ ដែលអ្នកទាំងពីរ បានបង្ហាញពីសមត្ថភាព និងទេពកោសល្យយ៉ាងល្អ ផងដែរ៕ ប្រភពរូបភាព៖ 3fun channel cambodia សូមទស្សនារូបភាពខាងក្រោម៖…

រាងអើយរាង! ហេតុតែរាងគេស្អាត ពេជ្រវត្តី សារ៉ាវឌ្ឍី ទោះស្លៀកសាមញ្ញៗប៉ុណ្ណា ក៏ជះសម្រស់ស្អាត
ព្រះសីហនុ៖ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ជាអតីតបវកញ្ញា Miss Grand International2022 តំណាងឲ្យប្រទេសកម្ពុជា ដែលមានសមត្ថភាពខ្លាំង មិនថាចំណេះដឹង សម្រស់ស្រស់ស្អាត និងភាពជឿជាក់ ក្រោមការគាំទ្របន្ថែមពីមហាជនបានធ្វើឲ្យនាងអាចឈានជើង ទទួលបានលំដាប់រងទី៥ នៅលើឆាកប្រកួតបវកញ្ញាអន្ដរជាតិ។ បច្ចុប្បន្ន បវកញ្ញាកម្ពុជារូបនេះ គឺកាន់តែមានកេរ្ដិ៍៍ឈ្មោះកាន់តែល្បីខ្លាំងឡើងៗ មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ កាន់តែទទួលបានការងារជាច្រើនជាបន្ដបន្ទាប់ ក្នុងវិស័យសិល្បៈ ដែលនាងបានសម្ដែងនៅក្នុងភាពយន្ដខ្មែរ ក្នុងប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស និងជាពិសេសថ្មីៗនេះ នាងបានចូលរួមសម្ដែងក្នុងខ្សែរភាពយន្ដខ្មែរខ្នាតធំមួយ គឺរឿង អប្សរាមហាអង្គរ ជាតួអង្គនាង ឆផ្កា។ ជាការពិតណា កាលពីម្សិលមិញនេះ នាងបានធ្វើដំណើរទៅលេងនៅ ក្រុងព្រះសីហនុ ដោយស្លៀកសម្លៀកបំពាក់ឈុតសាមញ្ញាៗ តែឈុតនេះបានបញ្ចេញរាងយ៉ាងតូចច្រឡឹងរបស់នាង យ៉ាងស្រស់ស្អាតខ្លាំងណាស់ជាមួយពណ៌សម្បុរ សម៉ត់ភ្លឺរលោង គួរឲ្យស្រឡាញ់ខ្លាំងណាស់ បូកផ្សំទាំងទេសភាពយ៉ាងស្រស់ត្រកាល ស្រស់ស្រាយថែមទៀតនោះ គឺកាន់តែជះរាង និងសម្ផស្សរបស់នាងកាន់តែស្អាតទ្វេដងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ក្រោយអ្នកលេងបណ្ដាញសង្គម បានឃើញរូបរបស់នាងប៉ុន្មានសន្លឹកនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាង សរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងមិនដាច់ពីមាត់ និងបានលួចចិត្តអ្នកគាំទ្រសឹងតែគ្រប់គ្នាទៅហើយ៕…

ស្អាតលើសពីស្អាត! ព្រះនាងតូច ជេនណា គ្រងរ៉ូបមួយនេះ សម្រស់លេចធ្លោខ្លាំង
ភ្នំពេញ៖ ព្រះនាងតូច នរោត្តម ជេនណា ទ្រង់ទើបតែចម្រើនព្រះជន្មរបស់ទ្រង់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងព្រះជន្មព្រះ១១វស្សាហើយក្នុងឆ្នាំនេះព្រះនាងតូច គឺជាសមាជិកនៃ ព្រះរាជវង្សានុវង្សកម្ពុជា និងត្រូវជាចៅរបស់ ព្រះបាទ សរោត្តម សីហមុនី និងត្រូវជាចៅទួតរបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលត្រូវជាព្រះរាជបុត្រីទីពីររបស់ ព្រះបាទ នរោត្តម បុប្ផាវី។ ព្រះនាងតូច ត្រូវបានមហាជនស្គាល់ទ្រង់ជា តារាចម្រៀង តារាសម្ដែង អ្នករាំ តារាបង្ហាញម៉ូត និងជាទូតសុឆន្ទៈជាច្រើនក្រុមហ៊ុនផងដែល។ បច្ចុប្បន្ននេះ ព្រះនាងពិតជាមានកិត្តិនាមយ៉ាងល្បឺរន្ទឺ មួយវិញទៀតព្រះនាងមានទាំងព្រមតែម្ដង មិនថារូបសម្ផស្ស ទេពកោសល្យ សមត្ថភាព និងចំណេះដឹង ដែលសព្វថ្ងៃនេះ ព្រះនាងតូចកំពុងរៀនទាំងអស់៥ភាសារ រួមទាំងភាសារកំណើតរបស់ទ្រង់ ព្រះនាងតូចអាចនិយាយបាន២ភាសារបានយ៉ាងស្ទាត់ជំនាញ គឺភាសារអង់គ្លេស និងភាសារបារាំង។ យ៉ាងណាមិញ កាលពីព្រឹកមិញនេះ អ្នកលេងបណ្ដាញសង្គមបានឃើញព្រះនាងបង្ហោះ រូបភាពប៉ុន្មានសន្លឹករបស់ទ្រង់ ក្នុងន័យដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ពុកម៉ែបងប្អូនមាមីងជិតឆ្ងាយ ដែលបានផ្ញើរសារជូនពរជាច្រើនហូរហែក្នុងថ្ងៃរំលឹកកំណើតរបស់ព្រះនាង ជាមួយរូបភាពព្រះនាងតូច គ្រងរ៉ូបពណ៌ស្វាយ ដែលមើលទៅគឺ ពិតជារំលិចភាពស្រស់ស្អាតជាខ្លាំង ជាមួយរូបឆោមលោមពណ៌របស់ព្រះនាងតូច…

ប្អូនស្រីយូប៊ីន កាន់តែធំកាន់តែស្អាត…
កម្សាន្ត៖ ជាការពិតណាស់ តារាស្រីដែលទើបនឹងផ្ទុះប្រជាប្រិយភាព ស៉ីន ជេននី ដែលត្រូវជាប្អូនស្រីបង្កើតរបស់តួឯកស្រី ស៉ីន យូប៊ីន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ជាពិសេស ថ្មីៗកន្លងទៅនេះ គេឃើញវត្តមានរបស់ តារាស្រីរូបនេះ ចូលរួមកម្មវិធីនៅឯផ្សារទំនើបជីបម៉ុងម៉ល ដោយមានហ្វេនៗជាច្រើននាក់ទៅគាំទ្ររូបនាង និងថតរូបបង្ហោះពេញអ៉ិនធើណែត។ នៅក្នុងនោះ ស៉ីន ជេននី បានបង្ហាញស្នាមញញឹមដ៏ស្រស់ស្រាយ ឃើញហើយធ្វើឲ្យមហាជនបាក់ស្រឡាញ់តែម្ដង។ ទន្ទឹមនឹងនោះ គេនាំគ្នាប្រៀបធៀបសម្រស់នាងទៅនឹងយូប៊ីនដែលជាបងស្រី គឺអ្នកទាំងពីរមិនត្រឹមតែមានមន្ដស្នេហ៍នោះទេ ថែមទាំងសម្ដែងល្អដូចគ្នាទៀតផង៕

បេក្ខនារីម្នាក់នេះធ្វើឲ្យ វី ឌីណែត សម្រេចចិត្តធ្វើរឿងដ៏ពិបាកមួយ! (មានវីដេអូ)
ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកំពុងល្បី Duet Song Festival Cambodia បានធ្វើដំណើរមកដល់សប្តាហ៍ទី3ហើយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងរំជើបរំជួលបំផុតក្នុងសប្តាហ៍ទី 3 នេះគឺក្រុមរបស់តារាចម្រៀង វី ឌីណែត តែម្តង។ ខណៈដែលមានកំណត់ត្រឹម 6បេក្ខជន ក្នុងមួយក្រុម បើសិនជាតារាចម្រៀងពេញចិត្តបេក្ខជនរូបណាផ្សេងទៀត គឺតម្រូវឲ្យផ្លាស់ប្តូបេក្ខជនដែលបានរើសរួចចេញ។ ជាក់ស្តែងបេក្ខនារី សៀក ចិន្តា បានឆក់យកអារម្មណ៍តារាចម្រៀង វី ឌីណែត ឲ្យជ្រើសរើសយករូបនាងជាថ្នូរនឹងបេក្ខជនម្នាក់ក្នុងចំណោម 6 ដែល វី ឌីណែត បានរើសរួច។ គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia នឹងចូលមកដល់សប្តាហ៍ទី 4 ក្នុងរាត្រីថ្ងៃសៅរ៍នេះហើយ ដែលនឹងមានការចាក់ផ្សាយចាប់ពីម៉ោង 8 យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV៕ …

មិនទុកយូរ គូម៉ា ចេញមុខភ្លាមៗ ក្រោយគេរិះគន់ ឃេីញអ្នករួមការងារ ធ្លា.ក់ពីលើឆាក នៅមុខ លោកមិនជួយ (មានវីដេអូ)
ភ្នំពេញ៖ មហាជនដែលបានទៅទស្សនាផ្ទាល់ ការប្រគុំតន្រ្ដី Ganzberg កាលពីម្សិលមិញនៅឯខេត្តបាត់ដំបង វគ្គតារាចម្រៀប្រុស សម្លេងធ្ងន់ ផ្អែម គឺលោក គូម៉ា ឡើងបកស្រាយចម្រៀងនោះ មានហេតុការមួយកើតឡើង ដោយក្រុមការងារដែរជាអ្នកកាន់កាមេរ៉ាថតសកម្មភាពពេលលោកកំពុងតែច្រៀង ក្រុមការងារម្នាក់នោះបានថយក្រោយភ្លេចខ្លួនធ្លាក់ពីលើឆាកតែម្ដង ពេលនោះដែលគេសង្កេតឃើញថាតារាចម្រៀងប្រុសរូបនេះមិនបានបញ្ឈប់ការបកស្រាយច្រៀងរបស់លោកទេ គាត់បន្ដច្រៀងដូចជាគ្មានរឿងអ្វីកើតឡើងសោះ។ ដោយឡែក មានទស្សនិកជនដែលទៅទស្សនាផ្ទាល់ថតជាប់សកម្មភាពនោះរួចបានបង្ហោះជាសាធារណៈនៅក្នុងបណ្ដាញសង្គម TIKTOK និងមានអ្នកលេងបណ្ដាញសង្គមជាច្រើនអ្នកចូលទៅផ្ដល់មតិរិះគន់ មិនពេញចិត្តទាល់តែសោះសម្រាប់ការមិនខ្វាយខ្វល់ពីតារាចម្រៀងប្រុសនេះ។ មានមតិជាច្រើនបានលើកឡើងមកថា៖ ហេតុមានជាឃើញក្រុមការងារធ្លាក់ពីលើឆាកហើយមិនព្រមជួយគាត់? ហេតុអ្វីមិនឈប់ច្រៀងហើយទៅជួយលើគាត់សិនទៅ? យ៉ាងណាមិញ ក្រោយបានឃើញមតិរិះគន់ពីមហាជនជាច្រើន តារាចម្រៀប្រុសរូបនេះបានបកស្រាយយ៉ាងមានហេតុផលមកថា៖ «នៅពេលដែលខ្ញុំបានឃើញបងប្អូនរិះគន់មកកាន់រូប ខ្ញុំបែបនេះបានទើបឲ្យខ្ញុំសប្បាយចិត្តរីករាយខ្លាំងមែនទែន ព្រោះតែមតិរបស់ពួកគាត់គឺបានបង្កប់ដោយក្ដីស្រឡាញ់ ភាពចង់ជួយ នៅពេលដែលក្រុមការងារធ្លាក់នៅក្នុងស្ថានភាពបែបនេះ។ លោកបានបន្ថែមទៀតថា នៅក្នុងការប្រគុំតន្រ្ដីកាលពីយប់មិញនេះ ពេលដែលក្រុមការងារធ្លាក់ពីលើឆាកភ្លាម គឺអារម្មណ៍របស់ខ្ញុំច្របូកច្របល់ខ្លាំងមែនទែន ប៉ុន្ដែនៅពេលដែលគាត់ធ្លាក់ពីលើឆាកភ្លាមមានបងប្អូនក្រុមការងារពួកគាត់ស្ទុះមកជួយលើកគាត់ភ្លាមតែម្ដង ហើយការប្រគុំតន្រ្ដីកាលពីយប់មិញ ជាការប្រគុំតន្រ្ដីផ្សាយផ្ទាល់ចឹងក្រុមការងារក៏គាត់ឲ្យជាសញ្ញាបន្ដការច្រើនតទៅទៀត»។ គួរបញ្ជាក់ផងដែលថា នៅពេលដែលលោក គូម៉ា ច្រៀងចប់លោកបានសំដៅទៅកាន់ស្ទង់ក្រុមការងារកំពុងតែសម្រាក ហើយលោកក៏បានសួរសុខទុក្ខ សួរថាយ៉ាងមិញទៅហើយត្រូវកន្លែងណាខ្លះ? ក្រុមការងារដែលធ្លាក់ឆាកតបវិញថា៖ នៅឈឺត្រង់ចង្កេះ និងបែកបបូរមាត់ ហើយតារាចម្រៀងប្រុសរូបនេះ ក៏បាននិយាយលើកទឹកចិត្ដដល់គាត់ និងបានជូនជាថវិកាមួយចំនួនដល់គាត់ផងដែរ។ …

មិនខ្វល់ខ្លួនជា តារារៀមច្បង! ឱក សុគន្ធកញ្ញា លើកទឹកចិត្តអោប វណ្ណដា កណ្តាលឆាក (មានវីដេអូ)
ភ្នំពេញ៖ ថ្មីៗនេះ ជាមួយនឹងវត្តមាន តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា និង លោក វណ្ណដា នៅក្នុងការប្រគុំតន្រ្តី ដើម្បីអបអរសាទរ «ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» និងបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពីសួនច្បារវត្តបទុមវតី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ដែលតារាចម្រៀងទាំងពីររូបនេះ បានទាញយកចំណាប់អារម្មណ៍ហ្វេនៗ ជាមួយនឹងភាពស្និទ្ធស្នាលរបស់ពួកគេ។ ក្នុងនោះដែរ ស្របពេលដែលកំពុងតែ នៅលើឆាកតន្ត្រី អាយដលទាំងពីរដួងនេះ ដែលតែងតែស្ថិតនៅក្នុងចិត្តអ្នកគាំទ្រគ្រប់គ្នានោះ បានធ្វើឲ្យទស្សនិកជនរំភើបចិត្ត ជាមួយនឹងភាពស្និទ្ធស្នាលប្រៀបដូចជាបងប្អូន ក្នុងការលើកទឹកចិត្តចំពោះគ្នាទៅវិញទៅមក ជាពិសេស លោក វណ្ណដា ក៏បានជូននូវផ្កា ចំពោះ អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងឱកាសបុណ្យសិទ្ធិនារីអន្តរជាតិ ៨មីនា ទៀតផង។ យ៉ាងណាមិញ អ្នកគាំទ្រជាច្រើន ពិតជាបានសរសើរទៅលើការរាប់អាន ក្នុងនាមជាសិល្បករដូចគ្នា ដោយមិនខ្វល់ឬរើស.អើងពីកេរ្តិ៍ឈ្មោះល្បី ក៏ដូចជាសិស្សប្អូននិងសិស្សច្បងនោះឡើយ៕ សូមទស្សនារូបភាពខាងក្រោម៖ …

សម្រស់ដែលគ្រប់គ្នាប្រាថ្នា ទោះកំពុងមានផ្ទៃពោះ Patricia នៅតែញា.ក់ខ្លាំង
ថៃ៖ ជឿជាក់ថា អ្នកដែលតែងតែតាមដានវិស័យសិល្បៈថៃ ច្បាស់ជាបានជ្រាបពីដំណឹងដ៏រីករាយរបស់ តារាសម្ដែងស្រីវ័យក្មេង Patricia ដែលបានបញ្ចប់ភាពនៅលីវ ចូលរោងការជាមួយនឹងស្វាមីសេដ្ឋី Note Vises កាលពីចុងឆ្នាំមុន រហូតមកដល់ពេលនេះ នាងថែមទាំងបានបង្ហាញពីរឿងល្អមួយនៅក្នុងគ្រួសារ ជាមួយនឹងការមានផ្ទៃពោះកូនដំបូង ផងដែរ។ ដោយឡែក ស្របពេលកំពុងតែមានផ្ទៃពោះបែបនេះមែន តែបើក្រឡេកមកមើលពីសម្រស់របស់ តារាស្រីវ័យក្មេងរូបនេះ ហាក់ធ្វើឲ្យទស្សនិកជន ព្រមទាំងអ្នកគាំទ្រជាច្រើន មានការកោតសរសើរទៅលើស្ទាយ៍តែងខ្លួន នៅក្នុងរូបភាពថ្មីៗរបស់នាង ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ស្លៀករ៉ូប និងការតែងមុខ សក់យ៉ាងសុភាព ពោរពេញដោយភាពទាក់ទាញ ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញបែបនេះហើយ តារាស្រី Patricia ថែមទាំងទទួលបាននូវការពេញចិត្តពីហ្វេនៗ ចំពោះវត្តមាននៃការបង្ហាញសម្រស់របស់នាង ខណៈដែល នេះគឺជាសម្រស់ដ៏ផូរផង់មួយ នៅក្នុងក្ដីស្រមៃរបស់នារីៗជាច្រើន ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

មូលហេតុបែបនេះសោះ បានជាឪពុក វណ្ណដា មិនចោលមុខរបរកោសដូង ទោះកូនជាតារាលំដាប់
កម្សាន្ដ៖ លោក វណ្ណដា គឺជាតារាចម្រៀងរ៉េបវ័យក្មេងមួយរូបដែលមានប្រជាប្រិយភាព ភាពល្បីល្បាញខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើនសន្ធឹកសន្ធាប់ ទាំងក្នុងស្រុកនឹងក្រៅស្រុកផងដែល។ តារារ៉េបវ័យក្មេងមាន រូបសម្បត្តិសង្ហា ញញឹមស្រស់មានមន្ដស្នេហ៏ រូបនេះគឺមានការតស៊ូខ្លាំងណាស់ទម្រាំមានថ្ងៃនេះ លោកកើតក្នុងគ្រួសារក្រីក្រ តែលោកមិនដែលតូចចិត្ត ឬក៏អន់ចិត្តនោះទេ លោកជាក្មេងប្រុសម្នាក់ឧស្សាហ៍ព្យាយាម ដោយតាំងពីដើមមកគ្រួសាររបស់លោកប្រកបមុខរបរជាអ្នកកោសដូងដើម្បីផ្គត់ផ្គង់ជីវភាព នៅឯផ្សារលើកំពង់សោម។ យ៉ាងណាមិញ លោក វណ្ណដា ដោយដើរតាមក្ដីស្រមៃចង់ក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា លោកបានសូមគ្រួសារធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីសម្រេចក្ដីស្រមៃជាតារាចម្រៀង ដោយមានឪពុកជាកម្លាំងចិត្តពិសេសគាត់បានជូនលោកឡើងឡានទៅភ្នំពេញ ហើយមិនយូរប៉ុន្មានលោកក៏បានក្លាយជាតារាចម្រៀងម្នាក់ដ៏មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ដែលតែងតែនាំយកវប្បធម៌ អរិយធម៌ ដាក់ចូលក្នុងបទចម្រៀង ឲ្យពិភពលោកបានស្គាល់ពីអត្តសញ្ញាណខ្មែរទៀតផង។ លើសពីនេះ បើទោះបីមានកូនប្រុសជាតារាចម្រៀងដែលល្បីល្បាញខ្លាំងយ៉ាងណាក៏ដោយ តែឪពុករបស់តារាសម្រៀងប្រុសលំដាប់ពិភពលោករូបនេះ នៅតែបន្ដមុខរបរជាអ្នកកោសដូងដដែល ទោះកូនប្រុសធ្លាប់ប្រាប់ឲ្យឪពុកឈប់ប្រកបរបរនេះក៏ដោយ មិនចង់ឃើញឪពុកម្ដាយហត់នឿយតទៅទៀត តែឪពុកនៅតែបន្ដរបរនេះ ដោយឪពុកលោកបាននិយាយថា៖ គាត់មិនអាចឈប់បាននោះទេព្រោះ បើកាលណាគាត់សម្រាកនៅស្រណុកគឺទៅជាឈឺចុកសរសៃរទៅវិញបានធ្វើការងារខ្លះទៅបានបញ្ចេញជាតិពុលតាមរយៈការបញ្ចេញញឺសបានខ្លះ ដោយមិនគិតថាលោកមានកូនប្រុសជាតារាចម្រៀងលំដាប់ពិភពលោកនោះទេ។ សូមទស្សនារូបភាពខាងក្រោម៖