ភ្នំពេញ៖ មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ។ ដោយឡែកយោងតាមរយៈ ហ្វេសប៊ុករបស់ លោក យឹម តាស្រង់ បានធ្វើការបង្ហោះ នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ ដោយភ្ជាប់ រូបភាពគួរឲ្យចាប់អារម្មណ៍មួយទៅនឹង ឧកញ៉ា ហេង ឡុង ទទួលបានកាដូដ៏មានតម្លៃ ថ្លៃខ្លាំង ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅនឹងឡានមួយគ្រឿង។ ជាមួយគ្នានេះដែល តាមរយៈការបង្ហោះនោះ លោក ឧកញ៉ា ហេង ឡុង ត្រូវបានគេធ្វើជា Surprise ទៅដល់គេហដ្ឋាន ដោយត្រូវគេ ដឹកឡានថ្មីមួយគ្រឿង ទម្លាក់ពីឡាន កុងទឺន័រ…

សម្រស់កាលពេលនៅធ្វើជាតារា របស់លោកជំទាវ ស្រីតូច ចំណាន ពិតជាស្អាតណាស់…(មានវីដេអូ)
រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនប្រាកដជាជ្រាបរួចហើយថា លោកជំទាវ ស្រីតូច ចំណាន ដែលបច្ចុប្បន្នជាឧត្តមភរិយាអ្នកឧកញ៉ា គិត ម៉េង លំដាប់មហាសេដ្ឋីស្រុកខ្មែរ ជំនួញក្នុងដៃធំៗជាច្រើននោះ កាលពីដើមឡើយជា សិល្បការិនីខ្មែរល្បីឈ្មោះម្នាក់។ យ៉ាងណាមិញ សម្រស់សែនស្រស់ស្អាតរបស់លោកជំទាវ មិនមែនទើបនឹងមានពេលឡើងងារ ជាឧត្តមភរិយារបស់អ្នកជំនួញល្បីឈ្មោះនោះទេ ពោលគឺលោកជំទាវ មានរូបសម្រស់ល្អដាច់គេ ចារឹតសមសួន សម្តីសម្តៅមួយៗច្បាស់ៗ បង្កប់ភាពថ្លៃថ្នូរនេះ តាំងពីនៅជាតារាចម្រៀងមកម្លេះ។ ទន្ទឹមនឹងនេះ សាកក្រឡេកមកមើលពី សម្រស់ជាង២០ឆ្នាំមុនរបស់លោកជំទាវ ប្រៀបធៀបនឹងពេលនេះ ហាក់មិនប្រែប្រួលទាល់តែសោះ ជាងនេះទៅទៀត ទឹកដមសំនៀងលោកជំទាវក៏ទទួលការគាំទ្រយ៉ាងពេញទំហឹងផងដែរ នាជំនាន់នោះ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ទប់លែងជាប់ ពេជ្រ សូលីកា បញ្ចេញពាក្យក្នុងចិត្តមួយទំហឹងថា…..
រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ប៉ុន្មានថ្ងៃនេះ អ្នកលេងបណ្តាញសង្គមជាច្រើនផ្ទុះការចាប់អារម្មណ៍ តាមដានរាល់សកម្មភាពរបស់ តារាចម្រៀង ពេជ្រ សូលីកា ជាខ្លាំងពិសេសក្រោយពេល បែកធ្លាយដំណឹងបែកបាក់នឹងអតីតស្វាមីជាផ្លូវការរួចមក។ យ៉ាងណាមិញ រូបនាងត្រូវមហាជនសរសើរនិងលើកទឹកចិត្តជានិច្ច ទោះចំណងស្នេហាបន្សល់ទុកកូនប្រុសម្នាក់នេះ ដើរមិនបានវែងឆ្ងាយ ប៉ុន្តែរូបនាងនៅតែបង្ហាញសកម្មភាពរីករាយ ក្នុងទឹកមុខស្រស់បំព្រងទៅកាន់តែអ្នកគាំទ្រជាខ្លាំង ដែលធ្វើឲ្យគេឯងកាន់តែអាណិតរូបនាង។ តួយ៉ាង ខំលាក់បាំងអារម្មណ៍ឈឺចាប់យូរយាទៅហើយ តែហ្វេនៗនាំគ្នាឆ្ងល់ថា តើកើតរឿងអ្វីឲ្យប្រាកដទៅ ដែលធ្វើឲ្យ សូលីកា ហ៊ានដល់ថ្នាក់ពោលពាក្យយ៉ាងដូច្នេះថា ៖ “ខ្ញុំមិនបង្ហាញថាខ្ញុំយំ មិនមែនមានន័យថា ខ្ញុំមិនឈឺទេ សូមកុំប៉ះទង្គិចផ្លូវចិត្តខ្ញុំទៀត ខ្ញុំសុំអង្វរ គ្រប់យ៉ាងដែលខ្ញុំធ្វើឥលូវនេះគឺ ដើម្បីក្រពះប្អូន និងកូនរបស់ខ្ញុំ៕ ”ពេជ្រ សូលីកាបើចង់ដឹងឲ្យាកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឯកកាណាស់! ពេជ្រ សូលីកា ច្រៀងជូនអតីតស្វាមីរហូតស្រក់ទឹកភ្នែក…(មានវីដេអូ)
ភ្នំពេញ៖ ពិតណាស់ មានហ្វេនៗអ្នកគាំទ្រមិនតិចនោះទេ ដែលមានការសោកស្តាយចំពោះការបែកបាក់គ្រួសាររបស់ តារាចម្រៀងស្រីជាមួយស្វាមីកាលពីពេលថ្មីៗនេះ។ ក្នុងនោះផងដែរ រាល់រូបភាពក៏ដូចជាអនុស្សាវរីយ៍ជាច្រើនដែល ពេជ្រ សូលីកា បានបង្ហាញក៏ដូចជាបង្ហោះនៅក្នុងបណ្ដាញសង្គម វាបានដិតដាមក្នុងអារម្មណ៍អ្នកទស្សនា ដែលពួកគេតែងចងចាំថាជាគូស្វាមីដ៏សាកសម និងមានសុភមង្គលបំផុតសម្រាប់អ្នកគាំទ្រកន្លងទៅ។ យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឲ្យមហាជនមានការសោកស្តាយជាមួយនឹង គូស្វាមីមួយគូនេះទៀតនោះគឺ នៅពេលដែលត្រលប់ទៅមើលវីដេអូមួយកន្លងទៅកាលពី ពេជ្រ សូលីកា និងអតីតស្វាមីក្នុងថ្ងៃភ្ជាប់ពាក្យ ដោយនាងបានច្រៀងចំរៀងជូនស្វាមី ពោពេញដោយមនោសញ្ចេតនា រហូតដល់ស្វាមីរំភើបរលីងរលោង ចង់ស្រក់ទឹកភ្នែក។ ដោយនេះជាអនុស្សាវរីយ៍ល្អៗ ធ្វើឲ្យអ្នកគាំទ្រសោកស្តាយបំផុត៕ @anonymous.mst ♬ original sound – Key

ផន សុផារី បង្ហាញរូប ផ្អែមល្ហែមជាមួយស្វាមីគ្រាដំបូងៗ ឃេីញហេីយចង់គាំង…
ភ្នំពេញ៖ អតីតតារាកំប្លែងស្រី អ្នកនាង ផន សុផារី ជឿជាក់ថាពុកម៉ែបងប្អូនប្រាកដជាបានស្គាល់ច្បាស់ហើយ បើទោះបីជាសព្វថ្ងៃអ្នកនាង មិនបានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ឲ្យ អ្នកគាំទ្របានទស្សនាដូចមុនក៏ពិតមែន តែអ្នកនាងក៏តែងបង្ហាញនូវសម្មភាពជាប្រចាំនៅលើបណ្ដាញសង្គម ដែលកំពុងតែរស់នៅសាងគ្រួសារ យ៉ាងមានសុភមង្គលជាមួយស្វាមី និងកូនៗផងដែរ។ គួររំលឹកផងដែរថា អ្នកនាង ផន សុផារី និងស្វាមីបានចាប់ដៃគ្នាកសាងគ្រួសារ មករហូត៥ឆ្នាំទៅហើយ តែបើក្រលេកទៅមើលអតីតកាល ប្តីប្រពន្ធមួយគូនេះបានស៊ូមកជាមួយគ្នាច្រើនគួរសម តាំងពីចាប់ផ្តើម ដោយមានការមិនពេញចិត្តពីគ្រួសារជាមួយនឹងស្នេហារបស់អ្នកទាំងពីរ ប៉ុន្តែដោយការស្រលាញ់ គូស្នេហ៍មួយគូនេះបានជំនះចិត្តឪពុកម្តាយរហូតបានរៀបការ បង្កើតគ្រួសារដល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ សុផារី បានទម្លាយរូបភាពខ្លួនជាមួយស្វាមី តាំងពីស្រលាញ់គ្នាដំបូងៗ ក្នុងឆ្នាំ២០១៤ ធៀបនឹងបច្ចុប្បន្ន ដោយកាលនោះអ្នកទាំង ពីរមានសភាពស្គមមិនសូវមានសាច់ទាំងគូ ដោយសឹងតែមិនជឿថា មកដល់ពេលនេះ ប្តីប្រពន្ធមួយគូនេះបានដឹកដៃគ្នា ឡើងសាច់ម៉ាប់ៗទាំងគូដូចគ្នាតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា រំជួលចិត្ត ក្រោយបែកបាក់ ខណៈ ប្តីផុសពីភាពសប្បាយ…
រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រី ពេជ្រ សូលីកា និងស្វាមីរបស់ខ្លួន បានប្រកាសចែកផ្លូវគ្នា កាលពីម្សិលមិញនេះ ដែលធ្វើឲ្យ មហាជនផ្ទុះការនឹកស្មានមិនដល់គ្រប់ៗគ្នា។ យ៉ាងណាមិញ ក្រោយប្រកាសរឿងបែកបាក់រួច គេក្រឡេកឃើញ អ្នកទាំំងពីរគ្មានប្រតិកម្មហែហួរពីគ្នានោះឡើយ មិនតែប៉ុណ្ណោះ ក្រោយបែកបាក់គ្នា ខណៈអតីតស្វាមីបន្តបង្ហោះរូបភាពសើចសប្បាយបន្តកន្ទុយគ្នានោះ តារាចម្រៀងស្រីរូបនេះ បែរជា បង្ហោះសាររំជួលចិត្ត ព្រោះតែមានហ្វេនៗជាច្រើននៅចាំជួយលើកទឹកចិត្តរូបនាង ដោយក្នុងនោះ រូបនាង បានបង្ហើបថា ៖ “ខ្ញុំពិតជានឹកស្មានមិនដល់ថា ខ្ញុំមានសំណាងអាចទទួលបានពាក្យជូនពរ និង ការផ្តល់កម្លាំងចិត្តច្រើនបែបនេះ ពីអ្នកទាំងអស់គ្នា នេះពិតជាថ្នាំទិព្វដែលមានលុយមហាសាល ហើយមិនអាចទិញបាន ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ខ្ញុំសុំទោសដែលមិនអាចតបសារបានទាំងអស់គ្នា ទោះមិនបានតប តែខ្ញុំបានឃើញនិងទទួលបានទាំងអស់គ្នា Thank you from the bottom of my heart៕ ” …

ឃើញទឹកមុខស្រស់មួយរយៈមុន តែតាមពិត នាយ តាក់ស៊ី បែរជាជួបជំ.ងឺពីរមុខបន្ថែមទៀត
យ៉ាងណាមិញ បន្ទាប់ពីស្ងាត់មួយរយៈ ស្រាប់តែមានលេចលឺដំណឹងថា តារាកំប្លែងរូបនេះកំពុងតែសម្រាក់ព្យាបាលជំងឺនៅឯមន្ទីរពេទ្យ រហូតមកទល់នាពេលនេះ គឺមានរយៈពេលប្រមាណមួយសប្តាហ៍ហើយ។ បន្ទាប់ ពីលោកបានជួបប្រទះជំងឺខ្វះឈា.មក្រហមខ្លាំង ដែលធ្វើឲ្យលោកមានអាការៈងងឹតមុខ និងសន្លប់ជាច្រើនដង។ អ្វីដែលរឹតធ្វើឲ្យរូបលោក និងក្រុមគ្រួសារកាន់តែបារម្ភទៀតនោះ គឺលោកក៏មានពើបប្រទះជំងឺខូចតម្រង់នោមធ្ងន់ធ្ងរផងដែរ ដែលជំងឺទាំង២មុខនេះ តម្រូវឲ្យលោក ធ្វើការបញ្ចូលឈា.មជាច្រើនលើក ខណៈពេលដែលលោកក៏បានធ្វើការអំពាវនាវពីសប្បុរសជននានា សម្រាប់ការបរិច្ចាគឈា.មនេះផងដែរ។ គួរបញ្ជាក់ផងដែរថា លោកបានជួបប្រទះជំងឺធ្ងន់ៗ២មុខបន្ថែមទៀត បន្ទាប់ពីជំងឺទឹកនោមផ្អែម នោះគឺជំងឺខ្វះឈា.មក្រហម និងខូចតម្រង់នោមធ្ងន់ធ្ងរ ដែលទាមទារឲ្យត្រូវការឈា.មដើម្បីបញ្ចូល។ ក្រោយពីការបញ្ចូលឈា.មអស់ប្រមាណជា៣កំប្លោកលោកហាក់មានអាការៈធូរបន្តិច ប៉ុន្តែលោកនៅតែមានអការៈខ្សោយ និងវិលមុខ ហើយប្រសិនបើមិនមានការបញ្ចូលឈា.មទេនោះ លោកនឹងឡើងកំដៅខ្លាំងរហូតដល់៤០ទៅ៤១អង្សារ៕ ដោយឡែក ក្រោយពីបានលឺដំណឺងនេះ ក៏មានមហាជនជាច្រើនបានផ្ញើរសារជូនពរ ទៅដល់តារាកំប្លែងរូបនេះ ឲ្យឆាប់ទទួលបានកម្លាំងមាំមួន និងជាសើសស្បើយឡើងវិញផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

ពេលនេះ ពេជ្រ សូលីកា ដាច់ចិត្ត ទ ម្លា យលម្អិតរឿ ង ចូ ល ពេទ្យប៉ុន្មានថ្ងៃមុន…(មានវីដេអូ)
រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីម្សិលមិញនេះ មហាជនផ្ទុះការភ្ញាក់ផ្អើល ក្រោយពេលតារាចម្រៀង ពេជ្រ សូលីកា បង្ហើបថា ជាលើកទី១ក្នុងជីវិតដែលត្រូវទៅមន្ទីរពេទ្យ ព្រោះគិតច្រើនពេក ដែលដំណឹងនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ខ្លួន ផ្ទុះការបារម្ភនិងចង់ដឹងពីសុខទុក្ខIdolជាខ្លាំង។ ទន្ទឹមនឹងនេះ ក្រោយទទួលការសួរសុខទុក្ខ ពីហ្វេនៗច្រើនពេក រូបនាងសម្រេចធ្វើវីដេអូបង្ហោះក្នុង Story គណនីInstagram ដោយបង្ហើបថា រូបនាងធ្លាប់ត្រូវមហាជន ដាក់រហ័ស្សនាមជា ស្ត្រីរឹងមាំ ដែលកន្លងមកតែងហែលឆ្លងបញ្ហាគ្រប់ជំពូក ដាក់ក្នុងចិត្តតែម្នាក់ឯង រហូតដល់ពេលមួយ ដែលបញ្ហាទាំងនោះកកគរលើគ្នា ដាក់បន្ថែមទៀតលែងរួច ក៏ធ្វើឲ្យគិតច្រើន គេងមិនលក់។ ក្នុងនោះ រូបនាងបង្ហើបថា អាការៈសព្វថ្ងៃនេះគឺ គិតច្រើន កើតទុក្ខ ត្រូវការមនុស្សច្រើននៅជិតខ្លួន យប់អាធ្រាតគេងលែងលក់ ឬថប់ដង្ហើម ប៉ុន្តែ ខណៈពេលនេះ រូបនាងក៏រកខ្លួនឯងមិនទាន់ឃើញថា វាកើតឡើងព្រោះ ស្ត្រេស ជំ.ងឺថប់ដង្ហើម ឬក៏មកពីបញ្ហាសុខភាពផ្សេងនោះឡើយ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ …

ក្ដៅដូចបាយពុះ! លោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹង ផែង វណ្ណៈ ព្រោះ…(មានវីដេអូ)
ភ្នំពេញ៖ អាចនិយាយបានថាជារឿងដ៏ក្តៅគគុក ដោយពេលនេះ លោក ជំទាវ ហ៊ុន ស៊ីណាត កំពុងតែធ្វើការឡាយផ្ទាល់ពីផេកហ្វេសប៊ុក ឆ្លើយតបទៅកាន់លោក ផែង វណ្ណៈ ដោយកាលពីយប់មិញលោកបាននិយាយប៉ះពាល់ ដល់លោកជំទាវ។ ជាការពិត បើតាមការឡាយរបស់លោក ជំទាវ ហ៊ុន ស៊ីណាត បានប្រកាសដាក់ពាក្យប្តឹងទៅ លោក ផែង វណ្ណៈ ពីបទញុះញង់ធ្វើឲ្យមានការរើសអើង និងមើលងាយទៅលើលោកជំទាវផងដែរ នេះបើតាមសម្តីរបស់ លោក ជំទាវផ្ទាល់៕ ចង់ជ្រាបច្បាស់ ថារឿងរ៉ាវយ៉ាងណា? ប្រភព៖Khmerload.com សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

លង់ស្នេហ៍ កូនប្រុសរបស់មិត្តភ័ក្ដិ រហូតបានរៀបការក្លាយជាប្ដីប្រពន្ធ
ប្រទេសចិន៖ ស្នេហា មិនប្រកាន់អាយុ ឬលក្ខខណ្ឌ ឱ្យតែមានចិត្តស្រឡាញ់គ្នា ទោះមានឧបសក្គអ្វីក៏នៅតែមិនអាចបំបែកពួកគេបាននោះទេ ជាក់ស្ដែងដូចជារឿងរ៉ារបស់នារីម្នាក់បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីនាងបានជួបស្នេហ៍ពិត ដោយលង់ស្រឡាញ់គ្នាជាមួយនឹងកូនប្រុសរបស់មិត្តភ័ក្តិរបស់ខ្លួនឯងរហូតរៀបការនឹងគ្នាបានរយៈពេល២ឆ្នាំមកហើយ។ រឿងរ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍នេះផងដែរបានក្លាយជា ប្រធានបទដ៏រសើបសម្រាប់អ្នកលេងក្នុងបណ្ដាញសង្គមបន្ទាប់ពីនារីជនជាតិចិនមានវ័យ៤២ឆ្នាំ បានលង់ស្នេហ៍ជាមួយនឹងកូនប្រុសរបស់មិត្តភ័ក្តិខ្លួនឯងដែលគេមានអាយុ២៧ឆ្នាំ។ ក្នុងនោះពួកគេទាំងពីរមិនមែនជាមនុស្សដែលទើបតែស្គាល់គ្នានោះទេ តែនៅពេលដែលនាងមានអាយុ២០ ក៏បានជួបជាមួយនឹងបុរសរូបនោះតាំងពីគេមានអាយុ៨ឆ្នាំ ដែលត្រូវជាកូនរបស់មិត្តភ័ក្តិស្និទ្ធស្នាលរបស់នាង។ ទោះជាយ៉ាងណាបន្ទាប់ពីនោះមកនាងក៏បានរៀបការនិងមានគ្រួសារ ប៉ុន្លែព្រោះតែការរស់នៅមិនចុះសម្រុងក៏បានលែងលះគ្នាវិញ ក្រោយមកទៀតកន្លងហួសអស់រយៈពេល ២០ឆ្នាំ នាងក៏បានទាក់ទងមកមិត្តសម្លាញ់និងធ្វើការទំនាក់ទំនងគ្នាទៅមកមិនដែលដាច់ រហូតនារីម្នាក់នោះចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយកូនប្រុសមិត្តភ័ក្កិខ្លួនរហូតឈានដល់ស្នេហា។ ទន្ទឹមនឹងនោះមិត្តរបស់នាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថាមិត្តភ័ក្តិអាចក្លាយជាកូនប្រសារខ្លួនទៅវិញ ប៉ុន្តែគេមិនបានហាមឃាត់អ្វីនោះទេ ព្រោះយល់ពីចិត្តអ្នកទាំងពីរ រហូតពួកគេព្រមព្រៀងរៀបការជាមួយគ្នាបានរយៈពេលពីរឆ្នាំមកហើយ។ ក្រឡេកទៅមើលរូបសម្រស់របស់ពួកគេវិញ បើទោះបីមានអាយុខុសគ្នាក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរពិតជាសមគ្នាជាខ្លាំង ស្ទើរតែមើលមិនដឹងថានារីម្នាក់នោះមានអាយុច្រើន ព្រោះនាងពិតជាស្រស់ស្អាត និងមើលទៅពិតជាក្មេងជាងវ័យ៕ ប្រភព៖ Khaosod

ថតជិតកូនឡើងដូចពួកម៉ាក សុខ សោម៉ាវត្តី ឡើងក្មេងស្មាននៅក្រមុំ
ពោធិ៍សាត់៖ ពិតណាស់ សុខ សោម៉ាវត្តី គឺជាតារាសម្តែងស្រីមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការស្រលាញ់គាំទ្រនិង ទទួលស្គាល់ជាតារាជើងចាស់ជួរមុខ ពីសំណាក់បងប្អូនអ្នកគាំទ្រជាច្រើននាក់ផងដែរ។ ជាការពិតណាស់ ថ្វីត្បិតតែតារាមួយដួងនេះ មានកូនមួយរួចទៅហើយក្តី ក៏ប៉ុន្តែទេពកោសល្យសម្តែងភាពយន្ត ក៏ដូចជាពិធីការិនី គឺនៅតែខ្លាំងដូចមុនដដែល ចំណែកឯសម្រស់វិញគឺមិនមានធ្លាក់ចុះអ្វីបន្តិចសោះឡើយ ពោលគឺមើលទៅរក្សាភាពក្មេងជាងវ័យមិនខុសពីពេលកន្លងមកឡើយ ជាពិសេសខណៈដែលកូនធំជិតក្រមុំប៉ុនខ្លួនទៅហើយ។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពពីរសន្លឹក ដ៏សែនស្រស់ស្អាតជាមួយកូនស្រី ដោយស្លៀកជាមួយនឹងខោខៅប៊យខ្លី អាវវាលក្លៀក ជាមួយនឹងសាច់សដូចបណ្តូលចេកនិង ឈរជិតកូនស្រី ស្មានតែពួកម៉ាកទៅហើយ តែបើក្រលេកមើលម្ដាយវិញ ឡើងឲ្យក្មេងល្ហក់៕ សូមទស្សនារូបភាពខាងក្រោម៖

រឿងធំដល់ម្លឹង? ពេជ្រ សូលីកា បង្ហោះសារចូលពេ.ទ្យ ព្រោះតែ…
រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះ ត្រូវបណ្តាមហាជនជាច្រើន សង្ស័យកំពុងមានបញ្ហារកាំរកូសជាមួយនឹងស្វាមី ខណៈក្រោយពិធីខួបកំណើតកូនប្រុសរួចមក អ្នកទាំំងពីរ មិនធ្លាប់បង្ហាញរូបភាពគូជាមួយគ្នា សូម្បីតែម្តង មិនថានៅក្នុងការបង្ហោះលើបណ្តាញសង្គម ឬ StoryលើគណនីInstagramនោះឡើយ។ យ៉ាងណាមិញ រូបនាងក៏ធ្លាប់បង្ហើបពីរឿងនេះថា ចានក្នុងរាវតែងទង្គិច ស្វាមីភិរយារស់នៅជាមួយគ្នាតែងមាន បញ្ហាអាក់អន់ស្រពន់ចិត្ត ជារឿងធម្មតា តែមិនបានបញ្ជាក់ច្បាស់លាស់ពីពាក្យចចាមរាមនេះឡើយ។ ជាងនេះទៅទៀត ថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បង្ហោះសារលើStory គណនីInstagram ឃើញហើយហ្វេនៗផ្ទុះការបារម្ភ មិនតែប៉ុណ្ណោះ ចង់ដឹងថាតើ Idolកំពុងតែមានបញ្ហាអ្វីឲ្យប្រាកដ នេះដោយសារតែការងារច្រើនពេក ឬក៏ទាក់ទងនឹងបញ្ហាជីវិត ដោយរូបនាងលើកឡើងយ៉ាងដូច្នេះថា ៖ ស្គាល់ហើយរសជាតិ មិនដែលទេ ក្នុងមួយជីវិតនេះ គិតច្រើនពេករហូតដល់ចូលពេ.ទ្យ៕ ពេជ្រ សូលីកា បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖