លោកតា ព្រហ្មម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ដោយលោកគឺជាដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី នួន សារី ហៅ យាយយ៉យ ។ លោក ព្រហ្មម៉ាញ ដែលជាសិល្បករចម្រៀងអាយ៉ៃជើងចាស់ម្នាក់ ដោយរូបលោកមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយរូបលោកបានចាប់ផ្តើមចូលវិស័យសិល្បៈតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ដោយកាលណោះលោកទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ ២០២០ នេះ លោក ព្រហ្មម៉ាញ បានប្រឡូកក្នុងសិល្បៈប្រមាណជា ៥០ ឆ្នាំមកហើយ ។យ៉ាងណាមិញ កាលពីយប់មិញ តារាកំប្លែងអាញ៉ៃជើងចាស់លោក ព្រហ្មម៉ាញបានលើ សឈា មដួលស ន្លប់ស្ដូ កស្ដឹងទាំងកណ្ដាលយប់អធ្រាតថ្ងៃអាទិត្យទី២០ ខែ មីនា ឆ្នាំ២០២២….។

ខ្លាំង ចំណាយទិញឡេ ម្តង ញ៉ែរ អ្នកលក់រហូតបានសម្រេច…
ជីវិតអាពាហ៍ពិពាហ៍របស់មនុស្សម្នាក់ៗ គ្មាននរណាម្នាក់អាចកំណត់ដឹងថា តើថ្ងៃអនាគតនឹងរៀបអាពាហ៍ពិពាហ៍ជាមួយនរណា មុខមាត់បែបណា ធ្វើការងារអ្វី ស្អាតឬអាក្រក់ មានឬក្រ សឬខ្មៅឡើយ ព្រោះដំណើរជីវិតរបស់មនុស្សម្នាក់ឆ្លងកាត់រឿងរ៉ាវជាច្រើនខុសៗគ្នា ជួបជាមួយមនុស្សជាច្រើន ពេលខ្លះជួបហើយអាចរាប់អានគ្នាបានតែបន្តិចក៏លែងជួបគ្នាហើយបន្តទៅជួបមនុស្សថ្មីៗទៀត ដែលយើងពុំធ្លាប់ស្គាល់ពីមុនមក ខ្លះចាប់ផ្តើមទំនាក់ទំនងក្នុងរូបភាពជាមិត្តរួមថ្នាក់ ក្រោយមកក៏បែកគ្នាពេលរៀនចប់ ខ្លះជាមិត្តរួមការងារហើយលែងជួបគ្នានៅពេលនរណាម្នាក់ឈប់ពីការងារ ឬពីអ្នកលក់អ្នកទិញ រាប់អានក្លាយម៉ូយ ចាប់ផ្តើមក្លាយជាមិត្តភក្តិ ឬអាចមានទំនាក់ទំនងល្អទៀតផង។ពេលខ្លះអ្នកលក់ អ្នកទិញក្លាយជាគូអនាគតក៏មាន ដូចជាករណីនារីម្នាក់ខាងក្រោមនេះជាដើម ជាអ្នកលក់ឡេ និងអ្នកទិញបានក្លាយជាមនុស្សមានទំនាក់ទំនងល្អ ក្លាយជាគូអនាគត ធ្វើឲ្យមហាជនដែលជាអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ហើយអ្នកខ្លះថែមទាំងសរសេរសារជួនពរឲ្យស្រលាញ់គ្នាថែមទៀតផង។ តាមរយៈគណនីហ្វេសប៊ុកនារីលក់ឡេ មានឈ្មោះ ហ៊ីលីន លក់ឡេ បានសរសេររៀបរាប់ថា៖«ដោយសារឡេកន្លះគីឡូ ទើបអូនមានថៃ្ងនេះ រយៈពេលជិតមួយឆ្នាំហើយ ដែលពួកយើងបានស្រលាញ់គា្ន ពីដំបូងពីអ្នកកម្មង់ឡេកា្លយជាសង្សានឹងគា្ន កម្មង់ឡេកន្លះគីឡូ ញ៉ែយកឯងធ្វើប្រពន្ធតែម្តង សាហាវកប់អាប៉ិនេះ ដំបូងទាក់ទង់ធម្មតាៗទេ ក្នុងចិត្ដគិតថាគ្រាន់តែមើលចិត្ដគាត់លេងៗទេ មិនបានតាំងចិត្ដថាស្រលាញ់គាត់ភា្លមៗនោះទេ។ប៉ុន្តែគាត់ស្រលាញ់ខ្ញុំ គិតចង់បានខ្ញុំជាគូរអនាគត តាំងពីថៃ្ងដំបូងដែលគាត់បានមកយកឡេពីខ្ញុំម៉្លេះ បនា្ទប់មកក៏ទាក់ទង់គា្ន មិនទាន់បានមួយខែផង គាត់ក៏ចាប់ផ្ដើមនាំខ្ញុំទៅជួបប៉ាម៉ាក់របស់គាត់…

សម្រស់ វ៉ាន់ នីឡា ក្នុងថ្ងៃមង្គលការ ពិតជាស្រស់ស្អាតណាស់
ប្រិយមិត្តច្បាស់ជាជ្រាបហើយថា កញ្ញា វ៉ាន់ នីឡា និង គូដណ្ដឹងបានពន្យារពេលអស់ជាង ៣ ឆ្នាំ រហូតដល់ថ្ងៃទី ១៩ ខែមីនា នេះ តារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការយ៉ាងសាមញ្ញ តែមានភាពកក់ក្តៅ ដោយមានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។ កញ្ញា វ៉ាន់ នីឡា គឺជា តារាកំប្លែងស្រី វ័យក្មេង ស្រស់ស្អាតម្នាក់ ហើយក៏ជាកូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ផងដែរ ដែលពុកម៉ែ បងប្អូន និងមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន។ តារាស្រី រូបនេះ មិនត្រឹមតែក្មេង ស្អាតប៉ុណ្ណោះទេ ថែមទំាងមានទេពកោសល្យ ក្នុងការសម្តែងថែមទៀតផង ទើបធ្វើឲ្យ នីឡា នៅតែទទួលបាន ប្រជាប្រិយភាពខ្លាំងដដែល…

ច្បាស់ហើយ គ្រូពេទ្យកោសល្យវិច័យ ទម្លា យពី សំឡីអនាម័យ Tangmo លទ្ធផលចេញគឺ
រឿងរ៉ាវ កក្រើកលើបណ្តាញសង្គម កាលពីថ្មីៗនេះរបស់ Tangmo ដែលធ្លា ក់ក្នុងទឹកនោះ នៅតែ មាន ម្ទិល រហូតថ្ងៃនេះ ចិត្ត ហ្វេនៗជាច្រើន បើទោះបី សមត្ថ កិច្ចធ្លា ប់បញ្ជាក់ថា នេះជាឧប ទ្ទេវហេ តុយ៉ាងណាក៏ដោយ។ កាលពីពេលថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត Porntip Rojanasunan ដែលត្រូវគេស្គាល់ថាជា វេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យល្បីរបស់ថៃ បានបង្ហាញឱ្យដឹងថា គេបានរកឃើញបន្ទះសំម្បីអនាម័យ ដែល Tangmo បានប្រើ នៅពេលថ្ងៃកើតហេតុ។ ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត Porntip បានទម្លាយពីលទ្ធផលបញ្ជាក់ពីបន្ទះសំម្បីអនាម័យ ដែល Tangmo ប្រើ នៅពេលជួបហេតុការណ៍គ្រោះថ្នាក់។ ក្នុងនោះ គ្រូពេទ្យកោសល្យវិច័យនៅមន្ទីរពេទ្យប៉ូលិសបានធ្វើតេស្តលើបន្ទះសំម្បីអនាម័យ ដើម្បីស្វែងរក អ៊ុយរ៉េ ឬហៅថា carbamide គឺជាសមាសធាតុសរីរាង្គ។ អ៊ុយរ៉េ មានតួនាទីសំខាន់ក្នុងការបំប្លែងសារធាតុអាសូតនៅក្នុងទឹកនោម។…

កូន១មែនពិត តែសម្រស់ ឌុចលីដា ស្លៀកឈុតបែបនេះ ពិតជាស្អាត គ្មានទាស់ភ្នែក
អ្នកនាង ឌុច លីដា បានទទួលការចាប់អារម្មណ៍ និងពាក្យសរសើរយ៉ាងខ្លងពីសំណាក់មហាជន និងអ្នកគាំទ្រ ក្រោយពេលដែលតារាសម្តែងស្រីរូបនេះ ស្លៀកឈុតហូលខ្មែរបានយ៉ាងស្រស់ស្អាត ក្នុងឱកាសទៅចូលរួមពិធីមង្គលការ។ ជាក់ស្តែងនៅក្នុងឈុតនោះ ឌុច លីដា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាត អមដោយឈុតហូលខ្មែរច្នៃបែបសម័យ ព្រមទាំងមានការតុបតែងមុខ គួបផ្សំទៅនឹងស្នាមញញឹមដ៏ស្រស់ប្រិមប្រិយរបស់តារាស្រីរូបនេះថែមទៀតផង គឺរឹតតែជួយបង្កើនសម្រស់ឲ្យស្អាតឡើងថែមមួយកម្រិតទៀត។ គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយទេដែលតារាសម្តែងស្រីដ៏ល្បី ឌុច លីដា បង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ប៉ុន្តែជារឿយៗតារាស្រីរូបនេះតែងតែបង្ហាញឈុតប្រពៃណីខ្មែរឲ្យហ្វេនៗបានឃើញដោយទទួលបានការកោតសរសើរយ៉ាងច្រើនថែមទៀតផង៕

ទិដ្ឋភាព កាត់សក់ បង្កក់សិរី ក្នុងថ្ងៃមង្គល នីឡា (មានវីដេអូ)
នៅក្នុងថ្ងៃទី ១៩ ខែមីនា នេះ តារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការយ៉ាងសាមញ្ញ តែមានភាពកក់ក្តៅ ដោយមានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។ កញ្ញា វ៉ាន់ នីឡា គឺជា តារាកំប្លែងស្រី វ័យក្មេង ស្រស់ស្អាតម្នាក់ ហើយក៏ជាកូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ផងដែរ ដែលពុកម៉ែ បងប្អូន និងមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន។ តារាស្រី រូបនេះ មិនត្រឹមតែក្មេង ស្អាតប៉ុណ្ណោះទេ ថែមទំាងមានទេពកោសល្យ ក្នុងការសម្តែងថែមទៀតផង ទើបធ្វើឲ្យ នីឡា នៅតែទទួលបាន ប្រជាប្រិយភាពខ្លាំងដដែល មកទល់ពេលនេះ។ ឆ្លៀតក្នុងឱកាសដ៏សែនសប្បាយរីករាយនេះ នាយ ពាក់មី ក៏បាននាំ ភរិយា ជាទីស្រឡាញ់…

ប្រពន្ធចោតប្តីថាមានស្រីថ្មី ស្រាប់តែប្តីធ្វើបែបនេះបញ្ជាក់ចិត្តស្មោះចំពោះប្រពន្ធអោបនឹងទ្រូង
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណី ធ្វើអត្តឃា – ត– ស— ម្លា ប់ខ្លួន 《ដោយច ងក 》នៅចំណុច៤២ ស្ថិតក្នុងភូមិគីឡូ លេខ៤, សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្តីប្រពន្ធវ័យក្មេងមួយគូ បានចូលធ្វើការនៅក្នុងកាស៊ីណូមួយកន្លែង លុះធ្វើការយូរៗទៅ ភាគីស្ត្រីជាប្រពន្ធក៏ចាប់ផ្តើមមានចិត្តប្រចណ្ឌ ចោទថាប្តីមានទំនាក់ទំនងជាមួយស្រីថ្មី ទោះជាប្តីព្យាយាមពន្យល់បកស្រាយយ៉ាងណាក៏មិនខ្ចីស្តាប់ នៅតែសង្ស័យ រហូតដល់ទាមទារលែងលះគ្នាទៀតផង ទើបធ្វើឱ្យបុរសជាប្តីខូចចិត្ត ក៏រត់ទៅចងកសម្លាប់ខ្លួន ដើម្បីបញ្ជាក់ពីទំហំចិត្តស្មោះចំពោះប្រពន្ធ។ បុរសដែលចងកបញ្ចប់ជីវិតនោះ មានឈ្មោះគយ វ៉ាន់ចាន់ណាត់ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានប្រពន្ធឈ្មោះផាន់ ខេម៉ា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូដូចគ្នា។ ប្តីប្រពន្ធទាំងពីរ សព្វថ្ងៃស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងមានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ ជាចំណងនិស្ស័យ។ លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា រឿងរាវដែលនាំឱ្យបុរសជាប្តី…

លោកតា វ៉ិចទ័រ លើកនេះកូនស្រីខ្ញុំរៀបការ ពិតប្រាកដហើយ
កូនស្រីសំណប់ចិត្ត លោក សុវណ្ណ រីទ្ធី ហៅ លោកតា វ៉ិចទ័រ កាន់តែកៀកជិតមកដល់ហើយ ពោលគឺខ្វះតែ ២ ថ្ងៃទៀតប៉ុណ្ណោះ តារាកំប្លែងស្រីវ័យក្មេងរូបនេះ និង គូដណ្ដឹងរូបសង្ហា នឹងកាន់ដៃគ្នាចូលរោងការតាមប្រពៃណីហើយ ដោយពិធីមង្គលការរបស់ពួកគេទាំងពីរនឹងប្រារព្ធឡើងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ នេះ។ ទម្រាំជ្រើសរើសបានពេលាល្អប្រកាសថ្ងៃរៀបការជាក់លាក់លើកនេះ វ៉ាន់ នីឡា និង គូដណ្ដឹងបានពន្យារពេលអស់ជាង ៣ ឆ្នាំឯណោះ ដែលធ្វើឱ្យអនាគតគូស្វាមីភរិយាថ្មីវ័យក្មេងទាំងពីររូបនេះ អន្ទះសារង់ចាំថ្ងៃពិសេសនេះមកដល់មិនស្ទើរទេ។ ជាការពិត ថាកូនកំលោះកូនក្រមុំទៅរំភើបចិត្ត ដោយឡែកបើងាកទៅមើលលោកតា វ៉ិចទ័រ ដែលជាឪពុករបស់កូនក្រមុំឯណោះវិញ ក៏ត្រេកអរក្នុងចិត្តមិនតិចដែរ ព្រោះបានឃើញកូនស្រីតែម្នាក់របស់លោកជិតបានដល់កោះដល់ត្រើយ មានគូជីវិតសម្រាប់មើលថែរក្សាគ្នា។ ខណៈនៅខ្វះតែ ២ ថ្ងៃទៀត តារាកំប្លែង វ៉ាន់ នីឡា នឹងរៀបការមានគ្រួសារជារបស់ខ្លួនឯង ស្រាប់តែលោកតា វ៉ិចទ័រ បានបង្ហោះសារបញ្ជាក់ប្រាប់សាធារណជនជាថ្មី ពីដំណឹងមង្គលរបស់កូនស្រីថា ៖…

សិស្ស០២នាក់ស្លាប់បាត់បង់អាយុជីវិត ក្រោយត្រូវរថយន្តបុកពេញមួយទំហឹង ឪពុកម្តាយយំបោកខ្លួនស្តាយស្រណោះកូន…(មានវីដេអូ)
យ៉ាងហោចណាស់សិស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ភ្លាមៗខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង ហេតុការណ៍នៅវេលម៉ោង៨និង ១០នាទីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពាននាគ១៥០ម៉ែត្រ ក្នុងភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ សមត្ថកិច្ចចរាចរណ៍ខេត្តបានប្រាប់សៀមរាបប៉ុស្តិ៍ ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡេីងដោយរថយន្តម៉ាកព្រួសពណ៌ប្រផេះស្លាកលេខភ្នំពេញ2BD7208 បានបេីកទៅបុកនិងម៉ូតូម៉ាកស្គុបពីពណ៌ស០២២ ពាក់ស្លាកលេខសៀមរាប1AK3416 បណ្តាលអោយស្លាប់អ្នកបេីកបរម៉ូតូម្នាក់និងអ្នករួមដំណើរម្នាក់ផងដែរ។ សមត្ថកិច្ចចរាចណ៍បន្តថាជនរងគ្រោះទី១ ឈ្មោះ ឡេង ស៊ីវ ហង់ ភេទស្រីអាយុ១២ឆ្នាំ មុខរបរ សិស្ស នៅភូមិវាលសង្កាត់គោកចក ក្រុងសៀមរាប។ទី២ ស្គាល់អត្តសញ្ញាណនៅឡើយ អាយុ១៣ឆ្នាំ មុខរបរសិស្ស នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកជនសង្ស័យបេីកបររថយន្តត្រូវបានប៉ូលិសឃាត់ខ្លួន បញ្ជូនយកទៅស្នងការគរបាលខេត្តសៀមរាបនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕

សងខ្លះមក បងអើយ ពីអាក្លូ😹
ក្មេងប្រុស៩ឆ្នាំម្នាក់ លួចជិះយន្តហោះរត់ចេញពីផ្ទះ ក្រោយឆែកGoogle អំពីរៀបជិះ គ្មានអ្នកចាប់អារម្មណ៍ ប្រេសុីល៖ នាពេលថ្មីនេះ នៅប្រទេសប្រេសុីលមានរឿងចម្លែកមួយបានកើតឡើង ដោយសារក្មេងប្រុសម្នាក់ត្រឹម៩ឆ្នាំ ហ៊ានឡើងជិះយន្តហោះ ចេញពីផ្ទះ ដោយមិនឱ្យអ្នកផ្ទះដឹងទាល់តែសោះ។ ដោយឡែក ក្មេងប្រុសម្នាក់នោះមានឈ្មោះថា Emanuel Marques Oliveira បានរត់ចេញពីផ្ទះនៅពេលព្រឹក ហើយទៅឡើងយន្តហោះ ដោយមិនបានទិញសំបុត្រ លំខិតស្នាមអ្វីទាំងអស់ រូបគេបានធ្វើដំណើរ២៧០០គីឡូម៉ែត្រ ពីទីតាំងដែលគេចេញដំណើរ ឆ្ពោះទៅកាន់ទីក្រុង Guarulhos។ ក្រោមការសើបអង្កេតរបស់ប៉ូលីស មុនពេលកើតហេតុក្មេងប្រុសរូបនេះ បានធ្វើឆែកក្នុងGoogle ដោយសរសេរពាក្យថា របៀបឡើងយន្តហោះ ដោយមិនមាននរណាណាចាប់អារម្មណ៍ផងដែរ។ ប៉ុន្តែខណៈពេលនេះ ក្មេងប្រុសរូបនេះ កំពុងតែស្ថិតនៅក្នុងទីក្រុង Guarulhos នៅឡើយ ដែលនេះធ្វើឱ្យម្តាយរបស់គេមានការធូរស្រាលក្នុងចិត្តខ្លះ។ យ៉ាងណាមិញ ប៉ូលីសបានបើកការសើបអង្កេត និងឆែកឆេរមើលកាំមេរ៉ានៅក្នុងព្រលានយន្តហោះ ប៉ុន្តែលទ្ធផលមិនដឹងជាយ៉ាងណាទេ។ ក្រៅពីនេះ ប៉ូលីសបានបញ្ជាក់ថា ប្រវត្តិក្រុមគ្រួសារ Emanuel Marques Oliveira គឺគ្មានការធ្វើ.បា.ប.អ្វីឡើយ…

អាយុ២៥ឆ្នាំ អត់បរិភោគបន្លែ-ផ្លែឈើជាង២០ឆ្នាំ ដោយរស់នៅពឹងលើសាច់មាន់ និងនំកញ្ចប់
ស្ត្រីម្នាក់បច្ចុប្បន្នមានអាយុ២៥ឆ្នាំ មិនបរិភោគបន្លែ និងផ្លែឈើអស់រយៈពេល២២ឆ្នាំមកហើយ ខណៈរស់រានមានជីវិតដោយការបរិភោគសាច់មាន់ចំណិត នំកញ្ចប់ស្រួចៗ ដំឡូងបំពង និងគ្រាប់សណ្ដែកធម្មជាតិ។ អង់គ្លេស៖ ស្ត្រីម្នាក់បច្ចុប្បន្នមានអាយុ២៥ឆ្នាំ មកពីទីក្រុង Cambridge នៃប្រទេសអង់គ្លេស មិនបរិភោគបន្លែ និងផ្លែឈើអស់រយៈពេល២២ឆ្នាំមកហើយ ខណៈរស់រានមានជីវិតដោយការបរិភោគសាច់មាន់ចំណិត នំកញ្ចប់ស្រួចៗ និងដំឡូងបំពង។ ជាក់ស្ដែង នាង Summer Monro បានទទួលរងនូវជំងឺម៉្យាង ហៅកាត់ថា ARFID ដែលមានចំណាប់អារម្មណ៍តិចតួចក្នុងការបរិភោគអាហារ បរិភោគមានកម្រិត និងភ័យខ្លាចអាហារ ជាហេតុនាំឲ្យមានការលូតលាស់មិនល្អ និងអាហាររូបត្ថម្ភមិនល្អជាដើម។ ហើយនាងជឿជាក់ថា ជំងឺនេះត្រូវបានបង្កឡើងមកលើរូបនាងផ្ទាល់ នៅពេលដែលនាងត្រូវបានបង្ខំឲ្យបរិភោគដំឡូងបារាំង នាអំឡុងពេលនាងមានអាយុ៣ឆ្នាំម៉្លេះ។ តួយ៉ាង គ្រាន់តែក្រឡេកមើលទៅកាន់បន្លែ និងផ្លែឈើ គឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យនាងមានភាពក្រៀមក្រំបាត់ទៅហើយ។ នាងមិនដែលបរិភោគអាហារពេលព្រឹកទេ និងអាហារថ្ងៃត្រង់ បរិភោគនំកញ្ចប់ស្រួយៗជំនួសបាយ ហើយលុះមកដល់ពេលល្ងាច នាងបរិភោគសាច់មាន់ចំណិត ចាប់ពីប្រាំមួយដុំ ទៅប្រាំបីដុំ។ បន្ថែមពីនេះទៀត មានថ្ងៃមួយជីតារបស់នាង បានស្នើឲ្យនាងបរិភោគគ្រាប់សណ្ដែកធម្មជាតិ ដោយសន្យាថានឹងប្រគល់ប្រាក់ឲ្យចំនួន១,០០០ផោន (ប្រមាណ១,៣០០ដុល្លារអាមេរិក) តែនាងមិនព្រមឡើយ។ យ៉ាងណាមិញ…

ភ្លើងប្រចណ្ឌ ប្តី សម្លា ប់ ប្រពន្ធនៅភ្នំពេញទៅចូលសារភាពនៅខេត្តពោធិ៍សាត់
ជនសង្ស័យម្នាក់បាន ស ម្លា ប់ ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាកាលពីរវេលាម៉ោង ០៨ នឹង០០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលនៅចំនុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីរថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំនុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា មុនពេលបង្កឲ្យមានការភ្ញាក់ផ្អើលថា មានករណីឃាតកម្មនៅក្នុងបន្ទប់ជួលនេះ គឺនៅពេលជនដៃដល់ជាប្ដី បានចូលសារភាពទោសកំហុសរបស់ខ្លួន ជូននគរបាលនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បន្ទាប់ពីរូបគេបានរត់គេចខ្លួន ក្រោយធ្វើសកម្មភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងទៅ។ ជនដៃដល់ដែលជាប្តីមានឈ្មោះ រ័ត្ន វិជ្ជា អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ហ៊ាង…

ស្គាល់មុខ អ្នកនិពន្ធវ័យក្មេង ជជែកគ្នារឿងTangmoមិនឈ្នះមិត្តភក្ដិ លោតពីខុនដូ បានស្លា.ប់ ប៉ូលិសចុះទៅដល់ស្រាប់តែឃើញ
នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ នេះ មានហេតុការណ៍ដ៏មិនគួរឱ្យនឹកស្មានមួយ បានធ្វើមានការហួសចិត្តពេញបណ្តាញសង្គម ដោយមានបុរសម្នាក់ហ៊ានលោតសម្លាប់ខ្លួនពីអគារជាន់ទី ៤ ដោយសារខឹងចិត្ត មួម៉ៅតែជជែកគ្នារឿង Tangmo ជាមួយមិត្តភក្តិមិនឈ្នះ។ ដោយឡែកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយអ្នកខ្លះបានសន្និដ្ឋានថា មិត្តភក្តិរបស់នាងនៅលើទូកល្បឿនលឿនដែលនាងកំពុងធ្វើដំណើរជាមួយប្រហែលជាសមគំនិតគ្នាក្នុងរឿងនេះ។ Picitchay Pangtong អាយុ 20 ឆ្នាំ គឺជាអ្នកនិពន្ធអនឡាញមកពីខេត្ត Sisaket ប៉ុន្តែបច្ចុប្បន្នរស់នៅជាមួយម្ដាយមីងនៅសង្កាត់ Taling Chan ទីក្រុងបាងកក ប្រទេសថៃ។ គាត់ប្រើរហស្សនាមថា Nang Lorm និងមានអ្នកតាមបណ្ដាញសង្គមប្រហែល ៥០ ម៉ឺននាក់។ គាត់ ត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធរឿងចំនួន10 អំពីស្នេហារវាងក្មេងប្រុស និងរឿងនិទានចិនបុរាណ។ នៅថ្ងៃទី៣ ខែមីនា Picitchay បានទៅផ្ទះមិត្តភ័ក្ដិឈ្មោះ Witthaya Changsalak អាយុ ៣០ឆ្នាំ…

រ័ត្ន រចនា ទម្លាយវិប្បដិសារី មិនបានធ្វើរឿងនេះមុន ពេលឪពុកមានជីវិត
ពិតណាស់ ប្រឡូកក្នុងវិស័យសិល្បៈចម្រៀងនេះ យូរមកហើយ តែតារាចម្រៀងស្រី រ័ត្ន រចនា ទើបនឹងមកផ្ទុះខ្លាំង កក្រើកពេញបណ្តាញសង្គម ក្រោយច្រៀងបទ “មេម៉ាយសប្បាយចិត្ត” ដែលជាបទ ជំនាន់ដើម ។ បើទោះជាឪពុកបានចែកឋានលាចាកទៅលោកខាងមុខអស់រយៈពេលជាង២ខែហើយក្ដី ប៉ុន្តែតារាចម្រៀង រ័ត្ន រចនា ហៅមេម៉ាយសប្បាយចិត្តនៅតែមិនទាន់ធ្វើចិត្តបាន ខណៈជារឿយៗនាងតែងតែបង្ហាញអារម្មណ៍នឹកនាដល់ឪពុករបស់នាង ។ ជាក់ស្ដែងថ្មីៗនេះ រ័ត្ន រចនា បានបង្ហោះរូបមួយសន្លឹកជាមួយឪពុកភ្ជាប់ដោយសំណេរខ្លឹមសារយ៉ាងស្រងេះស្រងោច ។ នាងថា រាល់ថ្ងៃជីវិតរបស់នាងមានតែស្នាមញញឹមក្លែងក្លាយ និងសោកស្ដាយខ្លាំងដែលកន្លងមកនាងពុំសូវមានពេលសម្រាប់ឪពុក ។ តារាស្រីល្បីបទ «មេម៉ាយសប្បាយចិត្ត» រូបនេះបាននិយាយថា៖ «ជីវិតខ្ញុំពេលលែងមានរូបអ្នក ជីវិតខ្ញុំមានតែស្នាមញញឹមក្លែងក្លាយ ខ្ញុំនឹកអ្នកតែមិនដឹងទៅរកអ្នកនៅទីណា ពេលនៅមានអ្នកខ្ញុំមិនដែលមានពេលវេលាសំរាប់អ្នក ខ្ញុំស្តាយក្រោយ ខ្ញុំចង់ឱ្យអ្នកត្រឡប់មកវិញ ខ្ញុំចង់ឱបអ្នក» ។ តាមរយៈសំណេរខាងលើនេះ រ័ត្ន រចនា បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនស្ទើរទប់ទឹកភ្នែកពុំបាន ខណៈរឿងរ៉ាវជីវិតរបស់នាងហាក់កំពុងបង្រៀនទៅកាន់មនុស្សម្នាក្នុងសង្គម ។ …

មន្ត្រីពន្ធដារវ័យក្មេងម្នាក់ បានស្លាប់បាត់បង់អាយុជីវតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យប់មិញនេះ…
បុរសម្នាក់ បានស្លាប់បាត់បង់អាយុជីវិតដោយរថយន្ដបុកហើយរត់គេចខ្លួនបាតស្រមោល សពមានឈ្មោះ តែ បញ្ញា អាយុ ២៧ ឆ្នាំ មុខរបរ មន្រ្ដីអគ្គនាយកពន្ធដារ ទើបតែនឹងឡើងតួនាទីថ្មីៗ តាមការបញ្ជាក់របស់មិត្តភ័ក្រ្ដរបស់គាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះ មានឈ្មោះ រ័តបញ្ញា ភេទប្រុសអាយុ២៨ឆ្នាំ ជាមន្រ្តីពន្ធដារ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ២៥សេអឺ០ ផ្លូវ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1IV-6788 ជិះតាមបណ្ដោយផ្លូវ១៩២ ក្នុងទិសដោពីលិចមកកើត ក្នុងល្បឿនលឿនមធ្យម , ពេលជិះមកដល់ចំណុចកើតហេងុខាងលើ ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តបង្កមួយគ្រឿងទៀត មិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវ២៥៣…

ម្ចាស់តាមទាន់អ្នកដែលទា.ក់ ឆ្កែរបស់ខ្លួនរហូតដល់ ៣ក្បាល កំពុងកោ.ស ធ្វើចំណី…(មានវីដេអូ)
ពិតជាគួរអោយអាណិតទៅដល់ម្ចាស់ឆ្កែណាស់ គាត់ស្រែកផងយំផង ស្ទើរខ្សោះអស់ពីខ្លួ..នក្រោយពេលដែលឆ្កែជាទីស្រលាញ់របស់គាត់ចំនួន០៣ក្បា..លត្រូវបានមនុស្សមួយក្រុមទាក់យកទៅព្រលះសាច់ធ្វើចំណីនៅខេត្តកំពត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ។ ក្នុងនោះម្ចាស់ឆ្កែដែលមានគណនីហ្វេបុកឈ្មោះ សំអាងការ ស្រីម៉ៅមង្គល បានរៀបរាប់ទាំងក្តីឈឺចាប់បំផុតលើបណ្ដាញសង្គមហ្វេបុករបស់គាត់ទាំងរលីងរលោងទឹកភ្នែកថា «កូនអើយ កូនទៅចៅម្តាយហើយទាំងកូន ម្នាក់ ទាំង ចៅ ជាតិនេះកូន រស់ជាមួយម៉ែត្រឹមពេលខ្លះ ណាស់ជាតិក្រោយសូមជាមនុស្សរស់ក្បែរម៉ែរហូតណាកូន ម្តាយ ម៉ែទទួលយកមិនបានទេ។» «កូនខ្ញុំ ស្លា..ប់ 3 នាក់មេម្នាក់ ឈ្មោះ HaTaRi ពោះ ធំ 1 ខែនិងកូន 2 ទៀត ដូឌឺ និង ឌូឌូ» «សូមដួងវិញ្ញាណកូនចាប់ជាតិថ្មីជាមនុស្ស ប៉ានិងរងចាំការត្រលប់របស់កូនទាំង3 វិញ HaTaRi DuDi DuDu » ដោយឡែកមានគណនីហ្វេបុកមួយទៀតឈ្មោះ Marie Thach បានបញ្ជាក់ដំណឹងបន្ថែមបែបនេះថា «Update:…

រូបថតមុខមាត់ Tangmo កាលជំនាន់នៅរៀន មើលសឹងតែមិនស្គាល់…
ថៃ៖ បើទោះបីជា តារាសម្ដែងស្រី Tangmo Nida បានលាចាកលោកនេះទៅហើយក្ដី ប៉ុន្ដែក្ដីស្រលាញ់និងអាណិតរបស់អ្នកគាំទ្រនៅតែមាន ដោយហ្វេនៗបានជីកកកាយរករូបភាពចាស់ៗមកមើលសារជាថ្មី។ នៅក្នុងនោះ គេបានចែករំលែករូប Tangmo កាលសម័យនៅរៀន ពិតជាសម្រស់ស្អាតគួរឲ្យទាក់ទាញ។ ជាពិសេស យោងតាមអ្នកគាំទ្របានឲ្យដឹងថា តារាស្រីរូបនេះ ធ្លាប់ជាសិស្សពូកែ និង ជាស្រីស្អាតលេខ១ប្រចាំសាលាតាំងពីជំនាន់រៀនវិទ្យាល័យមកម្ល៉េះ។ នៅក្នុងនោះ តារាសម្ដែងរូបស្រស់នេះ អង្គុយថតនៅក្នុងថ្នាក់រៀន ក្នុងសម្លៀកបំពាក់សិស្សសាលាយ៉ាងសមសួន។ ជាមួយគ្នានេះដែរ តាមរយៈរូបចាស់ ២សន្លឹកនេះ បង្ហាញថា Tangmo មានទម្រង់មុខស្អាតតាំងពីដើម និង ថែមទាំងច្រមុះស្រួចស្រាប់ទៀតផង មិនខុសពាក្យគេនិយាយថា ស្រីស្អាតប្រចាំសាលាមែន។ ងាកមកមើលសម្រស់នៅពេលនាងចូលសិល្បៈបានប៉ុន្មានក្រោយនេះ ក៏ស្រស់ស្អាតមិនធម្មតាដែរ៕ ប្រភព៖ Internet

ស្ងាត់ៗម្ដាយរបស់នាងតេងម៉ូជះលុយយ៉ាងច្រើនទិញកាបូបប្រេនម៉ាក LV ដែលតម្លៃវិញអស់ទាស់
មហាជនមានការចាប់អារម្មណ៍ជាខ្លាំងទៅលើម្ដាយរបស់នាងតេងម៉ូ ក្រោយពេលដែលបានឃើញគាត់ស្ពាយកាបូបប្រេនម៉ាក់ LV ដែលមានតម្លៃមហាសាល។ បើតាមប្រភពច្បាស់ការណ៍បានទម្លាយអោយដឹងពីតម្លៃនៃកាបូបដែលម្ដាយរបស់នាងតេងម៉ូស្ពាយម៉ាក់ LVនោះគឺមានតម្លៃរហូតទៅដល់១០៦០០០បាត ឬស្មើនឹងជិត៣២០០ដុល្លាអាមេរិកឯណោះ។ ហើយការស្ពាយកាបូបតម្លៃប្រេនៗកប់ពពករបស់ម្ដាយនាងតេងម៉ូនេះត្រូវបានគេឃើញគាត់ស្ពាយអំឡុងពេលផ្តល់បទសម្ភាសន៍កាលពីពេលថ្មីៗកន្លងទៅនេះ។ គួរបញ្ជាក់ដែរថាកាលពីពេលកន្លងទៅម្ដាយរបស់នាងតេងម៉ូបានព្រមលើកលែងទោ..សអោយលោកPor ដែលជាអ្នកនៅក្នុងហេតុការណ៍ដែលធ្វើអោយកូនស្រីគាត់ធ្លាក់ទឹក ក្រោយពេលលេចលឺដំណឹងថាម្ដាយរបស់នាងតេងម៉ូព្រមទទួលសំណងពីលោកPorរហូតទៅដល់៣០លានបាតឫស្មើរនិង៩០ម៉ឺនដុល្លា។