ករណីរើសបានក្រដាសប្រាក់ ១លានដុល្លាអាមេរិក ចំនួន ០១ សន្លឹក ត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ ។ នៅវេលាម៉ោង ០៧និង៥០នាទី ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីរើសបានក្រដាសប្រាក់ ១លានដុល្លាអាមេរិក ចំនួន ០១ សន្លឹក ត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ ដែលស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាក្រដាសប្រាក់ចំនួន ( ១លានដុល្លារមួយសន្លឹកគត់ ) នៅផ្ទះឈ្មោះ ផាន ស៊ុនហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ទេព ស្រីខួច អាយុ២៧ឆ្នាំ រើសបានលុយនេះនៅក្នុងគីបខោអាវជជុះប្រហែល ជាង៤ឆ្នាំហើយ។ ក្រោយពីសមត្ថកិច្ចបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ រកឃើញថា ក្រដាសប្រាក់…

មានករណីរថយន្តបើកបរឲ្យបាក់ស្ពានឆ្លងស្ទឹង តៃកុងរងរបួស (មានវីដេអូ)
រថយន្ត១គ្រឿង បើកបរឱ្យបាក់ស្ពានឆ្លងស្ទឹងជីក្រែង មុខវត្តស្លែង នៅម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ រងរបួសតៃកុងម្នាក់ ស្ពានវត្តស្លែងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ ប្រភពបានឱ្យដឹងថា រថយន្តដែលគ្រោះថ្នាក់ គឺបានដឹកថ្មឆ្លងកាត់ស្ពាន បណ្ដាលឲ្យបាក់ស្ពាន ជាពីរកំណាត់តែម្ដង។ ទោះជាយ៉ាងណាតៃកុងរថយន្តត្រូវបានគេជួយសង្គ្រោះ។

ក្រុមនេះធ្វើប្លង់ដីក្លែងក្លាយ ដោយយកប្លង់ដីរបស់អ្នកដទៃយកមកធ្វើប្លង់ដីផ្ទាល់ខ្លួនកាត់តភ្ជាប់រូបថតរបស់ខ្លួន លក់ឲ្យគេបានជាង ២លានដុល្លារ
ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានបង្ហាញមុខ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាប់ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ (អត្តសញ្ញាណ សញ្ជាតិខ្មែរ , សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ) ដើម្បីប្រើប្រាស់ ឆបោ-កប្រាក់ពីជនរងគ្រោះជាង២លានដុល្លារ នៅក្នុងសកម្មភាពឆបោ-ក ចំនួន៤ករណី នៅអំឡុងចុងឆ្នាំ២០២១ និង ដើមឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៧នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រ-ហ្មទ-ណ្ឌកម្រិតស្រាលបង្ក្រា-បចា-ប់ខ្លួនជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និង នៅខេត្តសៀមរាបកាលពីថ្ងៃទី១៩ ,២១ និង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។ ក្នុងនោះក៏បានដកហូតវត្ថុតាងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្លែងក្លាយចំនួន ១១សន្លឹក សៀវភៅគ្រួសារ ក្លែងក្លាយ ១ក្បាល សៀវភៅស្នាក់នៅ ១សន្លឹក សៀវភៅមូលប្បទានបត្រ ១ក្បាលនិងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្លែងក្លាយ ២ សន្លឹក ។ លោកវរសេនីយ៍ឯកប៊ុន…

នារីបរទេសម្នាក់ ទម្លា យមូលហេតុទុកសក់វែង ព្រោះតែរឿងបែបនេះសោះ (មានវីដេអូ)
ថ្មីៗនេះមានការចាប់អារម្មខ្លាំងទៅលើសម្រស់នារីវ័យក្មេងម្នាក់ជាអ្នករាំ មកពីទីក្រុង Tbilisi នៃប្រទេសចចជី បានថែរក្សាសក់របស់នាងយ៉ាងវែងអន្លាយ អស់រយៈពេលជាច្រើនឆ្នាំ និងទើបតែសម្រេចចិត្តកាត់ខ្លីត្រឹម.ក។ ជាក់ស្ដែង កាលពីនាង Anano Mirtskhulava មានអាយុ៧ឆ្នាំ បានកាត់សក់យ៉ាងខ្លីម្ដង និងមានការខកចិត្តជាខ្លាំង ក្នុងការរង់ចាំរយៈពេលយូរដើម្បីឲ្យវាដុះឡើងវិញ ខណៈនាងផ្ទាល់បានសន្មត់ថា នឹងមិនកាត់សក់ម្ដងទៀតទេ។ ហើយជាយូរឆ្នាំមកនេះ សក់របស់នាងបានវែងលូតលាស់ប្រវែង៣ហ្វីត (ប្រមាណ៩១សង់ទីម៉ែត្រ) ដែលមានសភាពរលោងស្រស់ស្អាតជាខ្លាំង តែនាងបានគិតថា វាដល់ពេលហើយ ក្នុងការផ្លាស់ប្ដូរចិត្តគំនិត ដូច្នេះក៏សម្រេចកាត់ខ្លីតែម្ដង។

មេម៉ាយមានហាងឆេង ថ្លៃទឹកដោះកប់ ដូចកូនក្រមុំចឹង…
ហ្វេសប៊ុក ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២នាពេលកន្លងទៅនេះមានគណនីហ្វេបុកមួយឈ្មោះ រុំ ដូល បានបង្ហោះរូបភាពពីរ សន្លឹករួចរៀបរាប់បែបនេះថាមេម៉ាយកូន3ហើយបានចៅ3នាក់ទៀតបង្គាប់បានថ្លៃទៀតមេម៉ាយថ្លៃជាង ក្រមុំបង្គាប់8500$ ជូនពរអោយអំស្រឡាញ់គ្នារហូត ខុសម្យ៉ាងកូនកំលោះបិទផ្លាក។ ក្រោយពេលបានឃើញការបង្ហោះនេះមានមហាជនជាច្រើនបានចូលទៅខមិននៅខាងក្រោមផុសនោះសរសើរអំស្រីខាងលើថាចាស់ហើយនៅបង្គាប់បានថ្លៃទៀត ខ្លាំងជាងក្រមុំ អស់ទាស់។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាព ទំាងអស់គ្នា

ខ្លាំងបាត់!ជិះម៉ូតូ ឃើញនារីម្នាក់អង្គុយញាំក្នុងហាង ឃើញឱកាសល្អ ធ្វើសកម្មភាពឆក់កាបូកបានសម្រេច ចុងក្រោយ(មានវីដេអូ)
នៅវេលាម៉ោងប្រមាណ ០២និង១៩នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានយុវជនក្លាហានម្នាក់ បានធ្វើសកម្មភាព ចូលឆក់យកកាបូបលុយភ្ញៀវដែលកំពុងអង្គុយហូបបបរស នៅចំណុចហាង លឹមទ្រី ផ្លូវមុន្នីវង្ស ខណ្ឌបឹងកេងកង បានសម្រេច ហើយគេចខ្លួចទៅដេកក្នុងផ្ទះយ៉ាងរំភើយ អស់ពេញមួយយប់ ស្រាប់តែព្រឹកឡើងមិនទាន់ភ្ញាក់ពីដេកផង ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនដល់ក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ក្រុម4 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ1 ខណ្ឌឫស្សីកែវ និងបានដកហូតកាបូបជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញគ្រប់ចំនួន រួមមានប្រាក់ ៤៧០ដុល្លារ និង ៣១០០០រៀល ទូរស័ព្ទ ០១គ្រឿង ព្រមទាំងសម្ភារៈ ឯកសារមួយចំនួនទៀត។ ជនសង្ស័យ ឈ្មោះ ហៃ សាម៉ី ហៅ ប៉ាវ ភេទប្រុស អាយុ33ឆ្នាំ មុខរបរមិនពិតប្រាកដ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ បញ្ជូនមកការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ #PhnomPenhGRK…

រំជួលចិត្ត ឈប់ចតយកម៉ូយនៅចំណតផ្សារដើមគដូចសព្វដង ស្រាប់តែថ្ងៃនេះជួបរឿងអកុសល…
ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីបុរសម្នាក់ ជាអ្នករត់តាស៊ីពីភ្នំពេញ ទៅអ្នកលឿង, ព្រែកស្មាច់ ,ខ្ពបអាទាវ និងក្អមសំណ បានត្រដរខ្យល់ស្លាប់នៅក្នុងរថយន្តរបស់ខ្លួនម៉ាកហាយឡេនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AB-9033 ខណៈដែលគាត់បានឈប់ចតនៅចំណតផ្សារដើមគ ដេីម្បីរង់ចាំម៉ូយ ។ ករណីមនុស្សស្លាប់ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតនៅមុខចំណតរថយន្តតាក់ស៊ីផ្សារដើមគ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា សពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ពូ យាន មុខរបររត់តាក់ស៊ី ពីភ្នំពេញ ទៅអ្នកលឿង ,ព្រែកស្មាច់ ,ខ្ពបអាទាវ និងក្អមសំណ។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ ជាអ្នករត់តាក់ស៊ីដូចគ្នា ប៉ុន្តែរត់ពីភ្នំពេញ ទៅខេត្តតាកែវ បានទូរស័ព្ទហៅជនរងគ្រោះ ឱ្យមកដឹកម៉ូយម្នាក់ ដែលធ្វើដំណើរមកពីខេត្តតាកែវ ឆ្ពោះទៅក្អមសំណ។ ខណៈដែលជនរងគ្រោះបេីករថយន្តមកដល់មុខចំណតរថយន្តតាក់ស៊ីផ្សារដើមគ ក្រោមស្ពានអាកាស និងបានឈប់ចាំនៅលេីកំណត់ផ្លូវម៉ៅសេទុង ។ …

តារាភាពយន្តលំដាប់ពិភពលោក លោកស្រី Angelina Jolie ត្រូវគេប្រទះឃើញដើរផ្សារទួលទំពូងយ៉ាងសាមញ្ញល្ងាចមិញនេះ…
នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ តារាភាពយន្តលំដាប់ពិភពលោក គឺអ្នកនាងAngelina Jolie បានមកកំសាន្ត និងដើរទិញវត្ថុអនុស្សាវរីយ៍នៅក្នុងផ្សារទួលទំពូង។ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។ កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត…

រថយន្តក្រុងដឹកមនុស្សជាង៣០នាក់ បានឆេះនៅលើកំណាត់ផ្លូវជាតិលេខ៧ (មានវីដេអូ)
រថយន្តធំដឹកអ្នកធ្វើដំណើរទេសចរឆ្លងខេត្តជាង៣០នាក់ បានឆេះសន្ធោសន្ធៅ នៅលើកំណាត់ផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិស្រែពោធិ៍សង្កាត់ស្រះឫស្សី ក្រុងខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង៦យប់ថ្ងៃទី២០ខែកុម្ភឆ្នាំ២០២២។ តាមប្រភពពីអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថាដើមហេតុនៃការឆាបឆេះនោះ បន្ទាប់ពីធ្វើដំណើរកាត់តាមអូរពងមាន់ចូលមកក្រុងស្ទឹងត្រែងជាច្រើនគីឡូម៉ែត្រ កង់រថយន្តបានកៀបហ្វ្រាំងទើបបង្កឱ្យឆេះតែម្ដង។ ពេលកំពុងឆាបឆេះនោះក៏បានចូលរថយន្តដោយអ្នកជិះក្នុងនោះក្មេងចាស់ប្រុសស្រី នាំគ្នាចុះពីលើរថយន្តហើយអ្នកមានទីលំនៅក្បែរកើតហេតុក៏បានជួយយកទឹកពន្លត់។ ក្រោយមករថយន្តពន្លត់អគ្គីភ័យរបស់ ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏បានបា ញ់ទឹកពន្លត់បន្ថែមបណ្ដា លឲ្យរលត់ទាំងស្រុង ក្នុងហេតុការណ៍នោះមិនមាននរណាម្នាក់រងរបួសនោះទេ។មិនមានខាតបង់ទ្រព្យសម្បត្តិអ្វីដែរគ្រាន់តែឆេះរថយន្តខូចខាតមួយចំនួនប៉ុណ្ណោះ។ អ្នកធ្វើដំណើរក្នុងរថយន្តបានប្រាប់ឲ្យដឹងថា ពួកគេភាគច្រើនមកពីខេត្តពោធិ៍សាត់ បានជួលរថយន្តក្រុង ដើម្បីនាំគ្នាជិះដើរកំសាន្តឆ្លងខេត្តកាត់ តាមស្ទឹងត្រែងក្នុងគោលបំណងទៅខេត្តពោធិ៍សាត់វិញ ចៃដន្យរថយន្តកៀបហ្រ្វាំងឆេះនៅកណ្ដាលផ្លូវធ្វើឲ្យពួកគេត្រូវស្នាក់នៅក្នុងខេត្តស្ទឹងត្រែ ងមួយយប់ជាបណ្ដោះអាសន្នរង់ចាំរកមធ្យោបាយធ្វើដំណើរទៅស្រុកកំណើតជាបន្តទៀត៕

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវនេះ នៅថ្ងៃស្អែក
ភ្នំពេញ៖ យោងតាមការសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ស្អែកនេះ រដ្ឋបាលនឹងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រពន័្ធបង្ហូរទឹកកង្វក់ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន ដែលស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកចរាចរជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លកាត់កំណាត់មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) ចាប់ពីវេលាម៉ោង ០៥៖០០នាទ រហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ និងម្ចាស់អាជីវកម្មដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើ ដោយក្តីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ៕

ម្ចាស់ហាងលក់អីវ៉ាន់២៥០០ កំពុងតែហូបបាយជុំគ្នា ស្រាប់តែគេចូ លម ក កា.ប់. យ កៗ(មានវីដេអូ)
ជារឿងមួយដ៏គួរអោយអោយភ្ញាក់ផ្អើលបំផុត ក្រោយពេលដែលម្ចាស់ហាង២៥០០រៀលកំពុងតែហូបបាយសុខៗ ស្រាប់តែមានជនមិនស្គាល់មុខចំនួន០២នាក់ពាក់មួកសុ..វ..ត្ថិ..ភាព បានចុះមកកា..ប់ពួកគាត់ឆៅៗតែម្ដង។ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ នៅសង្កាត់ស្វា..យបាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើតាមសម្ដីរបស់ម្ចាស់ហាងផ្ទាល់បានប្រាប់អ្នកសារព័ត៌មានបានអោយដឹងរឿងថា ខណៈពេលដែលពួកគាត់កំពុងតែអង្គុយហូបបាយនៅក្នុងហាង ស្រាប់តែគាត់បានឃើញមនុស្ស០២នាក់ពាក់មួកសុ..វ..ត្ថិ..ភាពជិះចុះជិះឡើងមុខផ្ទះរបស់គាត់តែគាត់មិនបានចាប់អារម្មណ៍នោះទេ។ ក្រោយមកជ..ន..ស..ង្ស័..យ០២នាក់នោះក៏ជិះមកម្ដងទៀតហើយក៏បានចូលមកកា..ប់គាត់ស្ដែងៗតែម្ដង តែដោយសារតែមាន ឥវ៉ាន់ច្រើនពេកទើបពួកជ..ន..ស..ង្ស័..យពីរនាក់នោះពិបាកនិងកា..ប់ ដោយសារទើសឥវ៉ាន់ទើបបណ្ដាលអោយពួកគាត់រ..ង..រ..បួ..សស្រាលដោយត្រូវតែបន្តិចបន្តួចប៉ុណ្ណោះ។ ហើយសម្រាប់មូលហេតុដែលបណ្ដាលអោយជ..ន..ស..ង្ស័..យចូលមកកា..ប់ពួកគាត់ឆៅៗបែបនេះ ម្ចាស់ហាងក៏មិនដឹងមូលហេតុដែរថាបណ្ដាលមកពីអ្វី។ដូច្នេះចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

ដេកអរមួយយប់ ព្រោះគិតថាបេសកកម្មជោគជ័យ ដឹងអីព្រឹកឡើងត្រូវអាវុធហត្ថភ្នំពេញ ចូលចាប់ដល់ក្នុងផ្ទះ!
នៅវេលាម៉ោងប្រមាណ ០២និង១៩នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានយុវជនក្លាហានម្នាក់ បានធ្វើសកម្មភាព ចូលឆក់យកកាបូបលុយភ្ញៀវដែលកំពុងអង្គុយហូបបបរស នៅចំណុចហាង លឹមទ្រី ផ្លូវមុន្នីវង្ស ខណ្ឌបឹងកេងកង បានសម្រេច ហើយគេចខ្លួចទៅដេកក្នុងផ្ទះយ៉ាងរំភើយ អស់ពេញមួយយប់ ស្រាប់តែព្រឹកឡើងមិនទាន់ភ្ញាក់ពីដេកផង ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនដល់ក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ក្រុម4 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ1 ខណ្ឌឫស្សីកែវ និងបានដកហូតកាបូបជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញគ្រប់ចំនួន រួមមានប្រាក់ ៤៧០ដុល្លារ និង ៣១០០០រៀល ទូរស័ព្ទ ០១គ្រឿង ព្រមទាំងសម្ភារៈ ឯកសារមួយចំនួនទៀត។ ជនសង្ស័យ ឈ្មោះ ហៃ សាម៉ី ហៅ ប៉ាវ ភេទប្រុស អាយុ33ឆ្នាំ មុខរបរមិនពិតប្រាកដ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ បញ្ជូនមកការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕…

សួស វីហ្សា នឹងក្លាយជា តារាជើងថ្មី ជិះឡានលំដាប់សេដ្ឋី Rolls Royce?
រាជធានីភ្នំពេញ ៖ នរណាៗក៏ដឹងច្បាស់ដែរ ថាតារាចម្រៀង សួស វីហ្សា និងស្វាមីលោក ថមមី ហាក់មានយីអ៊ុនហក់ឡើងស្រើតៗ គួរឲ្យកត់សម្គាល់ជាខ្លាំង ទិញឡាន ទិញផ្ទះ បើកជំនួញថ្មី បន្តកន្ទុយគ្នាស្ទើរជារៀងរាល់ខែ ធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ មិនតែប៉ុណ្ណោះ ក្រោយពេល ទិញឡានទំនើបៗឲ្យភរិយាហើយនោះ ស្រាប់តែស្ងាត់ៗ លោក ថមមី ហាក់បង្ហើបតម្រុយថា ខ្លួននឹងក្លាយជាតារាខ្មែរមួយរូបទៀតហើយ ដែលប្រើប្រាស់រថយន្តតម្លៃកប់ក្តោង លំដាប់សេដ្ឋីស្រុកខ្មែរ មានសិល្បករខ្មែរ មិនប៉ុន្មាននាក់នោះទេ ដែលប្រើប្រាស់រថយន្តនេះ។ ជាក់ស្តែង ថ្មីៗនេះ ហ្វេនៗក្រឡេកឃើញរូបលោក បង្ហោះរូបភាពជាមួយរថយន្តទំនើប Rolls Royce មួយគ្រឿងនេះជាញឹកញយ ប៉ុន្តែ ហាក់មិនបានបញ្ជាក់ឲ្យច្បាស់ថា តើរូបលោកបានទិញរថយន្តនេះ រួចហើយឬយ៉ាងណា ប៉ុន្តែក្រឡេកទៅមើល អ្នកគាំទ្រវិញ រំពឹងយ៉ាងខ្ពស់ថា រូបលោកក្លាយជាម្ចាស់រថយន្តនេះទៅហើយ គ្រាន់តែមិនបញ្ចេញថា ជាម្ចាស់ប៉ុណ្ណោះ ដោយរូបលោក ប្រាប់ឲ្យដឹងដូច្នេះថា ៖ អរគុណដែលបានអោយខ្ចីថត 2022 អំបិលពិតជាមានន័យណាស់…

អាយុជ្រេក៏ ឆៃ លីដាឡែន នៅតែខ្ញង់ស្អាតដដែល
ភ្នំពេញ៖ បើនិយាយដល់តារាចម្រៀង និងតារាសម្ដែងស្រីជើងចាស់ អ្នកនាង ឆៃ លីដាឡែន ទោះចូលសិល្បៈច្រើនឆ្នាំក៏ពិតមែន តែតារារូបនេះនៅតែទទួលបានប្រជាប្រិយភាព មានមហាជនចូលចិត្តស្រលាញ់ច្រើនដដែល។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននាងកាន់តែទទួលបានឧកាសការងារថតរឿងច្រើនមិនចាញ់ពេលមុនៗប៉ុន្មានឡើយ។ លើសពីនេះទៅទៀត បើករឡេកមើលជីវិតឯកជន គេឃើញអ្នកនាង ឆៃ លីដាឡែន ប្រើជីវិតរស់នៅយ៉ាងហ៊ឺហារតែម្ដង។ ក្នុងនោះដែរ បើក្រឡេកទៅមើលសម្រស់តារាស្រីរូបនេះ ឃើញថាស្រស់ស្អាត មានមន្តស្នេហ៍មិនចាញ់ពេលនៅក្រមុំប៉ុន្មានឡើយ។ ជាក់ស្ដែង ថ្មីៗនេះគេចាប់អារម្មណ៍ឃើញថា អ្នកនាង ឆៃ លីដាឡែន បានប្រារព្ធធ្វើពិធីខួបកំណើតយ៉ាងអធិកអធម អញ្ជើញសិល្បករ សិល្បការិនីល្បីៗជាច្រើនចូលរួម។ ទន្ទឹមនឹងធ្វើពិធីខួបកំណើត អ្នកម្ដាយសម័យថ្មីរូបនេះ បានតុបតែងខ្លួនបែបឃ្យូតៗឈុតខ្លីពណ៌ស មើលទៅស្រស់សោភា លេចធ្លោគួរឲ្យទាក់ទាញខ្លាំង។ ជាមួយគ្នានេះដែរ ទោះវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែពេលតែងខ្លួនអីចឹងទៅឃើញថាក្មេងមិនចាញ់យុវវ័យជំនាន់ក្រោយឡើយ៕ សូមទស្សនារូបភាពខាងក្រោម៖

អ្នកចាំមើលថាបានប៉ុន្មាន មើលទៅ នាយចឺម និងគូស្នេហ៍មេម៉ាយ កាន់តែស្វីតលើសដើម (មានវីដេអូ)
កម្សាន្ត៖ ជាការពិតណាស់ មានហ្វេនៗអ្នកគាំទ្រមិនតិចនោះទេ ដែលបានដឹងពីទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរបស់តារាប្រុសពហុជំនាញ នាយចឺម និង មេម៉ាយកូនមួយ អ្នកនាង សេង សុឃីម ព្រោះជារឿយៗ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមស្និតស្នាលនៅលើបណ្ដាញសង្គមជាហូរហែ។ យ៉ាងណាមិញ បន្ទាប់ពីលេចឡើងនូវចំណងស្នេហា របស់តារាប្រុសនិង តារាស្រីពន្លកថ្មីសាច់សខ្ចីរូបនេះបើកចំហរមក ក៏មានមហាជនជាច្រើនចូលរួមសាទរ ហើយក៏មានអ្នកខ្លះបញ្ចេញមតិថាមិនបានប៉ុន្មានទេ។ ដោយឡែក បើទោះបីជាមានមតិ ពេញចិត្តនិងមិនចិត្តយ៉ាងណាក្តី ក៏ទំនាក់ទំនងស្នេហារបស់ នាយចឺម និង អ្នកនាង សុឃីម នៅតែបន្តទៅមុខយ៉ាងរលូន។ ជាក់ស្ដែង ដូចថ្មីៗនេះ នៅលើគណនីTikTok របស់មិត្តស្រី នាយចឺម បានបង្ហោះវីដេអូឃ្លីប យ៉ាងផ្អែមល្ហែម ជាមួយគ្នានៅលើឆ្នេរសមុទ្រយ៉ាងស្រស់ស្រាយ ជាមួយសកម្មភាពថតរូបយ៉ាងស្និតស្នាលស្វីតខ្លាំងមែនទែន ធ្វើឲ្យអ្នកអត់គូរមួលចង់បានគូដូចអាយដលទាំងពីរដែល៕ សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖ @ivykhim 🤍@jermsinger ♬ 처음 그 자리에…

ខឹងប៉ូលីសចរាចរណ៍ធ្វើការផាកពិន័យច្រើនពេក ដកទុយោសាំងបង្ហូរចេញដុតម៉ូតូកម្ទេចចោលតែម្តង…
បុរសម្នាក់ដុតម៉ូតូខ្លួនឯងចោល នៅតាមដងផ្លូវសាធារណៈ បន្ទាប់ពីប៉ូលីសចរាចរណ៍ធ្វើការឃាត់ ដោយម៉ូតូមិនគ្រប់លក្ខណៈ ថែមទាំងបើកបរក្នុងស្ថានភា ព ស្រវឹ ង ហេតុការនេះ បានកើតឡើងនៅវេលាម៉ោង៣.១០នាទី រសៀលថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២ មុខពហុកីឡាដ្ឋានខេត្ត ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី គ្រាដែលកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋានខេត្ត ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជួ ប៑ុនថៃ នាយរងការិយាល័យ។ ចំណែកបុរស ដែលស្រវឹងដុតម៉ូតូនោះ មានឈ្មោះ ម៉ូវ សុភា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី។ ពាក់ព័ន្ធករណីខាងលើនេះ មហាជនជាច្រើនបានលើកឡើងថា ដោយសារម៉ូតូនោះកញ្ចាស់ ហើយប៉ូលីអនុវត្តច្បាប់ ផាកពិន័យច្រើនពេក បុរសរូបនេះមិនមានលុយបង់ ទើបបានជាដុតម៉ូតូចោល។ បើយោងតាមការឲ្យដឹងពីលោក មឿង សារិទ្ធ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរតនគីរី បានឲ្យដឹងថា មានម៉ូតូវ៉េវពណ៌ខ្មៅមួយគ្រឿងបើកបរតែម្នាក់ឯង ក្នុងស្ថានភាពស្រវឹងគ្មានស្លាកលេខ…

គូស្នេហ៍ក្នុងប្រទេសចិនជាច្រើន សម្រុកនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍សម្រាប់ ថ្ងៃល្អ ខែល្អ និងឆ្នាំល្អនេះ
ប្រទេសចិន៖ គូស្នេហ៍ចិនសម្រុកទៅការិយាល័យ ចុះបញ្ជីអាពាហ៍ពិពាហ៍ផ្សេងៗនៅទូទាំងប្រទេស ដើម្បីកក់សំបុត្រអាពាហ៍ពិពាហ៍ទុក ថ្ងៃទី ២២ ខែកុម្ភៈ ខាងមុខនេះព្រោះជាថ្ងៃដ៏ស្រស់ស្អាតត្រូវនឹងលេខ ២២-០២-២០២២។ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា ការិយាល័យចុះឈ្មោះអាពាហ៍ពិពាហ៍នៅផ្នែកជាច្រើននៃប្រទេសរួមទាំងទីក្រុងសៀងហៃខេត្ត Jiangsu និងកន្លែងផ្សេងទៀត ឥឡូវនេះត្រូវបានគូស្នេហ៍ជាច្រើនបានធ្វើការកក់ទុកនូវថ្ងៃរៀបចំពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេសម្រាប់ថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២២ ដោយជនជាតិចិនជឿដូច្នេះថា វាជាថ្ងៃដែលលេខត្រូវបានរៀបចំតាមលំដាប់ដ៏ស្រស់ស្អាតបំផុតក្នុងរយៈពេល២០០ឆ្នាំ។ យ៉ាងណាមិញរបាយការណ៍បញ្ជាក់ដូច្នេះថា មន្ត្រីការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍ របស់ទីក្រុងសៀងហៃជាច្រើននៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំនេះ ត្រូវបានគេកក់ពេញអស់ហើយ ក្នុងនោះមន្ត្រីរូបនេះបានបន្ថែមទៀតថា គូស្វាមីភរិយាជាច្រើនចាប់ផ្តើមកក់ទុក មួយខែជាមុន ខណៈពេលដែលគូស្វាមីភរិយាមួយចំនួនបានធ្វើការលុបចោលថ្ងៃ ដែលត្រូវត្រៀមប្រារព្ធពិធីរៀបការរបស់ពួកគេ ហើយងាកមករើសយក ថ្ងៃទី ២២ ខែ ០២ ឆ្នាំ២០២២ ជំនួសវិញ៕ ប្រភព៖ Thairath …

ដាច់ចិត្តណាស់! ប្រពន្ធរត់ចេញពីផ្ទះអស់រយៈពេលប្រាំបីថ្ងៃហើយ កូននិងប្តីដើរត្រុកៗតាមរកដល់ភ្នំពេញ…(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងទៅនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលឃើញបងប្រុសម្នាក់បាននាំកូនតូចៗរបស់គាត់ចំនួន០៤នាក់ មានប្រុសនិងស្រីដើរស្វែងរកប្រពន្ធដែលបានរត់ចេញពីផ្ទះដោយនាំកូនតូចម្នាក់ទៅជាមួយបាត់ជាច្រើនថ្ងៃកន្លងមកហើយ។ បើតាមកិច្ចសំភាសន៍ជាមួយនិងអ្នកសារព័ត៌មានបុរសជាឪពុកបានប្រាប់អោយដឹងថាគាត់មានស្រុកកំណើតនៅខេត្តកំពង់ចាម គាត់និងប្រពន្ធគាត់មិនបានរៀបការនោះទេ ហើយប្រពន្ធគាត់មានឈ្មោះ រ៉េត ស៊ីណា មានអាយុ ៣០ឆ្នាំ។ គាត់បានបាត់ប្រពន្ធនៅទួលសង្កែ (ផ្សារស៊ាំហាន់) រាជធានីភ្នំពេញ ដោយប្រពន្ធរបស់គាត់បានរត់ចេញពីផ្ទះនៅពេលព្រឹក ហើយមកដល់ពេលនេះគាត់តាមស្វែងរកប្រពន្ធ០៨ថ្ងៃហើយរកមិនទាន់ឃើញនោះទេ។ សម្រាប់មូលហេតុដែលបណ្ដាលអោយប្រពន្ធរបស់គាត់រត់ចេញពីផ្ទះ បើតាមកិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មានគឺដោយសារតែគាត់បានប្រើអំពើហិ..ង្សាជាញឹកញាប់ទៅលើភរិយារបស់គាត់។ ហើយមូលហេតុដែលគាត់ប្រើអំពើហិ..ង្សាទៅលើភរិយាបើតាមកិច្ចសំភាសន៍នោះគាត់បានអោយដឹងបន្ថែមថាដោយសារតែភរិយាគាត់មើលងាយគ្រួសារគាត់។ គាត់បានអោយដឹងបន្តទៀតថាគាត់មានកូនចំនួន០៥ម្នាក់ ហើយកូនតូចរបស់គាត់ត្រូវបានភរិយាគាត់យកទៅជាមួយ ពេលនេះគាត់ បានដើររកប្រពន្ធតាំងពីស្ពានជ្រោយចង្វារ រហូតមកដល់ស្ពានអាកាសស្ទឹងមានជ័យដោយនាំកូនតូចៗប្រុសស្រីចំនួន០៤នាក់មកជាមួយតែតាមស្វែងរក០៨ថ្ងៃហើយរកមិនទាន់ឃើញនោះទេ។ ចំណែកកូនស្រីរបស់គាត់ក៏បានអោយដឹងដែរថាម្ដាយរត់ចេញពីផ្ទះក៏ព្រោះតែឪពុកបានវ៉ៃម្ដាយនាង ហើយពេលនេះនាងពិតជាចង់អោយម្ដាយរបស់នាងត្រលប់មកវិញណាស់។ ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តអ្នកអានទស្សនាវីដេអូដែលត្រូវបានបង្ហោះកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២នៅខាងក្រោមនេះ៖